Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Social
2018-03-21 11:19

កុមារគ្រប់រួបត្រូវទទួលបាននូវសិទ្ធិទាំងអស់ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពិសិទ្ធិកុមារ ដោយគ្មានការបែងចែក ឬរើសពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ សញ្ជតិ ឬប្រភពសង្គមទ្រព្យសម្បត្តិស្ថានផាពកំណើត និងមតិយោបល់ផ្សេងៗទៀត។ ទោះជាកើតនៅឯណា ឬកើតមកពីណាក៍ដោយ។

កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិដូចជា៖

  • កុមារត្រូវទទួលបាននូវការគាំពារពិសេស
  • ទទួលបានឱកាសលក្ខណៈ ងាយស្រួលទាំងក្នុងផ្លូវច្បាប់ និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យកុមារមានកការលូតលាស់លើផ្នែករាងកាយ សតិបញ្ញា សីលធម៌ ស្មារតី ននិងសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាពនិងសេចក្តីថ្លៃថ្នូរ
  • កុមារត្រូតតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិមួយ
  • កុមារត្រូវទទួលបានគុណប្រយោជន៍ ពីសន្តិភាពសង្គមនិងសិទ្ធិក្នុងការរីកចម្រើនធំធាត់និងមានសុខភាពល្អ
  • កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅកំសាន្តនិងសុខាភិបាលគ្រប់គ្រាន់
  • កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និងសតិបញ្ជា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាលការគាំពារ អប់រំនិងទួលបានការថែទាំជាពិសេស។
  • កុមារត្រូវទទួលបាននូវការស្រលាញ់ ថ្នាក់ថ្នម ការយល់ចិត្តថ្លើម សន្តិសុខ​ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ​និងផ្នែកសីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី
  • កុមារដែលងាយរងគ្រោះ គួរតែទទួលបាននូវការថែទាំជាពិសេសនិងការឧបន្ថម្ភផ្សេងៗ
  • កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃ យ៉ាងហោចរៀនឱ្យបានចប់ត្រឹមកម្រិតបឋមសិក្សា
  • កុមារត្រូវទទួលបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ
  • កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាក កំសាន្តដែលមានគោលដៅអប់រំ
  • កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់ នៃការរើសអើង ពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើហិង្សា ការជិះជាន់កេងប្រវ័ញ្ច។
  • កុមារត្រូវតែទទួលបានការអប់រំផ្នែកស្មារតិ ក្នុងការចេះយោគយល់គ្នា ការអនុគ្រោះ មិត្តភាពរវាងគ្នានឹងគ្នានិភាគរភាពជាសកល។
  • ទទួលបាននូវឱកាស នៃការចូលរួមក្នុងសកម្មភាបក្នុងសង្គម និងទទួលបានការលើកទឹកចិត្ត ក្នុងការបង្កើតស្នាដៃ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login