Ask
Websites Login

សេចក្តីអធិប្បាយ

         ប្រទេសខ្មែរកាលពីសម័យដើម បុព្វបុរសខ្មែរធ្វើការកសាងតាមបែបបុរាណ គឺប្រកាន់យកសិកម្មធ្វើជាគ្រឹះក្នុងកិច្ចអភិវឌ្ឍន៍ ។ គេប្រទះឃើញនូវកេរមតកជាច្រើន ក្នុងនោះរួមមាន ប្រព័ន្ធប្រលាយទឹក វាលស្រែធំល្វឹងល្វើយ គេហដ្ឋានតូចធំ ខ្លះប្រកស្លឹក ខ្លះប្រកបក្រ្បឿង រហូតដល់សំនង់ប្រាសាទឥដ្ឋ ប្រាសាទថ្ម រាប់សិបដល់បច្ឆាជនរបស់ខ្លួន ។ ដោយសារមានការរីកចំរើនជាបន្តបន្ទាប់អ្នកខ្លះយល់ថាអភិវឌ្ឍន៍ប្រទេសពួកគេមានការយល់ឃើញខុសៗពីគ្នា ។

អ្នកខ្លះយល់ថាៈ

“ ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យកសិកម្ម “

ឯខ្លះទៀតយល់ថាៈ

“ ការអភិវឌ្ឍប្រទេសជាតិ ពឹងផ្អែកលើវិស័យទេសចរណ៍ “

តើមតិពីរខាងលើនេះ មួយណាសមហេតុផលជាងមួយណា ?

       ក្នុងបំណងជួយសំរួលដល់ការដោះស្រាយ ចំពោះបញ្ហាខាងលើជាបឋមគួរគប្បីយល់ន័យរបស់ពាក្យមួយចំនួនសិន ។ អភិវឌ្ឍន៍ គឺធ្វើឲ្យមានការប្រែប្រួលរីកចំរើនកាន់តែខ្លាំង ។ កសិកម្ម​ គឺជាមុខរបរធ្វើស្រែចំការ ។ រឺឯ ទេសចរណ៍ គឺជាការសំដៅទៅលើការងារដើរលេងកំសាន្ដទាំងក្នុង នឹង ក្រៅប្រទេស​ ។ ទស្សនៈរបស់ប្រធានខាងលើនេះចង់បញ្ជាក់ន័យថា ក្នុងការអភិរឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើន ប្រទេសកម្ពុជាត្រូវពឹងផ្អែកទៅលើករបរធ្វើស្រែ ចំការ ហើយមួយផ្នែកទៀតគឺ ពឹងផ្អែកទៅលើប្រាក់ចំណូល បានមកពីវិស័យបំរើសេវាកម្ម នៃការដើរលេងកំសាន្ដរបស់ភ្ញៀវ​ទេសចរណ៍ ។ អាស្រ័យដោយមានមកពីការយល់គ្នា បែបនេះ គម្បីលើកយកមតិម្ខាងមួយមកយកពិចារណាដូចខាងក្រោ

