Ask
Websites Login

Answer 1


Phon 2018/06/13

ក. បុព្វហេតុនៃភាពក្រីក្រ មាន

  • បុព្វហេតុទី១:  ភាពក្រីក្របណ្ដាលមកពីកង្វះសមត្ថភាព ក្នុងការរកចំណូល ក្នុងនោះមានមនុស្សចាស់ជរា ជនពិការ កូនកំព្រា សមាជិកគ្រួសារច្រើន ភាពគ្មានការងារធ្វើ ប្រាក់ខែទាប និងភាពជាសមាជិកនៃក្រុមជនជាតិភាគតិច។
  • បុព្វហេតុទី២: គឺការមិនមានឱកាសទទួលសេវាអប់រំ។ កង្វះលទ្ធភាពទទួលសេវាអប់រំ នាំឱ្យមនុស្សគ្មានការងារធ្វើ​ហើយភាពគ្មានការងារធ្វើនេះ នាំឱ្យទៅដល់ភាពក្រីក្រ។
  • បុព្វហេតុទី៣: គឺការអនុវត្តសេដ្ឋកិច្ចនៅមានកម្រិតទាប។   ក្រៅពីនេះ នៅមានបុព្វហេតុផ្សេងៗទៀត ដូចជាគ្រោះធម្មជាតិ សង្គ្រាមរ៉ាំរ៉ៃ អំពើពុករលួយ កំណើនប្រជាជនហួសប្រមាណជាដើម។

ខ. ពាណិជ្ជកម្មពិភពលោក

            ពាណិជ្ជកម្ម ត្រូវបានគេវាយតម្លៃតាមរយៈការនាំចេញ ការនាំចូល និងសេវា។ ការរីកចម្រើននៃផលិតផលនិងប្រាក់ចំណូលក្នុងពិភពលោកកើតឡើងព្រមគ្នាជាមួយការរីកចម្រើននៃពាណិជ្ជកម្មអន្តរជាតិតាំងពីដើមសតវត្សទី១៩។  កត្តានាឱ្យមានទស្សនៈទូទៅជឿថា ពាណិជ្ជកម្មអន្តរជាតិ គឺជា “ម៉ាស៊ីននៃការរីកចម្រើនខាងសេដ្ឋកិច្ច” ដែលរួមមានទាំងបុព្វហេតុនិងភាពងាយស្រួល។ ទំនាក់ទំនងនេះគេអាចមើលឃើញតាមរយៈការកើនឡើង និងការថយចុះនៅក្នុងវដ្តនៃពាណិជ្ជកម្មទំនើប។ ក្នុងភិភពមូលធនទាំងមូល ផលិតផលនិងប្រាក់ចំណូលទាំងមូលបានថយចុះក្នុងកំឡុងពេលវិបត្តិសេដ្ឋកិច្ចក្នុងអំឡុងពេល១០ឆ្នាំ ចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៣៩។ នៅក្នុងសម័យទំនើបចាប់ពីចុងសង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ពិភពលោកបានឆ្លងកាត់ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងរហ័សបំផុត ព្រមជាមួយគ្នានវការរីកចម្រើនផ្នែកពាណិជ្ជកម្មអន្តរជាតិក៏មានអត្រាខ្ពស់ដែរ។ តាមពិត ពាណិជ្ជកម្មមានការរីកចម្រើនលឿនជាងផលិតផល (ជាពិសេសតាំងពីឆ្នាំ១៩៨៣) ចំណែកផលិតផលទំនិញនិងសេវាសម្រាប់នាំចេញ មានការរីកចម្រើនយឺតជាង។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login