Ask
Websites Login

សេចក្តីអត្ថាធិប្បាយ : កម្រងនៃអត្ថបទសំនេរអត្ថាធិប្បាយទាំងឡាយវាគឺជាមូលដ្ឋានគ្រឹះក្នុងកាទ្រទ្រង់នៅសម្បត្តិវប្បធម៌ អរិយធម៌ ផ្នែកអក្សរសាស្ត្រអក្សរសិល្ប៍ជាតិអោយនៅគង់វង្ស។ ចំនែកអត្ថបទសំនេរអត្ថាធិប្បាយរបស់អ្នកនិពន្ធយើង លោកបានចូលជ្រៅទៅក្នុងតថភាពនៃសង្គមការណ៍ ដោយបានលើកយកនូវគុណសម្បត្តិនៃព្រហ្មណ៍សាសនា និងពុទ្ធសាសនា ដែលបានធ្វើអោយសង្គមមានការលូតលាស់។ អាស្រ័យហេតុនេះហើយ ទើបមានមតិមួយបានលើកឡើងថា ព្រាហ្មណ៍សាសនានិងពុទ្ធសាសនាបានចូលរួមចំនែកអភិវឌ្ឍសង្គម។

    តើមតិខាងលើនេះមានខ្លឹមសារនិងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

    ដើម្បីបានជាចំនួយជួយដល់ការបកស្រាយបញ្ហារបស់ប្រធានខាងលើប្រកបទៅដោយតម្លាភាពនោះ យើងដែលជាអ្នកវិភាគគួរគប្បីយល់នូវពាក្យអភិវឌ្ឍជាមុនសិន ពាក្យនេះមានន័យថារីកចំរើនជឿនលឿនលូតលាស់ រុងរឿង។ ដូចនេះប្រធានខាងលើមានន័យថព្រាហ្មណ៍សាសនា និងពុទ្ធសាសនាបានចូលរួមចំនែកធ្វើអោយសង្គមរីកចំរើនលូតលាស់។ខ្មែរគឺជាអរិយជាតិសាសន៍មួយ ដែលបានមករស់នៅតំបន់ជ្រោយសុវណ្ណភូមិតាំងពី៣៥០០ឆ្នាំមុនគ.ស ដែលបុព្វាចារ្យនៃខេមរាជាតិ លោបានខិតខំប្រឹងប្រែងបង្កើតនូវវប្បធម៌ អរិយធម៌ភាសាសាសនាទុកគោរពបូជាជាពិសេសព្រាហ្មណ៍សាសនា និងពុទ្ធសាសនាប្រកបដោយលក្ខណៈសម្បត្តិក្នុងការរួមវិភាគទានចូលរួមចំនែកអភិវឌ្ឍសង្គមកម្ពុជាអោយមានការរីកចំរើនប្រកបដោយមោទនភាព ។ យ៉ាងណាមិញ បើយើងពិនិត្យទៅលើព្រហ្មណ៍សាសនាភ្នែកស្ថាបត្យកម្មសំនង់ប្រាសាទដ៏ច្រើនអនេក ត្រូវបានស្ថាបនាឡើងប្រកបទដោយក្បូរក្បាច់រចនាល្អវិចិត្រ ដែលបច្ចុប្បន្ននេះ វាក្លាយទៅជាបេតិកភ័ណ្ឌផ្នែកវិស័យទេសចរណ៍ដ៏មានប្រជាប្រិយភាពក្នុងការទាក់ទាញអ្នកទេសចរណ៍ជាតិ និងអន្តរជាតិអោយចូលមកទស្សនាផ្តល់ថវិការជូនជាតិ ដែលជាដង្ហើមសេដ្ឋកិច្ចដ៏មានសក្តានុពលភាពដ៏សម្បើម។ ម្យ៉ាងទៀត បើយើងពិនិត្យទៅក្នុងសាសនាព្រាហ្មណ៍ដដែលយើងឃើញថាព្រាហ្មណ៍សាសនា បានបង្កើតនូវបារាយណ៍ធំៗ ដែលផ្ទុកទឹកបានរាប់លានម៉ែតគូបសំរាប់ប្រជាកសិករយកទៅធ្វើស្រែចំការនិងបំរើដល់វិស័យសាសនា ក្នុងនោះមានបារាយណ៍ទឹកថ្លា បារាយណ៍យក្សសោតាដាក និងឥន្រ្ទតាដាក ទាំងអស់នេះគឺជាចំនុចវិជ្ជមាននៃ
