Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដើម្បីឲ្យប្រជាធិបតេយ្យមានលក្ខណៈពេញលេញត្រូវមានគោលការណ៏ដូចតទៅនេះ :

  • មានការរួមចំណែកពីពលរដ្ឋ : គឺពលរដ្ឋមិនត្រឹមតែមានសិទ្ធិទេ ថែមទាំងមានកាតព្វកិច្ចផង។ ការរួមចំណែករបស់ពលរដ្ឋ ក្នុងវិស័យនយោបាលសេដ្ឋកិច្ច សង្គម និងវប្បធម៏ រួមមាន ការបោះឆ្នោត ការឈរឈ្មោះឲ្យគេបោះឆ្នោត ការរួមប្រជុំការ បញ្ចេញមតិការបង់ពន្ធដារ ការប្រតិបត្តិតាមច្បាប់និងការឃាំ្លមើលដំណើរការរបស់រដ្ឋាភិបាល គឺកាតព្វកិច្ចរបស់ពលរដ្ឋ ដើម្បីជួយកែលំអលទ្ធិប្រជាធិបតេយ្យ។
  • មានការស្មើភាពគ្នា :​ ក្នុងសង្គមប្រជាធិបតេយ្យគោលការណ៏ស្មើភាពមានន័យថា មនុស្សគ្រប់រូបមានតម្លៃ និងមានលទ្ធិភាពដូចគ្នា ដោយគ្មានការរើសអើង។
  • មានការអនុគ្រោះគ្នា : សង្គមប្រជាធិបតេយ្យ គឺជាសង្គមដែលប្រកបដោយសេចក្តីអនុគ្រោះ។  នេះមានន័យថា ក្នុងពេលដែរបក្ខឈ្នះមានសិទ្ធិគ្រប់គ្រងអំណាចពួកគេត្រូវអនុគ្រោះ និងទទួលស្គាល់សិទ្ធិគ្រប់បែបយ៉ាងរបស់មនុស្សភាគតិច ឬបក្ខដែលចាញ់។ ត្រូវអនុគ្រោះ និងអនុញ្ញាតឲ្យបក្ខចាញ់ប្រើសិទ្ធិបញ្ចេញមតិជំទាស់។ រីឯនៅក្នុងសង្គមវិញ មនុស្សម្នាក់ៗ ក៏ត្រូវចេះអត់ឳនឲ្យគ្នាទៅវិញទៅមកផងដែរ។
  • មានការទទួលខុសត្រូវ : នៅក្នុងប្រជាធិបតេយ្យ មន្ត្រីគ្រប់ជាន់ថ្នាក់ត្រូវមានការទទួលខុសត្រូវចំពោះប្រជារាស្រ្ត។ ពួកគេត្រូវបំពេញភារកិច្ចតាមឆន្ទះប្រជារាស្រ្តនិងដើម្បីផលប្រយោជន៏ប្រជារាស្រ្ត។
  • មានតម្លាភាព :​ អ្វីៗ ដែលរដ្ឋាភិបាលធ្វើ ត្រូវតែឲ្យប្រជារាស្រ្តបានដឹងឮ។ នេះមានន័យថាត្រូវអនុញ្ញាតឲ្យអ្នកកាសែត និងប្រជារាស្ត្រសាកសួរពត៏មានអំពីកិច្ចការរបស់រដ្ឋាភិបាល។
  • មានការបោះឆ្នោតសេរី និងយុត្តិធម៏តាមការ កំណត់ : ក្នុងសង្គមប្រជាធិបតេយ្យ ការកកើតរដ្ឋាភិបាល និងការផ្លាស់ប្តូររដ្ឋាភិបាល ត្រូវប្រព្រឹត្តទៅតាមឆន្ទះពលរដ្ឋ ដោយការបោះឆ្នោតសេរី និងយុត្តិធម៏។ ការគំរាមគំហែង ការបំភិតបំភ័យ ព្រមទាំងអំពើពុករលួយដែលកើតមាននៅមុនពេល និងក្នុងពេលបោះឆ្នោតជាអំពើផ្ទុយនឹងគោលការណ៏ប្រជាធិបតេយ្យ។
  • មានការយល់ព្រមតាមលទ្ធផលនៃការបោះឆ្នោត : តាមធម្មតា តែងតែមានអ្នកឈ្នះ និងអ្នកចាញ់។ អ្នកចាញ់តែងតែចោទថាគ្មានយុត្តិធម៏ ហើយរកលេសបដិសេធលទ្ធផលនៃការបោះឆ្នោត។ ផលវិបាកនៃការបដិសេធនេះបណ្តាលឲ្យកើតរដ្ឋាភិបាលមួយដែលគ្មានប្រសិទ្ធភាព។ ទង្វើនេះផ្ទុយនឹងគោលការណ៏ប្រជាធិបតេយ្យ។
