Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

   សេចក្តីអត្ថាធិប្បាយ  វណ្ណកម្មនៃស្នាដៃអក្សរសិល្ប៍ទំរនើបទាំងឡាយ វាគឺជាវិជ្ជមានមួយដែលបានដុត ចំរាញ់បង្កើតនូវពុទ្ធិថ្មី ប្រកបដោយអត្តន័យ អត្ថរូប អត្ថរសដ៏សំបូរបែប។ ចំណែកអត្ថបទអក្សរសិល្ប៍រឿង ថៅកែ ចិត្តចោរ របស់អ្នកនិពន្ធ ពៅ យូឡេន និង អ៊ុំ ឈឿន លោកបានចូលជ្រៅ ទៅក្នុងតថភាពនៃសង្គម ដោយបានលើកយកនូវវីរជនមួយចំនួន...ដែលប្រកបទៅដោយទឹកចិត្តមេត្តានៃការជួយសង្គ្រោះ។
 អាស្រ័យហេតុនេះហើយទើបមានមតិមួយបានលើកឡើងថាលោក
ថៅកែជាមនុស្សមានចិត្តសប្បុរសធម៌។
     តើមតិខាងលើនេះមានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេច?
     ដើម្បីជាជំនួយជួយដល់ ការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបទៅដោយតម្លារ ភាពនោះជាដំបូងយើងគួរគប្បីយល់នូវពាក្យគន្លឹះជាមុនសិនដូចជាពាក្យ សប្បុរស ដែលវាមានន័យថា មេត្តា ករុណាសន្តោសប្រណីជួយសង្គ្រោះ។ ដូចនេះប្រធានខាងលើវាមានន័យថា
លោកថៅកែ គឺជាមនុស្សមានចិត្តសប្បុរសធម៌។ តាមការសិក្សាទ្រឹស្តីអក្សរសិល្ប៍ លោកស្តង់ដាបានអោយនិយមន័យថាអក្សរសិល្ប៍គឺជា កញ្ចក់មួយផ្ទាំង ដែលគេដាក់នៅតាម
បណ្តោយផ្លូវថ្នល់សំរាប់ឆ្លុះបញ្ចាំងពីតថភាពនៃសង្គមត្រង់នេះវាមានន័យថានៅក្នុងសង្គមវាពោរពេញទៅដោយបចំរូងចំរាស់ស្មុកស្មាញជាច្រើនអនេកដែលបណ្តាលមកពី ផ្នត់គំនិតរបស់មនុស្ស មនុស្សប្រកបទៅដោយទឹកចិត្តមេត្តា នៃ ការសន្តោសប្រោសប្រណីជួយសង្គ្រោះ ដល់អ្នកក្រីក្រតូចតាច។ យ៉ាងណាមិញតាមការសិក្សាអត្ថបទអក្សរសិល្ប៍រឿងថៅកែចិត្តចោរបស់អ្នកនិពន្ធ ពៅ យូឡេន និង អ៊ុំ ឈឿន បានបង្ហាញអោយយើងឃើញថាលោកថៅកែនៅពេលបើកក្រុមហ៊ុនដឹកជញ្ជូនបានជ្រើសរើសកម្មករអោយចូលធ្វើការដោយផ្តល់ប្រាក់កំរៃ បៀរវត្សយ៉ាងសមរម្យអោយដល់ពួកគេថែមទៀតផង ។ត្រង់ចំនុចនេះវាគឺជាសក្ខីភាពមួយ ដែលបានឆ្លុះបញ្ចាំងអោយយើងឃើញយ៉ាងជាក់ស្តែងលោកថៅកែ ពិតជាមនុស្សប្រកបទៅដោយទឹកចិត្តមេត្តាក្នុងការសន្តោសប្រណី ចំពោះអ្នកនៅក្រោមឱវាទ ពិសេសជួយដល់អ្នកមានជីវភាពខ្វះខាត ក្នុងនោះមានគ្រួសារពូ ហំ ដូចសប្ដីមួយឃ្លាបានលើកឡើងថា ខ្យ៉ានយករយទៅហង១រយ ម៉ែហងមីកាទូច២រយតា មរយៈសម្តីនេះវាឆ្លុះបញ្ចាំងអោយយើងឃើញថា ចៅកែគឺជាមនុស្សដែលមានចិត្តទូលាយបានយកប្រាក់របស់ខ្លួនមួយចំនួនទៅធ្វើបុណ្យផ្កាបុណ្យ
កឋិនដើម្បីប្រមូលបច្ច័យកសាងខ្លោងទ្វារកសាងសាលាបាលីនិងកសាងសាលារៀនជាដើម។
     សរុបសេចក្តីអោយខ្លឹមកវិញយើងឃើញថា លោកចៅក គឺជាមនុស្សដែលមានចិត្តសប្បុរសធម៌។ ក្រោយពីបានធ្វើការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកប
ទៅដោយអំនះអំនាងបញ្ជាក់ល្មមសមរម្យ រួចមកយើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថាមតិរបស់ប្រធានពិតជាត្រឹមត្រូវ ដូចនេះក្នុងនាមយើងដែលជាពុទ្ធសាសនិកជន ត្រូវតែបង្កើននូវសម្មធិចិត្តនៃការជួយសង្គ្រោះ ឬការជួយគ្នាទៅវិញទៅមក ដែលជាប្រទីបខដ៏សំខាន់និងការការអភិវឌ្ឍប្រកបដោយថេរភាព។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login