Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-05-11 02:45

សីលធម៌សកលគឺជាតម្លៃសីលធម៌រួមនិងគំរូសីលធម៌ដែលផ្សំឡើងពីវប្បធម៌ និងជំនឿផ្សេងៗនៅលើភពផែនដីនេះ។ តម្លៃសីលធម៌រួមនិងគំរូសីលធម៌ទាំងនេះបង្កើតបានជាសីលធម៌របស់មនុស្សជាតិ។


Answer 2


user icon
Narith82
2020-02-27 07:51

ការយល់ស្របជាមូលដ្ឋាន គឺតម្លៃគំរូ និងឥរិយាបថដែលមានលក្ខណៈសាមញ្ញប៉ុន្តែសំខាន់បំផុត ចូរអ្នកប្រព្រឹត្តចំពោះអ្នកដទៃដូចដែលអ្នកចង់ឱ្យអ្នកដទៃប្រព្រឹត្តមកលើអ្នកវិញ។ នេះគេហៅថា ច្បាប់មាសនៃជីវិតផ្តោតសំខាន់លើខ្លឹមសារនៃការយោគយល់ ហើយត្រូវបានគេរកឃើញនៅក្នុងប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធ ជំនឿមិនមែនសាសនា នៅលើពិភពលោក ហើយក៏មាននៅក្នុងទស្សនវិជ្ជាសំខាន់ៗដែលមិនជឿលើសាសនាផងដែរ។ វាជាច្បាប់មូលដ្ឋាននៃការរស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពដូចនេះគេអាចចាត់ទុកថាវាជាមាតានៃសីលធម៌របស់មនុស្សជាតិ។ ទស្សនវិទូអាឡឺម៉ង់ អ៊ីម៉ាទុយអែលកាន្ត ហៅច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាតនៃសហអត្តិភាពរបស់មនុស្សនៅលើភពផែនដី។ ច្បាប់នេះហាក់ដូចជាដើរតួជាច្បាប់រដ្ឋធម្មនុញ្ញ របស់់មនុស្សជាតិ។ ក្រៅពីនេះក៏នៅមានគំរូ និងតម្លៃសីលធម៌ជាច្រើនទៀតដែលដែលផ្សំពីជំនឿសាសនា និងជំនឿផ្សេងៗទៀតមានដូចជា ការគោរពសិទ្ធិមនុស្ស ការស្រលាញ់អាណិត អាសូរ ការយកចិត្តទុកដាក់ ចែករំលែក ភាពអយុត្តិធម៌ ភាពស្មោះត្រង់ ការការពារបរិស្ថាន សេចក្តីសុចរិក គណនេយ្យភាព....។ ទាំងនេះបង្កើតបានជាសីលធម៌សកល។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login