Ask
Websites Login

សេចក្ដីអធិប្បាយ

          សម័យសង្គ្រាមត្រជាក់ វណ្ណៈភាពរបស់មនុស្សជាតិលើសលោកបាន បែងចេកវណ្ណបដិបក្សនឹងគ្នាជាពីរ គឺ វណ្ណៈមូលធន រឺ វណ្ណៈនាយទុន និងវណ្ណៈអធន រឺ វណ្ណកម្មករ ។ បច្ចុប្បន្ន គឺមកដល់វនសម័យដូចសព្វថ្ងៃនេះក៏វណ្ណៈទាំងពីរនៅបន្ដអតិ្ថភាពរបស់ខ្លួន ដោយប្ដូរមកជានិយោជក និយោជិកដោយភាគីទាំងពីរតែងទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក ។វិភាគដល់ទំនាក់ទំនងក្រុមទាំងពីរខាងលើបានធ្វើអោយមានទស្សនះនិយមពីរផ្សេងគ្នា​ដោយទស្សនះខ្លះយល់ថា”ទំនាស់រវាង​វឌ្ឍនភាព”ឯអ្នកខ្លះទៀយល់ថា​ “ទំនាស់…សេចក្ដីវិនាស” ។

          តើបណ្ដាទាំងពីមតិខាងលើនេះ មតិមួយណាដែលសមស្របជាង?

          ពាក្យថាទំនាស់សំដៅទៅលើ​ការទាស់ទែងខ្វែងគំនិតគ្នា ការតស៊ូមិត្តជុំវិញ បញ្ហាណាមួយ។ ចំពោះវឌ្ឃនភាពនោះ គឺភាពនៃការលូតលាស់រីកចម្រើន​។​ ដោយឡែកចំណែកឯ​ សេចក្ដីវិនាសនោះគឺ​​ ការបាត់បង់មតិ​​ ដែលកំណត់ដោយប្រធានបទខាងលើមានអត្តន័យពីរ​​ ផ្ទុយគ្នាតែបើតាមអត្តន័យទីមួយថា ការទាស់ទែងគ្នារវាងរោងចក្រ​ ម្ចាស់សហគ្រាស ឬម្ចាស់ក្រុមជាមួយ និងពូកកម្មករ គឹជាមូលហេតុនាំទៅរកការរីកចម្រើន​ ។ ឯអត្តន័យ ទីពីរយល់ថាទំនាស់ដែលកើតឡើងដោយក្រុមហ៊ុនទាំងពីរជាហេតុនាំទៅរកការបាក់បែកបាត់បង់។

          ចំពោះមជ្ឈដ្ឋានទីមួយខាងលើបានវិភាគរកឃើញថា​​​ ការតស៊ូមតិគ្នាមួយរវាងភាគីនិងនិយោជក និងភាគីនិយោជិកជុំវិញបញ្ហាការងារ ដែលប្រព្រឹត្តទៅ ក្នុងផលិតកម្ម ដូចជាជជែក វែកញែក​អ្នកខុសរកត្រូវអំពីបញ្ហាពេលម៉ោងធ្វើការបញ្ហាប្រាក់កំរ៉ៃឈ្នូល គឺជាមូលហេតុដែលនាំអោយភាគីទាំងពីរឈានទៅរកការយោគយល់ចិត្តគ្នាមួយចេះគោរពដល់ផលប្រយោជន៍គ្នាផងហើយជាទំនាស់មួយ ដែលមិនប្រឈមមុខដាក់គ្នាឈានទៅរកការកំលាំងបាយ​ កំលាំងសពា្វវធុបង្កជាអំពើហិង្សា ។ នោះគឺជាទំនាស់ដែលនាំទៅការរីកចំរើនដល់ថៅកែ​ កម្មករ និង រដ្ឋ​ ។​ ប្រការដែលជាវឌ្ឍនភាព មួយកើតមានដល់ពួកនយោជិត គឹនៅត្រង់ហេតុផលដែលថាពួកគេនៅតែមានការងារធ្វើ នៅតែទទួលបាននៅប្រាក់កំរៃប្រចាំថ្ងៃ ប្រចាំខែពីការងាររបស់ខ្លួន ហើយតម្រូវការក្នុងជីវភាពក៏ត្រូវបានដោះស្រាយ ភាពក្រីក្ររបស់គ្រួសារក៏ត្រូវបានកាត់បន្ថយៗជាបណ្ដើរៗ ។ ចំណែកឯខាងនិយោជកវិញក៏ទទួលបានផលចំរើន ព្រោះរោងចក្រសហគ្រាស ក្រុមហ៊ុនរបស់ខ្លួននៅមានដំណើរការអចិន្ដ្រៃយ៍ ប្រកបដោយប្រក្រតីភាព ហើយការហូរហែលដូចសព្វមួយដង ។ ដោយឡែតចំណែកខាងរដ្ឋ ក៏ទទួលបានផលលាភពីភាពចុះសំរុងគ្នានេះដែរ ដោយម៉្យាងបានធ្វើឲ្យពលរដ្ឋ មានការងារធ្វើហើយឯចំណូលប្រាក់ពន្ធដារពីវិស័៤ឯកជន នៅទទួលចូលរដ្ឋជាធម្មតា ។

