Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

    ខ្ញុំប្រាប់អ្នក៖  ​ពាក្យប្រវត្តិសាស្រ្តមកពីពាក្យរបស់ជនជាតិក្រិចមួយមានន័យថា "អ្វីដែល
គេដឹងដោយការសួរ" ។ ការងាររបស់អ្នកប្រវត្តិសាស្ត្រ គឺសួរសំណួរ និងស្តាប់ចម្លើយ ។
    ជនជាតិក្រិចជាជនជាតិក្នុងចំណោមប្រជាជនដំបូងគេបង្អស់សរសេរប្រវត្តិសាស្ត្រផ្អែកលើស្នាដៃដំបូងនៃការពិត ។ លោក ហេរ៉ូដូទូស Herodotus (ស្លាប់ក្នុងឆ្នាំ៤២៥ មុនគ្រិស្តសករាជ) បានសរសេរអំពីសង្គ្រាមរវាងជនជាតិក្រិច (Greeks) និងជនជាតិភេស៊ីយ៉ាន (Persians) ។ គាត់បានធ្វើដំណើរ និងសួរប្រជាជនដែលបានចូលរួមក្នុងសង្គ្រាម ។
    អ្នកប្រវត្តិសាស្រ្តធ្វើការពីទស្សនៈមួយ ។ ប្រជាជនទីមួយដែលបានសរសេរប្រវត្តិសាស្រ្តរបស់ខ្លួន គឺជនជាតិចិន ។ យើងស្គាល់ឈ្មោះ អ្នកប្រវត្តិសាស្ត្រចិនមួយរូបលើកដំបូង គឺលោក ស៊ីម៉ា យីយ៉ាន Sima Qian ដែលបានសរសេរប្រវត្តិសាស្រ្តចិនតាំងពី ១០០ឆ្នាំមុនគ្រឹស្តសករាជ ។ អ្នកប្រវត្តិសាស្ត្រដំបូងគិតថា វាជាការសំខាន់ក្នុងការសរសេររឿងរ៉ាវ និងរឿងព្រេងអំពីអតីតកាល និងបង្ហាញពីរបៀបកត់ត្រារបស់ពួកគេឱ្យបាននៅឋិតថេរ ។ ជួនកាលអ្នកដែលបង្កើតប្រវត្តិសាស្រ្ត​ជាអ្នកសរសេរប្រវត្តិសាស្ត្រផងដែរ ។ លោក ជូលីស សេសា Julius Caesar ជនជាតិរ៉ូម៉ាំង បានសរសេរសៀវភៅរបស់ខ្លួនអំពីយុទ្ធសាស្រ្តរបស់គាត់ ។
    
ជាក់ស្ដែងៈ ពាក្យ "បុរាណវិទ្យា" មកពីពាក្យរបស់ក្រិច និងមានន័យថា ការសិក្សាអំពីរបស់ចាស់ៗ។ ។ ការសិក្សាស្រាវជ្រាវបុរាណវិទ្យា ត្រូវបានធ្វើឡើងដោយជីកក្នុងដីនៅកន្លែងដែលមនុស្សសម័យបុរាណរស់នៅ ។


user icon

Ma Net(5 years ago)   -ពាក្យ«ប្រវត្តិសាស្រ្ត» មានប្រភពមកពីការផ្គុំគ្នានៃពាក្យអង់គ្លេស ពីរពាក្យ : ‘his’ ‘story’ > history ពោលគឺ «ប្រវត្តិសាស្រ្ត» គឺ «ប្រវត្តិរបស់គាត់» (History = His story)។ -ជារឿយៗ ប្រវត្តិសាស្ត្រគឺប្រវត្តិរបស់វិរជន (Heroes) វរជន (Elites) ស្តេចដ៏អង់អាច មេទ័ពជាញជ័យ មេដឹកនាំខ្លាំងពូកែ …។ -នៅប្រទេសយើង មានការលើកតម្លៃ វិរជន (Heroes) និងវរជន (Elites) របស់ជាតិបានមួយចំនួនហើយ។ យើងគប្បីលើកតម្លៃ វិរជន (Heroes) និងវរជន (Elites) នៅតាមភូមិស្រុក របស់យើង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login