Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                                      សំណួរ

១. តើក្រុមខ្មែរក្រហម បានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅ ថ្ងៃណា ខែណា ឆ្នាំណា ? នៅពេលវេលាប៉ុន្មាន ? ហើយរៀបនចំពិធី បុណ្យអ្វីខ្លះនៅកម្ពុជា ?

២. ហេតុបានជាប្រធានាធិបតីទី១​នៃសាធារណរដ្ឋទី៥​​ នៃប្រទេសបារាំងបានលាឈប់ពីតំណែងនៅឆ្នាំ១៩៦៨ ?

៣. តើនៅពេលបច្ចុប្បន្នអង្គការសហប្រជាជាតិបានដោះស្រាយបញ្ហាឲកម្ពុជាអ្វីខ្លះ ?

៤. ចូរពណ៌នាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា ?

៥. ចូរពណ៌នាអំពីទិដ្ឋភាពវិជ្ចមាន​ និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ។  

                                                       ចម្លើយ

១. ក្រុមខ្មែរក្រហម បានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅវេលាម៉ោង៩ និង៣០ ហើយរៀបចំពិធី បុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។

២. បានជាប្រធានាធិបតីទី១ នៃសាធារណរដ្ឋទី៥ នៃប្រទេសបារាំងបានលាឈប់តំណែងនៅឆ្នាំ១៩៦៨ ព្រោះ ៖

  • កសិករលក់ផលិតផលមិនចេញ
  • កម្មករបាត់បង់ការងារដោតសារការរើកចម្រើនផ្នែកបច្ចេកទេស
  • វិស័យដឹកជញ្ជូនឈប់ដំណើរការ
  • ពាណិជ្ជករតូចតាចក្ស័យធន ។

៣.  មកដល់ពេលបច្ចុប្បន្នអង្គការសហប្រជាជាតិបានដោះស្រាយបញ្ហាឲកម្ពុជាដូចជា ​៖

  • ១៥ មិថុនា ១៩៥២ ដោះស្រាយរឿងក្តីប្រាសាទព្រះវិហារ
  • ២៣ តុលា ១៩៩៣ ​កិច្ចព្រមពៀមសន្តិភាពទីក្រុងបារីស
  • ០៧ កក្កដា ២០០៨ ដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ចីបេតិកភ័ណ្ឌពិភពលោក
  • ១៨ តុលា ២០១១ ​បញ្ចាឲកងទព័ថៃកម្ពុជាដកចេញពីតំបន់ប្រាសាទព្រះវិហារ ។

៤. ពណ៌នាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេច ហ៊ុន សែន មាន ៖

វិស័យនយោបាយ

  • សមាហរកម្មកងទ័ពខ្មែរក្រហមជាមួយនឹងកងទ័ពររដ្ឋាភិបាលធ្វើឲ្យកងកម្លាំងមានការឯកភាពដើម្បីស្ដារប្រទេស និងកសាងប្រទេស
  • ក្រោយពីបានដកកម្លាំងខ្មែរក្រហមដួលរលំ នៅតាមតំបន់ព្រំដែនមានសុវត្តិភាព និងអភិវឌ្ឍ
  • មាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនតាមព្រំដែន
  • មានការបែងចែកដីធ្លីកាន់កាប់ ជាកម្មសិទិ្ធដល់បងប្អូនជនភៀសខ្លួន (អតីតខ្មែរក្រហម )
  • បងប្អូនក្រហមត្រូវបានផ្ដល់នាទី និង បុណ្យសក្ដិដល់បងប្អូនដែលធ្លាប់មានពីមុន ។

+  វិស័យសង្គម

  • ១៩៩៣ ដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុវត្ថិភាព និងសន្ដិភាពពេញលេញ
  • ធ្វើឲ្យមានឯកភាពជាតិ ការបង្រួបបង្រួមជាតិ
  • ធ្វើឲ្យមានសមិទ្ធិផល​ជាច្រើនកើតឡើង ដូចជាសលារៀន ពីមត្តេយ្យរហូតសកលវិទ្យាល័យ មន្ទីពេទ្យ ផ្លូវថ្នល់ ស្ពាន ស្ពានអាកាស ប្រព័ន្ធធាំរាសាស្រ្ដ ជាពិសេសសេដ្ឋកិច្ចមានការរើកចម្រើននិយាយរួមទៅគឺមានការរីកចម្រើនគ្រប់វិស័យ ។

