Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2017-07-23

មុនការហូរចូលមកដល់របស់ឥទ្ធិពលវប្បធម៌ឥណ្ឌា និងចិនខ្មែរមានវប្បធម៌របស់ខ្លួនដែលគេហៅអរិយធម៌រួមគឺអរិយធម៌អូស្រ្តូអាស៊ីយ៉ាទិកដោយរាប់ចាប់ពីឥណ្ឌាខាងត្បូង ស្រីលង្កា ភូមា មនខ្មែរ ចាម្ប៉ា ស្រីធម្មរាត​ ស៊ូម៉ាត្រា ស្រីវិជ័យ និងចិនភាគខាងត្បូង។ អរិយធម៌រួមនេះមានដូចជា៖

  • ជឿលើជីវចលនិយម៖ មានជឿទៅលើវត្ថុទីកន្លែងខ្ពស់ៗ ធម្មជាតិ វិញ្ញាណ ព្រលឹងការដេកយល់សប្តិ។
  • កប់សព៖ មានដាក់ដង្វាយផ្សេងៗនៅក្នុងក្អមពូចមានវត្ថុប្រើប្រាស់ គ្រឿងអលង្កា នៅក្នុងក្ដារម្ឈូស គ្រឿងសព្វាវុធជាដើម។
  • គោរពព្រលឹងដូនតា៖ កាត់សក់បង្កក់ឆ្មប កោរជក់ ចូលម្លប់ រៀបការ ចម្រើនអាយុ ឆ្លងវ័យជាដើម។
  • គោរពអ្នកតា៖ ជឿលើអ្នកតាយ៉ាងខ្លាំងដោយធ្វើពិធីឡើងអ្នកដើម្បីសុំសេចក្ដីសុខ និងសុំទឹកភ្លៀង និងព្យាបាលរោគបែរបន់ពីបញ្ហាផ្សេងៗជាដើម។
  • គោរពគុហារ ឬ រូងភ្នំ៖ ជាកន្លែងពិសិដ្ឋដែលអាចញុំាងឲ្យគេសម្រេចបានអ្វីៗគ្រប់យ៉ាង។
  • ជីវភាព៖ មនុស្សចេះធ្វើស្រែវស្សា នេសាទ ជក់ថ្នាំ​​​ និងដាំថ្នាំសម្រាប់ជក់។
  • ចេះបរបាញ់សត្វ ផ្សាំងសត្វ និងចេះប្រើប្រាស់របស់របរធ្វើពីលោហៈមាន កាក់ បន្ដោង កងដៃ ទំហូរ ចេះដាំបាយហូបជាដើម។
  • ចេះលម្អកាយ៖ មានប្រើគ្រឿងអលង្ការ តម្បាញ សម្ពត់ស្លៀក ប្រើឧបករណ៍ភ្លេង ចេះប្រើទូកនាវាចរក្នុងសមុទ្រយ៉ាងស្ទាត់ជំនាញ។

ទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះរបស់វប្បធម៌ខ្មែរ និងអ្នកអាស៊ីអាគ្នេយ៍មុនការមកដល់នៃអរិយធម៌ឥណ្ឌា និងចិន។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login