Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Phon
2018-06-11 10:46

ទំនាក់ទំនងរវាងកតិកាសញ្ញាអន្តរជាតិ ជាមួយនឹងទស្សនវិស័យពុទ្ធសាសនាស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺ

  • ទស្សនវិស័យសេដ្ឋកិច្ចៈ ព្រះពុទ្ធសាសនា ជាសាសនាដែលបង្រៀនមនុស្សឱ្យដោះស្រាយបញ្ហាតាមតម្លៃសីលធម៌ តែក៏ពុំមើលរំលងបញ្ហាសេដ្ឋកិច្ចទេ។ ពុទ្ធសាសនាបានបង្រៀនមនុស្សឱ្យដោះស្រាយបញ្ហាដែលចោទមកលើខ្លួនឯងជាមុន ដូចជាកុំរស់នៅក្នុងគំនិតយឺត គំនិតបណ្ដែតបណ្ដោយទុកពេលឱ្យមនុស្សក្នុងលោកធ្វើតែអំពើល្អទាំងអស់មុន ទើបសម្រេចធ្វើតាមក្រោយ។ ក្នុងបណ្ដាបញ្ហាដែលចោទដល់ជីវិតរបស់មនុស្ស បញ្ហាសេដ្ឋកិច្ច ជាបញ្ហាដែលចោទមុនគេ ហើយកើតមានរឿងជារឿយៗ ជួនកាលមានលក្ខណៈធ្ងន់ធ្ងរទៀតផង។ ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនាបានចែកចេញជាពីរផ្នែក គឺផ្នែកសេដ្ឋកិច្ចជាន់ទាប និងសេដ្ឋកិច្ចជាន់ខ្ពស់។
  • ទស្សនវិស័យសង្គមកិច្ចៈ នៅក្នុងពុទ្ធសាសនា សិទ្ធិរស់រានមានជីវិតត្រូវបានផ្ដោតការយកចិត្តទុកដាក់និងត្រូវបានគេទទួលស្គាល់គ្រប់គ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា។ ទស្សនវិជ្ជាពុទ្ធសាសនា និងការត្រិះរិះអំពីច្បាប់ គឺប្រឆាំងទាំងស្រុងទៅនឹងការប្រមាថជីវិតមនុស្ស និងការប្រមាថជីវិតខ្លួនេង។
  • ទស្សនវិស័យវប្បធម៌ៈ តាមទស្សនរបស់ពុទ្ធសាសនា ជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វារបី គឺមនោ កាយ និងវាចា។ ព្រះពុទ្ធទ្រង់សម្ដែងថាបុគ្គលម្នាក់ៗគឺជាទាយាទនៃអំពើរបស់ខ្លួនដោយមិនគិតថាពូជសាសន៍ ពណ៌សម្បុរ ជាតិសង្គម ធនធានសង្គម ឬស្ថានភាពដទៃទៀតឡើយ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login