Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-06-03 10:43

ដើម្បីឱ្យផលិតផលងក្នុងស្រុកមានដំណើរការទៅមុខបានល្អរាជរដ្ឋាភិបាលត្រូវផ្តោតយកចិត្តទុកដាក់លើកត្តាមួយចំនួនដូចជា៖

  • មិនត្រូវនាំចូលច្រើនពេកនូវផលិតផលងបរទេសណាដែលផលិតផលក្នុងស្រុកអាចផលិតបាន។
  • ត្រូវចេះផ្សព្វផ្សាយ និងអប់រំដល់ប្រជាជនឱ្យនាំគ្នាទិញផលិតផលក្នុងស្រុកឱ្យបានច្រើនដើម្បីលើកទឹកចិត្តដល់អ្នកផលិត។
  • ផលិតតាមតម្រូវការ ស៊ីសង្វាក់គ្នារវាងការផ្គត់ផ្គង់ និងតម្រូវការ។
  • រដ្ឋត្រូវបន្ធូរបន្ថយពន្ធអាករ ដើម្បីឱ្យទំនិញក្នុងស្រុកមានតម្លៃថោកជាងផលិតផលបរទេស។
  • ផលិតផលក្នុងស្រុកត្រូវខិតខំធ្វើឱ្យមានគុណភាព ដើម្បីប្រកួតប្រជែងជាមួយផលិតផលបរទេស។
  • បណ្តុះបណ្តាលធនធានមនុស្ស។
  • ពង្រឹងផ្នែកច្បាប់ (ច្បាប់ពាណិជ្ជកម្ម ច្បាប់វិនិយោគ..)។
  • ការពារសុវត្ថិភាព (ការពារអ្នកវិនិយោគ កម្មករ សមិទ្ធិផល...)។
  • ត្រូវធ្វើការឃោសនា ដើម្បីជំរុញឱ្យប្រជាជនជួយទិញផលិតផលក្នុងស្រុក។
  • រកទីផ្សារអន្តរជាតិ បង្កើតផលិតផលក្នុងស្រុកឱ្យបានច្រើន ដើម្បីយកទៅលក់នៅបរទេស។
  • កសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានគ្រប់ទីកន្លែង ដើម្បីងាយស្រួលក្នុងការផ្តល់សេវាកម្មបានល្អ។
  • បង្កើតក្រុមត្រួតពិនិត្យផលិតផល។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login