Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
សីលធម៌
2018-07-27 21:52

សារៈសំខាន់នៃការធ្វើជំរឿនមាន ៖

  • បង្កលក្ខណៈងាយស្រួល ដល់ផ្នែកឯកជនវិនិយោគិនបរទេស និងក្នុងស្រុកមានស្ថិតិ ទិន្នន័យពេញលេញក្នុងការដាក់ទុនរកស៊ី ។
  • ផ្ដល់ព័ត៌មានសម្រាប់អ្នកធ្វើផែនការ ស្ថាបត្យករនិងអ្នកានការពាក់ព័ន្ធ ក្នុងការកំណត់អនាគតរបស់ប្រទេសត្រូវការទិន្នន័យដើម្បីរៀបចំផែនការលើវិស័យអប់រំសាធារណការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើរ ។
  • ផ្តល់ព័ត៌មានសម្រាប់អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ សាស្ត្រាចារ្យ និងប្រព័ន្ធឃោសនានានានឹងមានទិន្នន័យជំរឿន ដែលនឹងជួយគេឲ្យវិភាគអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសផ្តល់យោបល់សមស្របចំពោះអ្នកធ្វើសេចក្តីសម្រេចចិត្ត ។
  • ទិន្នន័យជំរឿនជួយអ្នករៀបចំផែនការនិងអ្នកគ្រប់គ្រងរដ្ឋបាលក្នុងការកសាងផែនការអភិវឌ្ឍន៍បានច្បាស់លាស់ ។
  • ជំរឿនផ្តល់ទិន្នន័យដ៏មានប្រយោជន៍ និងតម្រង់ទៅរកតម្រូវការចាំបាច់ ។ ជំរឿនផ្តល់ពត៌មានមួយចំនួនអំពីមនុស្សដែលរស់នៅក្នុងទីកន្លែងណាមួយបានច្បាស់លាស់ដើម្បីឲ្យក្រសួងស្ថាប័ននានារបស់រដ្ឋាភិបាលអាចរៀបចំធ្វើផែនការបានត្រឹមត្រូវ ។
  • តាមរយៈការធ្វើជំរឿននាំឲ្យយើងដឹងនូវពត៌មានអំពីនិន្នាការកំណើនប្រជាជន រចនាសម្ព័ន្ធ អាយុ ភេទកម្រិតមរណភាពលទ្ធភាពបង្កើតកូនចលនាផ្លាស់ប្តូរទីលំនៅ និន្នាការនគរូបនីយកម្ម អនក្ខរជន ភាពក្រីក្រចរិតលក្ខណៈដទៃទៀតនៃប្រជាជន ។
  • ផ្តល់ភាពងាយស្រួល ដល់រដ្ឋាភិបាលស្ថានទូតរបស់ប្រទេសជាមិត្ត អង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងអ្នកដែលពាក់ព័ន្ធកម្មវិធីជំនួយអភិវឌ្ឍន៍នានាក្នុងការរៀបចំផ្តល់ជំនួយនិងរៀបចំគម្រោងកម្មវិធីអភិវឌ្ឍន៍ឲ្យចំគោលដៅត្រឹមត្រូវ និងផ្តោតចំទៅលើផ្នែកដែលមានអាទិភាពខ្លាំងជាងគេបំផុត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login