ប្រឡងឆមាសថ្នាក់ទី១២ លើកទី២
សម័យប្រឡងៈ ២៦ កក្កដា ២០១០
វិញ្ញាសាៈ ប្រវត្តិវិទ្យា
រយៈពេលៈ ៤៥នាទី
ពិន្ទុៈ ៣៧ពិន្ទុ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.ប្រទេសអាឡឺម៉ង់បែងចែកជាពីរ នៅឆ្នាំ

    ក.១៩៤៥

    ខ.១៩៤៦

    គ.១៩៤៩

    ឃ.១៩៥០

២.នៅឆ្នាំ ១៩៤៩ សហរដ្ធអាមេរិច ជាមួយបណ្តាប្រទេសថអឺរ៉ុបខាងលិច បានបង្កើតបក្សសម្ព័ន្ធយោធាអូតង់ដើម្បីការពារ

    ក.ទ្វីបអាស៊ី

    ខ.ទ្វីបអឺរ៉ុប

    គ.ទ្វីបអូសេអានី

    ឃ.ទ្វីបអាព្រិច

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

នៅក្នុងសម័យសង្គ្រាមត្រជាក់ អង្គការសហប្រជាជាតិ បានលើកទ័ពចូលប្រទេសកូរ៉េនៅថ្ងៃទី .... ខែ ...ឆ្នាំ។

II.(៤ពិន្ទុ) នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជាជាពីរ តើអ្វីខ្លះ?

III.(៦ពិន្ទុ) ចូររៀបរាប់ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជាតិ នៅក្នុងប្រទេសកាណាដា និងសហរដ្ធអាមេរិច?

IV.(១០ពិន្ទុ) ក្រោយពិសហរដ្ធអាមេរិចត្រូវបាក់មុខដោយសង្គ្រាមវៀតណាម តើប្រធានាធិបតីយណាដែលប្រឈមមុខដាច់ខាតជាមួយសហភាពសូវៀត? ចូរបញ្ជាក់អំពីសំដីនេះ? ក្នុងការរត់ប្រណាំងសព្វាវុធ តើសហរដ្ធអាមេរិចមានគម្រោងបង្កើតអ្វីដែលសហភាពសូវៀតមិនអាចទប់ទល់បាន? តើព្រឹត្តិការណ៍នេះស្ថិតនៅដំណាក់កាលអ្វី?

V.(១៤ពិន្ទុ) តើរបបវាលពិឃាតកើតឡើងនៅពេលណា? មានមេដឹកនាំឈ្មោះអ្វី? តើរបបនេះមានការបែងចែកតំបន់រដ្ធបាលប្រទេសកម្ពុជាដូចម្តេចខ្លះ? ហេតុអ្វីបានជាគេនិយាយថា មន្ទីរ ស២១ ? ជាសោកនាដកម្មសម្រាប់ប្រជាជនខ្មែរ? តើអ្នកណាជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃមន្ទីរនេះ?

 

ចម្លើយ

I.(៣ពិន្ទុ) ចូរជ្រើសរើសចម្លើយដែលត្រឹមត្រូវ

១.ប្រទេសអាឡឺម៉ង់បែងចែកជាពីរ នៅឆ្នាំ

    ក.១៩៤៥

    ខ.១៩៤៦

    គ.១៩៤៩

    ឃ.១៩៥០

២.នៅឆ្នាំ ១៩៤៩ សហរដ្ធអាមេរិច ជាមួយបណ្តាប្រទេសថអឺរ៉ុបខាងលិច បានបង្កើតបក្សសម្ព័ន្ធយោធាអូតង់ដើម្បីការពារ

    ក.ទ្វីបអាស៊ី

    ខ.ទ្វីបអឺរ៉ុប

    គ.ទ្វីបអូសេអានី

    ឃ.ទ្វីបអាព្រិច

៣.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវ

នៅក្នុងសម័យសង្គ្រាមត្រជាក់ អង្គការសហប្រជាជាតិ បានលើកទ័ពចូលប្រទេសកូរ៉េនៅថ្ងៃទី .០២... ខែ .វិច្ឆិការ..ឆ្នាំ ..១៩៥០...។

 

II.(៤ពិន្ទុ) នៅក្រោយសង្គ្រាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជាជាពីរ គឺ៖