          ជាសរុបមកឃើញថា ទំនាស់ជាមួយនិយោជក និងនិយោជិក ដែលទំនាស់នោះមិនឈានទៅរកអំពើហិង្សាជាប្រកាននាំទៅរកវឌ្ឍនភាពមែន ។

          បើទោះជាមជ្ឈដ្ឋានខាងលើ​ ខំធ្វើការអះអាងជាមួយនឹងបណ្ដាភស្ដុតាងយ៉ាងនេះក្ដី ក៏គេនៅឃើញមានមតិមួយទៀតបានលើកឡើងក្នុងអត្ថន័យផ្ទុយគ្នាស្រឡះថា វិវាទដែលកើតមានឡើងរវាងភាគីនិយោជក និងនិយោជិក ពិតជាមូលហេតុដែលនាំទៅរកសេចក្ដីវិនាស ដោយពិតប្រាដក ទំនាស់បដិបក្ខនឹងគ្នាមួយរវាងក្រុមទាំងពីរខាងលើ ដែលទំនាស់នោះជាទំនាស់ប្រឈមមុខគ្នាដោយការប្រើកំលាំងបាយ កំលាំងសព្វាវុធ ឈានទៅរកការប្រព្រឹត្តអំពើហិង្សាជាប្រការនាំអោយមានក្តីវិនាសអន្ដរាយហិនហោចដ៏រអន្តរធាន ។ ភាពខាតបង់ពីទំនាស់ នេះកើតឡើងត្រីភាគីទាំងសងខាង និយោជិក ទាំងខាងនិយោជក និងទាំងខាងរដ្ឋ ។ និយោជិកដែលជាភាគីមួយនៃទំនាស់ត្រូវរងគ្រោះ ព្រោះធ្លាក់ខ្លួននៅក្នុងនិកម្មភាព ពីព្រោះរោងចក្រ ផលិតកម្មនានា ត្រូវបិទ ។ ផលកំរៃដែលធ្លាប់ទទួលបានពីការងារក៏ត្រូវរាំងស្ទះអសកម្ម ។ ចំនោទក្រីក្ររបស់គ្រួសារក៏ចេះតែចោទ ចេះតែរឹតបន្ដឹងព្រោះគ្រួសារគ្មានប្រាក់ចំណួល ។ ដោយឡែកចំណែកឯថៅកែ ក៏ត្រូវលែងបានផលចំណេញ ពីការធ្វើវិនិយោគរបស់ខ្លួន ព្រោះចង្វាក់ផលិតកម្មត្រូវរាំងស្ទះរោងចក្រ សហគ្រាស ត្រូវឈប់ដំណើរការ ផលចំនេញពីរោងចក្រក៏ត្រូវបានបញ្ចប់ ។ ចំណែករដ្ឋក៏ត្រូវខាត់បង់ជាទំងន់ ព្រោះម្យ៉ាងប្រជាពលរដ្ឋដ៏ច្រើនរបស់ខ្លួនត្រូវដាច់អាជីព ពោល គឺត្រូវអត់ការងារធ្វើ ។ បន្ទុកនៃនិកម្មនេះថ្នាត្រូវបានធ្លាក់មកលើក្រសួងសង្គមកិច្ចជាអ្នកត្រូវបន្តដោះស្រាយ ។ ចំណែកចំណូលខាងពន្ធដារពីវិស័យឯកជនក៏ត្រូវផ្អាកត្រូវអាក់ខាន ។

        ដូចនេះទំនាស់រវាងថៅកែ និងពួកកម្មករ ដោយឈានទៅរកអំពើហិង្សា ជាប្រការធ្វើឲ្យមានសេចក្តីវិនាសពិតមែន ។

អធិករណ៍កើតឡើងរវាងនិយោជិក និងនិយោជកដែលទំនាស់នេះមិនឈានទៅរកការប្រព្រឹត្តអំពើហិង្សាជាប្រការនាំទៅរកផលចំរើនទាំងខាង និយោជក ទាំងខាងនិយោជិកទាំងខាងរដ្ឋ ។ តែបើទំនាស់នេះ ឈានទៅរកការសាប ព្រោះអំពើហិង្សា ដោយការប្រឈមមុខដាក់គ្នាតាមរយៈការប្រើកំលាំងបាយ កំលាំងអាវុធនោះ ជាមូលហេតុឱ្យទៅរកការ ខាតបង់ដល់ត្រីភាគីខាងលើ ។

        យោងតាមខ្លឹមសារដូចដែលបានសំយោគរួចមក ហើយខាងលើធ្វើឱ្យយើងនៅតែបន្តគាំទ្រថាការអះអាងរបស់មតិទាំងពីរពិតជាមានហេតុផលយល់ឃើញត្រូវតែរៀងៗខ្លួន ។ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការវិវត្តជាតិ គួរតែភាគីនិយោជក និងភាគីនិយោជិក ប្រព្រឹត្តទៅដោយរលូនតាមរយៈការស្រះសួ្រល ការចុះសំរុងគ្នាក្នុងការងារដើម្បីបានជាផលចំនេញដល់ភាគីនីមួយៗផង និងដល់ការអភិវឌ្ឍន៍ជាតិរបស់យើងផង ។

Comments

×

×

One more step

Please login to share your idea

Register Login