Ask
Websites Login

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ សីលធម៌ ពលរដ្ឋ

 

I.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវៈ

១.បញ្ញា គឺជាសិល្បៈសម្រាប់បង្កើតប្រព័ន្ធអរូបីកម្មនៅចំពោះមុខស្ថានភាពមួយ ហើយបញ្ចូលប្រព័ន្ធអរូបីទាំងនោះទៅក្នុងស្ថានភាពរូបីមួយ។ ការលើកឡើងនេះជាទស្សនៈរបស់លោក ...ដឺឡាក្រ័រ...។

២.ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៣ បានប្រព្រឹត្តទៅនៅ ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២...។

៣.ការទទួលខុសត្រូវ និងការឆ្លើយតបនឹងតម្រូវការប្រជាពលរដ្ឋក្នុងការជួយជំរុញឱ្យមានការអភិវឌ្ឃឃុំ សង្កាត់ជាភារកិច្ចរបស់ ...ក្រុមប្រឹក្សាឃុំ សង្កាត់...។

៤.បញ្ញាទ្រឹស្តីកើតចេញពី ...គំនិតអរូបី...។

៥.រដ្ឋាភិបាលនៅក្នុងលទ្ធិប្រជាធិបតេយ្យគឺបានកើតឡើងដោយសារ ...ការបោះឆ្នោត...។

 

II.ចូរផ្គូរផ្គង A និង B ឱ្យបានត្រឹមត្រូវៈ

A                                              B

១.ឆន្ទៈ                                                  ក.កម្លាំងចិត្តនាំឱ្យមនុស្សធ្វើសកម្មភាពដោយការគិត

២.រូបភាព                                              ខ.ភាពនៃពុទ្ធិដំបូង

៣.អព្ភន្តរភាព                                        គ.ខ្នាតគំរូនដែលមនុស្សត្រូវយល់ដឹងនិងគោរព

៤.សិទ្ធិមនុស្ស                                       ឃ.លក្ខណៈនៃសេចក្តីប្រាថ្នា

៥.តម្លៃ                                                 ង.លំនឹកគិតរបស់ចិត្តនៅរកវត្ថុអ្វីមួយ

                                                            ច.សិក្សាពីតម្លៃនៃកុសល

-----> ក

----> ង

----> ខ

----> គ

----> ឃ

 

III.តើការនាំចូលទំនិញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ?

ការនៃចូលទំនិតញពីបរទេសផ្តល់គុណសម្បត្តិ និងគុណវិបត្តិដូចជាៈ

ក.គុណសម្បត្តិ

បំពេញកង្វះខាតក្នុងការប្រើប្រាស់របស់មនុស្សក្នុងសង្គម ម៉្យាងទៀតដើម្បយកមកកែច្នៃ ឬប្រើប្រាស់ឈានទៅរកការអភិវឌ្ឃន៍សង្គមជាតិនៅពេលអនាគត។

ខ.គុណវិបត្តិ

ខូចសុខភាពព្រោះការនាំចូលទំនិញមួយចំនួនដែលប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ការនាំចូលនូវគ្រឿងញៀន (ស្រា បារី សារជាតិញៀន...) នាំឱ្យមនុស្សក្នុងសង្គមបង្កចលាចលក្នុងសង្គម ម៉្យាងវិញទៀតការនាំចូលផលិតផលដែលក្នុងស្រុកមាន ធ្វើឱ្យប្រជាពលរដ្ឋគ្មានការងារធ្វើ និងបាត់ចំណូលរបស់ប្រជាជន។

 

IV.តើច្បាប់មានមុខងារអ្វីខ្លះនៅក្នុសង្គមជាតិ?

ច្បាប់មានមុខងារសំខាន់នៅក្នុងសង្គមដូចជាៈ

  • ច្បាប់ជាអ្នកការពារសិទ្ធិសេរីភាពរបស់មនុស្សក្នុងសង្គម
  • ជាអ្នករកយុត្តិធម៌
  • ជាអ្នករៀបចំ និងរក្សាសណ្តាប់ធ្នាប់នៅក្នុងសង្គម
  • ជាព្រំដែនកំណត់សិទ្ធិ និងករណីយកិច្ច
  • ជាអ្នកកំណត់តម្រូវការ និងផលប្រយោជន៍
  • សរុបសេចក្តីមកគឺច្បាប់មានភារកិច្ចហាមប្រាម និងការពារ។

 

V.តើធម្មជាតិរបស់មនុស្សមានទំនោរប៉ុន្មានបែប? អ្វីខ្លះ?

ធម្មជាតិរបស់មនុស្សមានទំនោរ ៥ បែបគឺៈ

  • ទំនោរសរីរាង្គៈ ជាទំនោរដែលទាក់ទងនឹងធម្មជាតិរបស់យើងដែលជាភាវរស់ដូចជាការស្រកឃ្លាន។
  • ទំនោរអន្តរបុគ្គលៈ ទំនោរមានទំនាក់ទំនងរវាងញាណ និងញាណ ពោលគឺឆ្លងនិងសមាណចិត្ត និងសមាណចិត្ត។
  • ទំនោរសង្គមៈ ជាទំនោរកើតពីអនុស្សាវរីយ៍ទាំងឡាយដែលមនុស្សធ្លាប់មាន
  • ទំនោរឧត្តមគតិៈ ជាទំនោរដែលបណ្តុះនូវតម្លៃរបស់មនុស្ស។ ទំនោរនេះមានទំនាក់ទំនងទៅនឹងសច្ចភាព។
  • ទំនោរផ្ទាល់ខ្លួនៈ ជាទំនោរដែលមានកម្រិតខ្ពស់ស្មុគស្មាញ ស៊ាំញាំ។ ជាទូទៅទំនោរនេះមានលក្ខណៈបុគ្គលនិយម។

 

VI.តើប្រជាធិបតេយ្យនៅកម្ពុជាយើងមានចំណុចសំខាន់ចំពោះនយោបាយអ្វីខ្លះ?

ប្រជាធិបតេយ្យនៅកម្ពុជាមានចំណុចសំខាន់ចំពោះនយោបាយដូចជាៈ

  • រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកើតឡើងដោយការបោះឆ្នោត។
  • ប្រជារាស្ត្រមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ជំនឿសាសនា និងសេរីភាពសារព័ត៌មាន។
  • ពលរដ្ឋម្នាក់ៗមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
  • ពលរដ្ឋម្នាក់ៗមានសិទ្ធិធ្វើបាតុកម្មអហិង្សាដោយសន្តិវិធី។
  • តុលាការមានភាពឯករាជ្យមិនចំណុះឱ្យស្ថាប័នណាមួយឡើយ។
  • មន្ត្រី និង ប្រជារាស្ត្រមានករាអនុវត្តច្បាប់យ៉ាងល្អ ប្រទេសនឹងក្លាយជានីតិរដ្ឋមួយយ៉ាងប្រសើរជាទីបំផុត។

Comments

×

×

One more step

Please login to share your idea

Register Login