Ask
Websites Login

Answer 1


user icon Answer King 2018-03-26

ទស្សនៈវិស័យសេដ្ឋកិច្ចរបស់ពុទ្ធសាសនាចែកចេញជាពីរផ្នែកគឺ៖

១)​ សេដ្ឋកិច្ចជាន់ទាប ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួន​របស់មនុស្សម្នាក់ៗ ឬគ្រួសារទូទៅៈ

+ ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ច​ប្រកបដោយអង្គ ៤ប្រការ៖

  • ការសំភីសង្វាតស្វែងរក​ទ្រព្យគ្រប់ប្រភេទ ទាំងមានរូបនិងគ្មានរូប
  • ការចេះស្គាល់ពីរបៀបទុនដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
  • ការចេះសេពគប់នឹងមិត្តសម្លាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយជាមិត្តល្អ
  • ការចេះចាយវាយឱ្យសមដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស។

+ ការវៀចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ៖ មានល្បែងស្រី ល្បែងស្រា ល្បែងស៊ីសង នឹង​សេពគប់មនុស្សអាក្រក់

+ ប្រកាន់យកនូវសុខ ៤ប្រការ៖

  • សុខកើតអំពីការមានទ្រព្យដែលបានមកពីកម្លាំងធ្វើការផ្ទាល់ខ្លួន
  • សុខកើតមកពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន
  • សុខកើតអំពីការមិនជំពាក់បំណុលគេ
  • សុខកើតអំពីការប្រកបអាជីវកម្មដែលគ្មានទោស។

២) សេដ្ឋកិច្ចជាន់ខ្ពស់ ដំបូងបង្អស់មនុស្សត្រូវខិតខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាង ឱ្យមានវឌ្ឍនភាព​នៅក្នុងកម្រិតមធ្យម​រហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់សេចក្តីសុខស្រួល​ដល់ជីវិតរបស់ខ្លួន។ យើងម្នាក់ៗ ត្រូវតែព្យាយាមធ្វើចៅហ្វាយនៃសេចក្តីត្រូវការ មានន័យថា​ព្យាយាមលុះត្រាតែបាន​សម្រេច បើមិនបានកុំឈប់ កុំថយក្រោយ។​ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែល​ ព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះថា មរមត្ថប្រយោជន៍ និងមានលំដាប់លេខរៀង​ដូចជាសេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី និងសេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login