Ask
Websites Login

សេចក្តីផ្តើម

          ពេលនេះប្រទេសខ្មែរបានទទួលគ្រោះមហន្តរាយដ៏ធំលើសលប់ ដោយស្លាប់អស់ខ្មែរជាងបីលាន ព្រមទាំងអស់ទាំងស្រុកខ្មែរទៅទៀត ព្រោះតែរបបខ្មែរក្រហមដែលបានរំលាយកំទេចជាតិសាសន៍ និងវប្បធម៌របស់ខ្មែរតាមគោលបំណងរបស់យួន ដែលពួកគេបានអនុវត្តរួចម្តងមកហើយ កាលនៅរាជ្យក្សត្រីអង្គម៉ីឆ្នាំ១៨៤០។ យួនបានបញ្ជាឲ្យព្រះសង្ឃខ្មែរស្លៀកពាក់ដូចព្រះសង្ឃយួន ឲ្យមន្ត្រីខ្មែរប្រជារាស្រ្តខ្មែរស្លៀកពាក់ដូចយួន រៀនភាសាយួន ឲ្យកាប់ដើមពោធិ រំលាយព្រះបំផ្លាញវត្តអារាម ដូចដែលពួកខ្មែរក្រហមបានធ្វើមកក្នុងពេលថ្មីៗកន្លងមកនេះ។ កាលណោះយួនធ្វើផ្ទាល់ តែដល់មករាជ្យប៉ុល-ពត គឺក្រុមខ្មែរវង្វេងឈ្លក់នឹងទ្រឹស្តីកាល់ម៉ាក-ម៉ៅនិយមហួសហេតុនេះ បានរំលាយគ្រឹះសង្គមខ្មែរ វប្បធម៌និងប្រទេសខ្មែរខ្លួនឯង គ្មានប្រទេសណាមួយលើសកលលោកធ្វើបានដូចនៅឡើយ ។

          ប្រជារាស្ត្រខ្មែរជិត៥០ភាគរយត្រូវគេសម្លាប់ចោល។ ក្រុមខ្មែរគំនិតយួននេះរហូតមកដល់សព្វថ្ងៃ(១៩៨៧)គេនៅតែថា ពួកគេមិនបានសម្លាប់ខ្មែរទេ គឺពួកក្បត់ទេដែលបានសម្លាប់ខ្មែរ (សំដីរបស់ជួន-ជឿន ដែលចូលមកក្នុងជំរំទៅអ៊ីដាង នៅថ្ងៃដំបួងទី២១ ខែវិច្ឆិកា ឆ្នាំ១៩៧៩)។

អានបន្ត ឬទាញយក នរណាជាឃាតកររាស្ត្រខ្មែរ

Comments

×

×

One more step

Please login to share your idea

Register Login