  • មនោគមវិជ្ជាសេរី (មូធននិយម)
  • មនោគមវិជ្ជាសង្គមនិយម (កុម្មុយនីស្ត)

 

III.(៦ពិន្ទុ) ព្រះរាជសកម្មភាពរបស់ព្រះបាទនរោត្តម សីហនុ ក្នុងការទាមទារឯករាជ្យជាតិ នៅក្នុងប្រទេសកាណាដា និងសហរដ្ធអាមេរិច៖

  • នៅថ្ងៃទី ១២ មេសា ១៩៥៣ ព្រះអង្គទ្រង់បានយាងទៅដល់ទីក្រុងម៉ុងរ៉េអាល់ នៃប្រទេសកាណាដា។ នៅក្នុងទីក្រុងនេះ ព្រះបាទនរោត្តម សីហនុ ទ្រង់បានថ្លែងទៅកាន់ពួកអ្នកសារពត៌មាន ដោយទ្រង់បានសង្កត់ធ្ងន់ទៅលើបញ្ហាពីរគឺ

- បញ្ហាទី ១៖ ប្រយុទ្ធប្រឆាំង និងរបបកុម្មុយនីស្ត

- បញ្ហាទី ២៖ គឺបញ្ហាឯករាជ្យបរិបូរសម្រាប់ប្រទេសកម្ពុជា

  • នៅសហរដ្ធអាមេរិច ព្រះអង្គទ្រង់បានលើកយកប្រធានបទដដែលនេះមកបកស្រាយយ៉ាងទូលំទូលាយបន្ថែមទៀត៖

- សារពត៌មានធំមួយឈ្មោះ ញូវយ៉កថែម ចុះផ្សាយក្នុងទំព័រទី១ របស់គេនៅថ្ងៃទី ១៩ មេសា ១៩៥៣ ដែលធ្វើអោយពិភពលោកមានការភ្ជាក់ផ្អើល។

- បើបារាំងមិនព្រមប្រគល់ឯករាជ្យមកឱ្យប្រទេសកម្ពុជាទេនោះ នឹងមានគ្រោះថ្នាក់មួយយ៉ាងពិតប្រាដក។

- ប្រជាពលរដ្ធខ្មែរនឹងក្រោកឈរឡើងប្រឆាំងនឹងបារាំង ហើយគេនឹងងាកទៅរកចលនាយៀកមិញ ដឹកនាំអោយពួកកុម្មុយនីស្ត។

 

IV.(១០ពិន្ទុ)

- ក្រោយពិសហរដ្ធអាមេរិចត្រូវបាក់មុខដោយសង្គ្រាមវៀតណាម ប្រធានាធិបតីយដែលប្រឈមមុខដាច់ខាតជាមួយសហភាពសូវៀគឺ លោក រីគែន

- បញ្ជាក់អំពីសំដីនេះ គឺ ចក្រភពនៃអំពើអាក្រក់

- ក្នុងការរត់ប្រណាំសព្វាវុធ សហរដ្ធអាមេរិចបានបង្កើតគម្រោងសង្គ្រាមផ្តាយ ដែលសហភាពសូវៀតមិនអានទប់ទល់បាន។

- ព្រឹត្តិការណ៍នេះស្ថិតនៅដំណាក់កាល សង្គ្រាមត្រជាក់ ឬ ការរត់ប្រណាំសព្វាវុធ។

 

V.(១៤ពិន្ទុ)

- របបវាលពិឃាតកើតឡើងនៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។

- មានមេដឹកនាំឈ្មោះ ប៉ុល ពត

- របបនេះមានការបែងចែកតំបន់រដ្ធបាលប្រទេសកម្ពុជា ជា ភូមិភាគ​ តំបន់ ស្រុក ឃុំ ភូមិ។

- បានជាគេនិយាយថា មន្ទីរ ស២១ ជាសោកនាដកម្មសម្រាប់ប្រជាជនខ្មែរព្រោះ កន្លែងនេះជាមន្ទីរឃុំឃាំង សួរចម្លើយដោយការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ និងអយុត្តិធម៌ជាទីបំផុត ដែលឈានទៅដល់ការសម្លាប់យ៉ាងរង្គាល។

- អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃមន្ទីរនេះ គឺ លោក ឌុច (កាំង ហ្គិចអៀវ)

 


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login