  • មានសេរីភាពលើវិស័យសេដ្ឋកិច្ច : ក្នុងសង្គមប្រជាធិបតេយ្យត្រូវមានសេរីភាពក្នុងវិស័យសេដ្ឋកិច្ច។ នេះបានន័យថាពលរដ្ឋអាចធ្វើម្ចាស់កម្មសិទ្ធិលើទ្រព្យសម្បត្តិ និងលើជំនួញផ្សេងៗ ។ រដ្ឋាភិបាលមានកាតព្វកិច្ចត្រូវបង្កលក្ខណៈឲ្យមានសេដ្ឋកិច្ចទីផ្សារសេរី ហើយមិនត្រូវក្តោបក្តោប់លើសេដ្ឋកិច្ចទាំងស្រុងឡើយ។ ប៉ុន្តែរដ្ឋាភិបាលត្រូវពង្រឹងតួនាទីគ្រប់គ្រងក្នុងកាលៈទេសៈណាដែលមានភាពធនាធិបតេយ្យលើវិស័យសេដ្ឋកិច្ច។
  • មានយន្តការទប់ស្កាត់ការប្រើអំណាចដោយរំលោភ : សង្គមប្រជាធិបតេយ្យមិនអនុញ្ញាតឲ្យមន្ត្រី ឬអ្នករាជការប្រើអំណាចខុសច្បាប់ឡើយ។ក្នុងទិសដៅនេះ រដ្ឋាភិបាលត្រូវតែមានយន្តការដើម្បីទប់ស្កាត់ការប្រើអំណាចខុសច្បាប់ ដោយបង្កើតឲ្យមានការត្រួតពិនិត្យគ្នាទៅវិញទៅមករវាងសា្ថប័នមួយទៅស្ថាប័នមួយទៀត។ ហើយត្រូវមានអង្គតុលាការឯករាជ្យដើម្បីកាត់បន្ថយទោសមន្ត្រីរំលោភច្បាប់។
  • មានកម្រងសិទ្ធិ និងសេរីភាពនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ :​ ដើម្បីបង្ការកុំឲ្យមានការប្រើអំណាចដោយរំលោភលើប្រជារាស្រ្ត អង្គតុលាការត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញដោយឥតល្អៀង ជាពិសេសគឺការប្រើអំណាច និងការទទួលខុសត្រូវរបស់អ្នករាជការ ក៏ដូចជារាស្រ្តដែរ។
  • មានសិទ្ធិមនុស្សឯទៀតៗ : របបប្រជាធិបតេយ្យទាំងអស់ តែងតែខិតខំលើកតំកើងដល់ការគោរព និងការពារសិទ្ធិរបស់ពលរដ្ឋ។ ខ្លឹមសារសិទ្ធិមនុស្សឆ្លុះបញ្ចាំងដល់ការគោរពជីវិត និងសេចក្តីថ្លៃថ្នូររបស់មនុស្សសេចក្តីថ្លៃថ្នូររបស់មនុស្ស រួមមានសេរីភាពនិយាយស្តី និងបញ្ចេញមតិសេរីភាពរួមប្រជុំសិទ្ធិមានសមភាព និងសិទ្ធិមានការអប់រំជាដើម។
  • មានប្រព័ន្ធពហុបក្ខ : ការមានពហុបក្ខអនុញ្ញាតឲ្យរាស្រ្តដែលជាម្ចាស់ឆ្នោត អាចប្រើសិទ្ធិជ្រើសរើសក្នុងការបោះឆ្នោត។ ប្រព័ន្ធនេះក៏ត្រូវអនុញ្ញាតឲ្យមានបក្ខជំទាស់នៅក្នុងសភា ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងប្រទេស។ តាមប្រវត្តិសាស្រ្ត ប្រទេសណាដែលមានបក្ខតែមួយ ឬដែលគ្មានបក្ខជំទាស់ ប្រទេសនោះតែងជួបប្រទះនូវអំណាចផ្តាច់ការ។
  • មាននីតិអាជ្ញា (ការគ្រប់គ្រងដោយច្បាប់) : ក្នុងរបបប្រជាធិបតេយ្យ ច្បាប់នៅពីលើអ្វីៗ ទាំងអស់។ មនុស្សទាំងអស់ត្រូវប្រតិបត្តិតាមច្បាប់ជានិច្ចនិងដោយឥតល្អៀង។ ប្រជាធិបតេយ្យទាមទារឲ្យច្បាប់ការពារមន្ត្រីរាជការ ទាហាន នគរបាល ប្រកាន់ជំហរអព្យាក្រិត ឥតលំអៀង។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login