Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-07-23

ពាក្យ “វរ្ម័ន” បង្កើតឡើងដោយលោកហ្សក សឺដែសជាប្រវត្តិវិទូបារាំងប្រចាំនៅកម្ពុជាដែលជាអ្នកស្រាវជ្រាវនឹងសរសេរប្រវត្តិសាស្រ្តខ្មែរដំបូងគេសម្រាប់កម្ពុជានៅដើមសតវត្សទី២១។ ពាក្យវរ្ម័ននេះមានប្រើនៅសៀវភៅប្រវត្តិសាស្រ្តកម្ពុជារបស់លោកហ្សក សឺដែសនៅដើមស.វទី២១ហើយខ្មែរមួយចំនួនធំបានប្រើប្រាស់ពាក្យនេះរហូតមកដល់សព្វថ្ងៃ។

ចំណែកពាក្យ “វម៌្ម” គឺបុព្វបុរសខ្មែរបានខ្ចីភាសាសំស្រឹ្កតយកមកប្រើប្រាស់ក្នុងការសរសេរគោរម្យងារព្រះមហាក្សត្រខ្មែរតាំងពីសម័យហ្វូណនដល់ស​.វទី១៦។ ពាក្យ “វម៌្ម” មានភស្ដុតាងបញ្ជាក់នៅក្នុងសិលាចារឹកខ្មែរស្រាប់តាំងពីសម័យហ្វូណនរហូតដល់ស.វទី១៦។

ឧទាហរណ៍ដូចជា៖

  • វ្រះកម្រង៑តាង៑អញ៑ គ្រីរុទ្រវម៌្មទេវ គឺព្រះរុទ្រវម៌្មនៅចុងសម័យហ្វូណន។
  • ធូលីជេង៑វ្រះកម្រង៑តាង៑អញ៑គ្រីជយទេវី  គឺព្រះនាងជ័យទេវី នៅសម័យចេនឡា។
  • ធូលីជេង៑វ្រះបាទ៑ វ្រះកម្រង៑តាង៑អញ៑ គ្រីសូរ៌្យវម៌្មទេវ  គឺព្រះបាទសូរ៌្យវម៌្មទី២ ស្ដេចស្ថាបនិកប្រាសាទអង្គរវត្ត។
  • សំតេចព្រះជៃយ្យជេធ្ឋាធិរាជឱង្ការ បរមរាជាធិរាជរាមាធិបតី ស្រីត្រិភវនាទិត្យពម៌្ម ធម្មិករាជ មនុវង្សោត្តរ មហាបរមចក្រពត៌្តរាជ កម្ពុជាសូរសុរន្ទតេជោជេយ្យ ត្រៃរត្នមកុដវិសុទ្ធជិនសាស្នធរ បរមត្ថុបថម្ភរាជ គឺព្រះសត្ថាទី១នៅសម័យលង្វែក។ គោរមងារព្រះសត្ថាក៏មានពាក្យ ពម៌្ម  ដែរប៉ុន្តែមិនមែន វម៌្មទេវ នៅខាងចុងគោរមងារនោះទេ។
  • ព្រះបាទស្រីសុរិយាពម៌=ស្រីសុរិយាវម៌្ម, វម៌្ម= ពម៌្ម= ពម៌ =ពណ៌។ អ្នកសរសេរពង្សាតាខ្មែរនៅស.វទី១៩ដែលនិយាយរឿងនៅស.វទី១៦បាន សរសេរអក្សរ “ “ដោយប្ដូរពី ““ទៅ “ “ដោយពុំបានយល់ពី វម៌្ម ពីមុននោះក៏បានប្ដូរការសរសេរ និងសូរអានដែរ។ ដូចនេះព្រះបាទស្រីសុរិយាវម៌្មក៏ទៅជាព្រះបាទស្រីសុរិយោពណ៌ទៅវិញ។

ពាក្យ “វម៌្ម “នេះ សព្វថ្ងៃនេះមនុស្សជាច្រើនលែងប្រើហើយគឺប្រើពាក្យ “វរ្ម័ន “ដែលលោកហ្សក

សឺដែសបង្កើតឡើង។ បច្ចុប្បន្នពាក្យ “វម៌្ម “ជាភាសាសំស្រឹ្កតដែលខ្មែរប្រើតាំងពីបុរាណនោះគឺស្ទើរតែពុំមានអ្នកណាស្គាល់ហើយនៅប្រើតែពីអ្នកសិក្សាសិលាចារឹកមួយចំនួនតូចប៉ុណ្ណោះ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login