Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1

user icon
Phon
2018-06-10 05:22

ក. វិបាកវិនិច្ឆ័យ គឺជាវិបាកដែលកើតឡើងពីនិយាមស្របគ្នា ឬមិនស្របគ្នារវាងងំពើ និងតម្លៃ ដែលមាននិយាមជាតំណាង។ វិបាកវិនិច្ឆ័យមានពីរបែប គឺវិបាកវិនិច្ឆ័យផ្នែកសីលធម៌ និងវិបាកវិនិច្ឆ័យផ្នែកសង្គម។

  • វិបាកវិនិច្ឆ័យផ្នែកសីលធម៌ៈ ជាទណ្ឌកម្ម ឬជាការសរសើររបស់សីលញាណចំពោះអំពើដែលយើងបានប្រព្រឹត្ត។ ឧទាហរណ៍ យើងរីករាយនៅក្នុងចិត្តនៅពេលយើងបានធ្វើល្អ ឬទទួលបានជោគជ័យលើការងារអ្វីមួយ ដូចជាពេលយើងបានប្រឡងជាប់។ ប៉ុន្តែយើងមានវិប្បដិសារីអ្វីមួយជាប់ក្នុងចិត្តដូចជា នៅពេលដែលយើងបានប្រព្រឹត្តអំពើមិនគប្បីទៅលើអ្នកមានគុណ គ្រូ ឬមនុស្សដទៃទៀតដោយអចេតនាក្ដី ឬដោយចេតនាក្ដី។
  • វិបាកវិនិច្ឆ័យផ្នែកសង្គមៈ គឺតែងតែធ្វើវិបាកវិនិច្ឆ័ទៅលើអំពើដែលសង្គមតម្រូវឱ្យយើងទទួលខុសត្រូវ គឺជាការវិនិច្ឆ័យរបស់តុលាការ ឬអ្នកកាន់អំណាចជាន់ខ្ពស់ណាមួយមកលើរាល់អមពើដែលយើងបានប្រព្រឹត្តដោយផ្អែកលើច្បាប់ជាមូលដ្ឋាន។ ឧទាហរណ៍ យើងអាចនឹងទទួលការពិន័យជាប្រាក់ ឬមានទោសជាប់ពន្ធនាគារក្នុងករណីដែលយើងមិនគោរពច្បាប់។ ទន្ទឹមនឹងនោះ យើងក៏អាចទទួលនូវគ្រឿងឥស្សរិយយស ឬគុណណូបការៈនៅពេលដែលយើងធ្វើការសិក្សាស្រាវជ្រាវអ្វីមួយដែលមានស្នាដៃលេចធ្លោហើយសង្គមទទួលស្គាល់។

ខ.ទ្រឹស្ដីវិបាកវិនិច្ឆ័យមាន

  • ទ្រឹស្ដីប្រពៃណីនិយមៈ ជាវិបាកវិនិច្ឆ័យតាមបែបគំនិតប្រពៃណីនិយមផ្អែកទាំងស្រុងលើសេរីអាជ្ញា ហើយជាចេតនារម្មណ៍នៃអ្នកធ្វើ។ ការវិនិច្ឆ័យតាមបែបសង្គមប្រពៃណី ច្រើនផ្អែកលើជំនឿរបស់សង្គម ក្នុងការបង្កើតទ្រឹស្ដីផ្នេកបរមត្ថវិជ្ជា។ ឧទាហរណ៍ សង្គមខ្មែរក្នុងសម័យអតីតកាល គេធ្វើទណ្ឌកម្មលើស្រ្តីដែលគេជឿថាចេះអាបធ្មប់ដោយចាប់យកទៅចងឆ្កាងដុតទាំងរស់។
  • ទ្រឹស្ដីនិតិសាស្ត្រៈ ជាការវិនិច្ឆ័យទៅតាមច្បាប់សង្គមដែលមានការរីកចម្រើន។ ឧទាហរណ៍ ប្រទេសខ្មែរយើងនាសម័យឧត្តុង្គ វិបាកវិនិច្ឆ័យត្រូវបានធ្វើឡើងដោយយកពិរុទ្ធជនទៅដាក់ខ្នោះឃ្នាងដោយវាយឱ្យស្រែកអាក្រោស ដើម្បីឱ្យប្រជារាស្ត្របានដឹងគ្រប់ៗគ្នា។ ការធ្វើទណ្ឌកម្មឧកញ៉ាអរជូន និងក្រុមគ្រួសារ ព្រមទាំងអ្នកស្រុកត្បូងឃ្មុំដោយកប់ត្រឹមក ហើយរាស់រនាស់ដេកពីលើ ហើយអ្នកខ្លះទៀតត្រូវដាក់ឱ្យទៅជាអ្នកងារ។
  • ទ្រឹស្ដីសម័យបច្ចុប្បន្នៈ ជាការវិនិច្ឆ័យមួយដែលគោរពតាមច្បាប់ គោលការការសិទ្ធិមនុស្សជាចម្បង។ ទណ្ឌកម្មពិតជាមានសារៈសំខាន់ណាស់ចំពោះសីលធម៌។  បើគ្មានទណ្ឌកម្មទភលើអ្នកប្រព្រឹត្តបទល្មើសទេ ប្រាកដជាមិនមានអ្នកគោរពច្បាប់រដ្ឋ និងគោរពក្រមសីលធម៌ឡើយ។

Answer 2

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login