        មតិទី១​ យល់ថាការអភិវឌ្ឍន៍ប្រទេសជាតិគឺ ត្រូវពឹងផ្អែកទៅលើវិស័យកសិកម្ម ។ គេយល់ឃើញបែបនេះ ព្រោះគេសំអាងលើហេតុផលមួយចំនួនមានដូចជា​ អាទិ៍ តាំងពីកើត ទឹក ដីរហូតទល់ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរប្រមាណជាជាងប៉ែតសិបប្រាំភាគរយៈ ប្រកបរបរធ្វើស្រែ ចំការច្បារដំណាំចិញ្ចឹមជីវិតតកូនចៅជាដរាបរៀងមក ។ ពួកគាត់មានសមត្ថភាពពេញលេញក្នុងការធ្វើកិច្ចការបែបនេះ ។ យោងទៅកត្ដាសណ្ឋានដី និងអាកាសធាតុ កសិករគ្រប់តំបន់អាចបង្កបង្កើតផល យោងទៅតាមកសណ្ឋានដី និងអាកាសធាតុ កសិករគ្រប់តំបន់អាចបងបង្កើនផលបានតាមប្រាថ្នាទោះបីជួបនឹងឧបសគ្គ ខ្លះៗក៏ដោយ ។ បើនិយាយសំដៅទៅលើវិស័យធនធានទឹកវិញ ទឹកដីនៃប្រទេសកម្ពុជា មានលក្ខណៈសម្បត្តិ គ្រប់គ្រាន់ និងសំបូរបែប ដូចជាបឹងបួរ អូស្ទឹង ទន្លេតូចធំ ជាពិសេស ទន្លេមេគង្គជាប្រភពទឹកដ៏សំខាន់នាំទឹកមក ស្រោចស្រព គ្រប់ទិសទី និងពេញដោយជីជាតិសំរាប់បំរើការលើរបរស្រែចំការច្បារដំណាំគ្រប់ប្រភេទ ។ ចំណុចសំខាន់ទាំងនេះជំរុញអោយខឿនសេដ្ឋកិចូរបស់កម្ពុជាអាចរកប្រាក់ចំណូលយ៉ាងច្រើនបំរើអោយកិច្ចការកសាងប្រទេសឲ្យការររីកចំរើន។ ជាក់ស្តែងជីវភាពរបស់ប្រជាកសិករ ខ្មែរក្នុងសម័យអង្គរ សម័យសង្គមរាស្រ្ដនិយម សម័យបច្ចុប្បន្ន សំរាប់អ្នកមានជីវភាពរស់នៅបានសមរម្យ ក្រោយពីគេប្រកាន់ខ្ជាប់នូវរបរកសិកម្ម (ធ្វើស្រែចំការច្បារដំណាំ ចិញ្ចឹមសត្វ) ។ សំរាប់ស្នាដៃអក្សរសិល្ប៍ ខ្មែររឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់ លោកសួន សុរិន្ធវិញ បើមើលពីវគ្គទីដប់ ប្រាំពីរ ដល់ ទីដប់ប្រាំបួន ឃើញថាជីវភាពរបស់ សួន សម មានការប្រែផ្លាស់ មុខមាត់ ពីរបាយហូប មិនបានឈានទៅមានជីវភាពធូរធារ រហូតសំរាកនៅ សណ្ឋាគារ នៅក្រុងភ្នំពេញ ដើម្បីចូលរួមស្តាប់សមាជជាតិ នៅ វាលព្រះមេរុ៍ ថែមទៀតផង ។ នេះក៏ព្រោះតែសួន សម ងាកមករករបរកសិកម្មវិញ ហើយអនុវត្តសមមាគ៌ា ដឹកនាំរបស់ព្រះបាទនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ ពិសេស ផែនការប្រាំឆ្នាំ គឺនយោបាយភាពទឹក ។ មិនត្រឹម តែសួនសម នោះទេ សូម្បីប្រជាកសិករនៅក្នុងភូមិឃុំជាមួយសមក៏មានកិរិតជីវភាពមិនចាញ់គេឡើយ ។

       ចំនែកមតិនៃក្រុមទីពីរតេយល់ឃើញថា ការអភិវឌ្ឍន៍ប្រទេសជាតិពឹងផ្នែកលើវិស័យទេសចរណ៍ដោយមានការសំអាងលើហេតុផលមួយចំនួនដែរ ដូចជា ពលរដ្ឋកម្ពុជា ត្រូវបានរស់នៅលើទឹកដីមួយដែលសំបូរដោយសម្បត្តិធម្មជាតិ ដ៏ច្រើននិងសំបូរបែប ព្រៃឈើបៃតងស្រស់គ្រប់ប្រភេទ ( ឈើហូបផ្លែឈើ ឱសថ ឈើសំណង់ ឈើលំអរ...) សព្វគ្រប់ប្រភេទគួរចង់គយគន់ ( សព្វស្រុក សត្វព្រៃចតុបាតន ទ្វេបាត មច្ឆាជាតិ... ) អូរស្ទឹង បឹងបួរ ទន្លេតូច ទន្លេធំ... អមដោយធម្មជាតិស្រស់ត្រកាល ។ បណ្ដាសម្បត្តិវប្បធម៌ ប្រពៃណីទំនៀមទំលាប់ការស្លៀកពាក់បែបបទពេលប្រាស្រ័យទាក់ទងគ្នាក្នុងជីវភាព រស់នៅប្រចាំថ្ងៃ នៅថ្ងៃធម្មតាថ្ងៃ បុណ្យទាន ចំរៀង របាំ ឧបករណ៍ភ្លេងតន្ត្រីដ៏សំបូរបែបមង់ស្តាប់ ចង់ទស្សនា ។

