Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ត្រៀមប្រឡងឆមាសទី១ ទី២ និងថ្នាក់ជាតិ សីលធម៌ ពលរដ្ឋ

 

I.ចូរផ្គូរផ្គង A និង B ឱ្យបានត្រឹមត្រូវ

A                                                                      B

ក.សិទ្ធិរស់រានមានជីវិត                                      ១.មុសាវាទា

ខ.សិទ្ធិរស់នៅថ្លៃថ្នូរ                                           ២.បាណាតិបាតា

គ.សិទ្ធិជាម្ចាស់កម្មសិទ្ធ                                      ៣.សុរាមេរ័យ

ឃ.សិទ្ធិទទួលព័ត៌មានពិត                                   ៤.អទិន្នាទានា

ង.សិទ្ធិកសាងគ្រួសារ                                          ៥.កាមេសុមិច្ឆាចារា

---> ២

---> ៤

---> ៣

---> ១

---> ៥

 

II.ចូរបំពេញល្បះខាងក្រោមឱ្យបានត្រឹមត្រូវៈ

១.សម្មាសតិ សម្មាវាយាមៈ និងសម្មាសមាធិ រូមគ្នាបង្កើតបានជា ...សមាធិ...។

២.បណ្តឹងមានគោលបំណងផ្តន្ទាទោសរាល់អំពើដែលខូចសណ្តាប់ធ្នាប់និងសន្តិសុខសាធារណៈរបស់សង្គមគេអាចហៅថាបណ្តឹង ...ព្រហ្មទណ្ឌ...។

៣.អ៊ីស្លាមសាសនាមានកំណើតនៅ ...ប្រទេសអារ៉ាប់... គ្រិស្តសាសនាមានកំណើតនៅ ...ប្រទេសស៊ីរី... ចំណែកពុទ្ធសាសនាមានកំណើតនៅ ...ប្រទសឥណ្ឌា...។

៤.មនុស្ស និង សត្វមានលក្ខណៈដូចគ្នាត្រង់ ...ចង់រស់ខ្លាចស្លាប់...។

៥.ជនជាតិផ្សេងៗដែលស្នាក់នៅប្រកបមុខរបរក្នុងប្រទេសណាមួយជា ...ជនអន្តោប្រវេសន៍...។

 

III.តើអភិបាលកិច្ចល្អមានន័យដូចម្តេច?

រដ្ឋបាលរបស់ស្ថាប័នសាធារណៈ មុខងារគ្រប់គ្រងដឹកនាំ និងចាត់ចែងរាល់កិច្ចការរបស់ប្រជាជននៅគ្រប់កម្រិតទាំងអស់។

 

IV.តើប្រាសាទបុរាណខ្មែរមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

ប្រាសាទបុរាណខ្មែរមានច្រើនប្រភេទណាស់ដូចជាៈ

  • ប្រាសាទដែលមានប្រាង្គតែមួយ ហើយសង់ដាច់តែឯង
    ឧទាហរណ៍ៈ ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ។
  • ប្រាសាទដែលមានប្រាង្គច្រើនសង់នៅលើខឿនតែមួយជាន់
    ឧទាហរណ៍ៈ ប្រាសាទលលៃ ប្រាសាទព្រះគោ
  • ប្រាសាទដែលសង់លើដីរាបស្មើគ្នាខឿនទេគឺសង់ផ្ទាល់នឹងដី
    ឧទាហរណ៍ៈ ប្រាសាទភ្នំប្រាសាទ ប្រាសាទព្រះខាន់
  • ប្រាសាទភ្នំ សង់ខ្ពស់ដូចភ្នំ មានខឿនច្រើនជាន់
    ឧទាហរណ៍ៈ ប្រាសាទបាខែង ប្រាសាទបាគង ប្រាសាទបាពួន។

 

V.តើរបាំប្រពៃណីខ្មែរចែកជារបាំបែបណាខ្លះ?

របាំប្រពៃណីខ្មែរចែកជាៈ

  • របាំប្រជាប្រិយៈ មានរបាំទន្សោង របាំគ្រុត របាំគោះអង្រែ របាំយីកេ របាំឆៃយ៉ាំ របាំរាំវង់ របាំក្ងោក...។
  • របាំតន្ត្រីៈ មានរបាំព្រះរាជទ្រព្យ ដែលគេនិយមលេងតែនៅក្នុងវាំង គេហៅថា ល្ខោនហ្លួង ក្នុងនោះមានរបាំ ថ្វាយព្រះពរ ទេពមនោរម្យ មេអំបៅ របាំស្វា និងរាំដាវ របាំអប្សរា...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login