+  សេដ្ឋកិច្ច

  • ទំនាក់ទំនងពាណិជ្ជកម្មអន្ដរជាតិជាមួយអាស៊ាន និងមហាអំណាចពិភពលោកធំៗ ។

+  វិស័តអប់រំ

  • ធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំបឋមដល់ឧត្តមសិក្សា ។

៥. ពណ៌នាអំពើទិដ្ឋភាពវិជ្ចមាន​ និងអវិជ្ជមាននៃសកលភាវូបនីយកម្ម ៖​

+ ទិដ្ឋភាពវិជ្ជមាន

  • ធ្វើឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច​ (​​ កសិកម្ម ឧស្សាហកម្ម ពាហិជ្ជកម្ម​ ទេសចរណ៍... )​ និងសង្គម ( វប្បធម៌​ សិល្បៈ...)​
  • អភិវឌ្ឍផ្នែកបច្ចេកវិទ្យា​ ( បង្កើតម៉ាស៊ីនស័្វយប្រវត្តិផ្សេងៗ )
  • ធ្វើឲ្យមានការរីកចម្រើនផ្នែកទូរគមនាគមន៍អន្ដរជាតិ ( ទូរស័ព្ទ ទូរទស្សន៍ អ៊ីនធឺណែត )
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី​ ( មានការប្រកួតប្រជែង​ )
  • មានទំនាក់ទំនងល្អនៅក្នុងទំនាក់ទំនង់ការបរទេស
  • បង្កើតសេដ្ឋកិច្ចសហកិច្ចប្រតិបតិ្តការល្អ ដើម្បីដោះស្រាយរាល់បញ្ហាដែលបង្កការគម្រាមកំហែងដល់ពិភពលោកឲយទាន់ពេលវេលា ( បរិស្ថាន ជំងឺឆ្លង សនិ្តសុខ កំណើនប្រជជន...)
  • មានភាពងាយស្រួលក្នុងការធ្វើបម្លាស់ប្ដូររបស់ប្រជាជននៅលើសកលលោក ។

+ ទិដ្ឋភាពអវិជ្ជមាន

  • ប្រទេសតូចតាចត្រួវបាត់បង់អនាធិបតេយ្យរបស់ខ្លួននៅចំពោះមុខប្រទេសមហាអំណាច ( អ៊ុយក្រែន អ៊រ៉ាក់ លីប៊... )
  • មានការជ្រៀតជ្រែកកិច្ចការផ្ទែក្នុងពីសំណាក់ប្រទេសមហាអំណាចមកលើបបប្រទេសទន់ខ្សោយ ដែលធ្វើឲ្យមានការផ្លាស់ប្ដូរនៅក្នុងវិស័យនយោបាយ  សេដ្ឋកិច្ច សង្គម
  • បង្កឲ្យមានសង្រ្គាមរវាងរដ្ឋ​ និងរដ្ឋ ( អ៊ស្រាអែង និង ប៉ាលេស្ទីន )
  • ធ្វើឲ្យមានការរីកសាយភាយយ៉ាងខ្លាំង នូវបច្ចេ​កវិទ្យាយោធាទំនើប​ ដែលបង្កការ គម្រាមកំហែងដល់ពិភពលោក​​
  • កំណើនប្រជាជនឲ្យមានបញ្ហាចោទដល់សេដ្ឋកិច្ចនិងសង្គម
  • ប្រព័ន្ធផ្កាយរណបក៏អាចជាប្រភពបញ្ហាដែលធ្វើឲ្យរដ្ឋាភិបាលរឹតតែបាត់បង់ប្រសិទ្ធភាពក្នុងគ្រប់គ្រង់ប្រពន្ធព័ត៌មានទៀត ។

user icon

រិន ខែន ( RIN KHEN )(5 years ago)  បងមានគណនីហ្វេសស្បុកអត់


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login