       អ្វីៗជាច្រើនទៀត ដែលខ្មែរមានស្រាប់ពុំពិបាកចំណាយថវិកាទៅទិញ គ្រាន់តែប្រើកំលាំងកាយកំលាំងប្រាជ្ញាទៅកែច្នៃ គឺអាចរកប្រាក់ចំណូលជូនគ្រួសារ ក៏ដូចជាប្រទេសបានយ៉ាងងាយ ។ ប្រសិនបើជួបគ្រោះធម្មជាតិទាំងស្ងួតខ្លួនៗក៏អាចរកថវិកាមកចិញ្ចឹមជីវិតបានតាមរយៈវិស័យទេសចរណ៍បានដែរ។ ជាក់ស្ដែងក្នុងសង្គមពិតជីវភាពប្រជាពលរដ្ឋរស់តាមតំបន់មានទេសចរណ៍ឆ្លងកាត់បានទៅដល់បានទៅកំសាន្តមានសភាពធូរស្រាលបានទទួលទាំងថវិកា ចំនេះដឹង ។ សំរាប់ស្នាដៃអក្សរសិល្ប៍វិញ គឺអត្ថបទសេវាកម្មទេសចរណ៍នេះតែម្តង ឧទាហរណ៍ “សិប្បករផលិតវត្ថុអនុស្សាវរីយ៏ទទួលកំរៃបានមិនតិចទេ... សេវាកម្មល្អ ភ្ញៀវពេលចិត្ត ផលកំរៃនឹងកើនឡើង...”

      តាមការបំភ្លឺ វែកញែកដោយត្រួសៗ កន្លងមកឃើញថា មតិទាំងពីរសុទ្ធតែភស្តតាងរៀងៗខ្លួន គួរយកជាការបាន ប៉ុន្តែការពិត មតិទាំងពីរខាងលើ ត្រូវរួមផ្សំដែលពុំអាចខ្លួន មួយណាបាន ទើបសំរេចទិសដៅអភិវឌ្ឍន៍ប្រទេសទៅកើត ហើយទើបមានតែពីរវិស័យនេះ ដោយពុំមាជវិស័យពាណិជ្ជកម្មអប់រំទូរគមនាគមន៍ ឧស្សាហកម្មក៏ពុំអាចសំរេចទិសដៅមួយរយភាគរយដែរ ពោលគឺទាមទារនូវកំលាំងចូលរួមគ្រប់ វិស័យតែម្តង ។

       ជាយោបល់បញ្ចប់ឃើញថា មតិប្រធានពុំខុសទេ តែពុំទាន់មាន តំលៃពេលលេញនៅឡើយ គឺទាមទារនូវការពង្រឹងកំលាំងស៊ីសង្វាក់គ្នារវាងវិស័យសំខាន់ៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ទឹកដីកម្ពុជាអោយបានឈរឡើងដល់ត្រើយសុភមង្គល ។ ក្នុងនាមយើងជាសិស្សានុសិស្ស គប្បីខិតខំរៀនសូត្រ អប់រំខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋឈានទៅជាធនធាមនុស្ស ដែលជាកំលាំងចលករ ដ៏សំខាន់ក្នុងការជួយជំរុញនូវរាល់កិច្ចការបំរើអោយទស្សនៈកសាង និងការពារមាតុភូមិរបស់ខ្លួនទើបប្រពៃ ។

Comments

×

×

One more step

Please login to share your idea

Register Login