Ask
Websites Login
ពីប្រធានបទៈហ៊្វេសបុក សង្គម ខ្មែរ ប្រិយមិត្ត
ដោយ: Seng Panha ​ នៅ 2018-03-28

តើអ្នកគាំទ្រលើការសរសេរអក្សរបរទេសជាស៉ីងខ្មែរក្នុងបណ្ដាយសង្គមហ្វេសបុក(facebook)ដែរឬទេ?


សូមអ្នកទាំងអស់គ្នាជួយបញ្ចេញមតិខ្លះៗ ដើម្បីស្ថាបនាតែប៉ុណ្ណោះ។ ក.គាំទ្រ -សូមបញ្ជាក់ពីមូលហេតុដែលអ្នកគាំទ្រ។ ខ.មិនគាំទ្រ -សូមបញ្ជាក់ពីមូលហេតុដែលអ្នកមិនគាំទ្រ។
By: Seng Panha on 2018-03-28
242 1 comments:0 1

Answer 1


user icon Hokheng Hou 2018-03-28

ប់ើតាមយោបល់របស់ខ្ញុំ ការសរសេរអក្សបរទេសជាស៊ីងខ្មែរមិនមានអ្វីខុសឆ្គងទេ។ វាអាចមានភាពងាយស្រួលប្រសិនបើការសរសេរនោះ មានភាពត្រឹមត្រូវនិងងាយយល់ ចំពោះមនុស្សទូទៅ តែវាអាចជារឿងពិបាកទៅវិញនៅពេលដែលការប្រើប្រាស់ការសរសេរមានភាពមិនត្រឹមត្រូវនិងពិបាកយល់។ វាក៏ជាការវិវត្ត និងជាការពេញនិយមរបស់យុវវ័យបច្ចុប្បន្ន ជាពិសេសនៅក្នុងប្រព័ន្ធសង្គមហ្វេសបុក តែអ្វីដែលសំខាន់គឺអ្នកដែលអាននៅរាល់ពាក្យពាក់ទាំងនោះ មានភាពលំបាក ជាពិសេសមនុស្សដែលពុំសូវមានចំនេះដឹងខាងភាសាឡាតាំងជាដើម។ ប្រសិនជាយោបល់ផ្ទាល់ខ្លួន យើងគួរតែប្រើប្រាស់ភាសាខ្មែរ ឬជាភាសាបរទេសទៅតាមបែបបទរបស់ភាសានោះអោយបានត្រឹមត្រូវ ដូចនេះ ខ្ញុំជ្រើសរើស ខ.មិនគាំទ្រ


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login