ព្រាហ្មណ៍សាសនា ហើយបាននាំយកភាសាសំស្ក្រឹតមកបំពេញអោយភាសាជាតិកាន់តែសំបូរបែបក្នុងនោះមាន អត្ថបទសិលាចារិកប្រាសាទភិមានអាកាសរបស់អ្នកនិពន្ធព្រះនាងឥន្រ្ទទេវី។ចំនែកព្រះ
ពុទ្ធសាសនាក៏បានចូលរួមចំនែកអភិវឌ្ឍសង្គមនៃកម្ពុជាដូចជាសំនង់ស្ថាបត្យកម្មទីវត្តអារាមដ៏សំបូរបែបប្រកបទៅដោយគំនូរល្អវិចិត្រក្នុងការទាក់ទាញនៅអ្នកទេសចរណ៍ ជាពិសេសព្រះពុទ្ធសាសនា បានថែរក្សានូវគម្ពីរក្បួនខ្នាតអក្សរសាស្រ្ត អក្សរសិល្ប៍នៃរបបជាតិអោយគង់វង្សមកដល់បច្ចុប្បន្នជាពិសេស ពុទ្ធសាសនានេះគឺជាឃ្លាំងមួយដ៏ធំក្នុង ការទ្រទ្រង់នូវព្រលឹងជាតិអោយមានមោទនភាព ជាពិសេសពុទ្ធសាសនាបាននាំយកអក្សរសិល្ប៍បែបពុទ្ធនិយមសុទ្ធមកចាត់បំពេញអោយអក្សរសិល្ប៍ជាតិយើងកាន់តែសំបូរបែបសំរាប់កូនចៅសិក្សារៀនសូត្រគ្រង់យកនូវចំនេះចេះដឹង។ ជាពិសេសព្រះពុទ្ធសាសនាបានចូលរួមចំនែកដល់ការកសាងផ្លូវគមនាគមន៍ នៅតាមទីជនបទ សំរាប់ពុទ្ធសាសនិកជនធ្វើដំណើរពីតំបន់មួយទៅតំបន់មួយទៀតបានយ៉ាងងាយស្រួល និងឆាប់រហ័ស។ មិនតែប៉ុណ្ណោះ បើយើងពិនិត្យអោបានជ្រៅទៅក្នុងព្រះពុទ្ធសាសនា យើងនឹងបានឃើញថា ព្រះពុទ្ធសាសនាបានបណ្តុះ     បណ្តាលធនធានមនុស្សប្រកបទៅដោយចំនេះដឹង ព្រមទាំងអត្តចរិតសុភាពរាបសារ រម្យទម ហើយក៏ជាអ្នកនាំយក ភាសាបាលី សំស្ក្រឹតមកចាក់បំពេញអោយភាសាជាតិកាន់តែសម្បូរក្នុងការប្រើប្រាស់ធ្វើជាយានសំរាប់ទំនាក់ទំនងពីតំបន់មួយទៅតំបន់មួយទៀត។

     សរុបសេចក្តីអោយខ្លឹមកវិញយើងឃើញថាព្រហ្មណ៍និងពុទ្ធសាសនាពិតជាបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបទៅដោយមោទនភាព។

     ក្រោយគឺបានធ្វើការបកស្រាយឬញ្ហារបស់ប្រធានខាងលើប្រកប សាសនាទៅដោយអំនះអំណាងបញ្ជាក់ល្មមសមរម្យ រួចមកយើងអាចធ្វើសេចក្តីសន្និដ្ឋានមួយបានយ៉ាងខ្លីថា មតិរបស់ប្រធានពិតជាត្រឹមត្រូវប្រកបដោយតម្លៃ។ ។ ដូចនេះក្នុងនាមជាព្រហ្មណ៍សាសនិក និងពុទ្ធសាសនិក ទាំងឡាយត្រូវតែចូលរួមចំនែកកសាង និងអភិវឌ្ឍសង្គមប្រកបទៅដោយថវភាព

Comments

Loading...
×

×

One more step

Please login to share your idea

Register Login