Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-07-23

ប្រទេសឥណ្ឌាបានផ្សព្វផ្សាយឥទ្ធិពលរបស់ខ្លួនមកប្រទេសខ្មែរតាមរយៈ៖

  • ជំនួញ៖ នៅពេលពួកឥណ្ឌាបានធ្វើជំនួញមកដល់អាស៊ីអាគ្នេយ៍ អ្នកអាស៊ីអាគ្នេយ៍មើលឃើញថាពួកឥណ្ឌាមានវប្បធម៌ខ្ពស់ជាងក៏យកតម្រាប់តាម។
  • សាសនា៖ នៅសតវត្សទី៣មុនគ.ស ព្រះបាទអសោកមហារាជ បានបញ្ជូនបេសកទូតព្រះពុទ្ធសាសនា២អង្គមកដែនដីសុវណ្ណភូមិដែលត្រូវនឹង តំបន់អាស៊ីអាគ្នេយ៍។ ចំណែកព្រាហ្មណ៍សាសនាក៏បានហូរចូលមកអាស៊ីអាគ្នេយ៍ផងដែរ។
  • អន្ដោប្រវេសន៍៖១. គ្រោះធម្មជាតិ៖ រាំងស្ងួត ទឹកជំនន់

២. ការគាបសង្កត់៖ ការកេណ្ឌ មនុស្ស ការគាបសង្កត់យកពន្ធដារ          ភូមិសាស្រ្ដពិបាក រស់នៅ

៣. វប្បធម៌គាត់ទាបជាងគេនោះនាំឲ្យមានការធ្វើដំណើរចាកចេញមកអាស៊ីអាគ្នេយ៍ ហើយក៏យកសាសនាប្រពៃណីមកជាមួយ។

  • ការអញ្ជើញ៖  អ្នកអាស៊ីអគ្នេយ៍បានទៅអញ្ជើញពួកព្រាហ្មណ៍ដែលមានចំណេះដឹងមកធ្វើពិធីផ្សេងៗដើម្បីឲ្យខ្លួនក្លាយទៅជាស្ដេចខ្លាំងពូកែជាស្ដេចចក្រពត្តិ ឬប្រសិទ្ធិក្នុងពិធី       ផ្សេងៗ ។ មួយទៀតអញ្ជើញព្រាហ្មណ៍អ្នកមានចំណេះដឹងមកធ្វើជាទីប្រឹក្សា ឬគ្រូបង្រៀនព្រះរាជវង្សានុវង្សនិង កូនមន្រ្ដីធំក្នុងព្រះនគរ។
  • នាវាចរណ៍៖ អ្នកអាស៊ីអាគ្នេយ៍គឺជាអ្នកបើកនាវារកស៊ីឥណ្ឌារួចទៅចិននិង ត្រលប់មកវិញ។
  • ការសិក្សា៖ អ្នកអាស៊ីអាគ្នេយ៍ទៅសិក្សានៅឥណ្ឌាដើម្បីយកចំណេះវិជ្ជាត្រលប់មកវិញដូចជាបុត្រាព្រះបាទជ័យវម៌្មទី៧ ព្រះនាមតាមិលិន្ទជាដើម ឬក៏ព្រះសង្ឃចិនឈ្មោះហា្វ សៀន(ហៅថាំង ចេង)បានទៅសិក្សាពុទ្ធសាសនានៅឥណ្ឌារួចត្រលប់មកផ្សព្វផ្សាយនៅចិនវិញ។
  • ការទូត៖អ្នកអាស៊ីអាគ្នេយ៍បានទៅដាក់ទូតជាមួយឥណ្ឌាហើយឥណ្ឌាក៏បានដាក់ទូតមកវិញ ហើយក៏បានផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។
  • ឈ្លានពាន៖បន្ទាប់ពីមានការឈ្លានពានមនុស្សនៅឥណ្ឌាមួយចំនួន បានស្វែងរកកន្លែងថ្មីសម្រាប់រស់នៅ ដោយយកមកជាមួយនូវវប្បធម៌ប្រពៃណីសាសនា។                          កត្តាទាំងអស់នេះហើយ ដែលខ្មែរបានទទួលឥទ្ធិពលវប្បធម៌ពីឥណ្ឌា។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login