Ask
Websites Login

សំនួរ

១.​ហេតុអ្វីជ្រើសរើសមុខរបរវិជ្ជាជីវៈជាគ្រូបង្រៀន ?

២. មតិមួយពោលថា “ ការសិក្សាវប្បធម៌ អរិយធម៌ មានសារសំខាន់ខ្លាំងសម្រាប់មនុស្សខ្មែរ ចូរពន្យល់បំភ្លឺ ។

៣.​ចូរអ្នកបង្ហាញពីសិទ្ធិភាព លទ្ទិប្រជាធិបតេយ្យនិងការអនុវត្តរបស់វា ។

៤. តើកិច្ចការពារបរិស្ថានជាកិច្ចរបស់នរណា ? ចូរពន្យល់ ។

ចម្លើយ

១. បានជាខ្ញុំជ្រើសរើសមុខរបរ​​វិជ្ជាជីវៈគ្រូបង្រៀនព្រោះ ៖

  • គ្រូបង្រៀនជាមុខរបរមួយថ្លៃថ្នូរ ឧត្តុងឧត្តមហើយមានគុណប្រយោជន៍ចំពោះសង្គមជាតិ មាតុភូមិក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដើម្បីអភិវឌ្ឍ (ដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គម)
  • គ្រូបង្រៀនជាវិស្វករនៃព្រលឹង
  • គ្រូបង្រៀនជាបុព្ធការីជន
  • គ្រូបង្រៀនគឺជាអ្នកកសាងសតិបញ្ញារបស់ជាតិ
  • គ្រូបង្រៀនជាអ្នកការពារនិងដោះស្រាបញ្ជាជាតិ
  • គ្រូបង្រៀនគឺជាអ្នកចិត្តបុណ្យដ៏ប្រសើរ ហើយជាអ្នកលះបង់ប្រយោជន៍ផ្ទាល់ខ្លួនសម្រាប់ពប្រទេសជាតិ
  • គ្រូបង្រៀនគឺជាអ្នកចង្អុលបង្ហាញផ្លូវដ៏ភ្លឺស្វាង និងរុងរឿងរបស់ជាតិ
  • គ្រូបង្រៀនជាឪពុកម្ដាយរបស់សិក្សាលើផែនដី
  • គ្រូបង្រៀនជាបុគ្គលគួរឲ្យគោរព
  • គ្រូបង្រៀនជាឃ្លាំងសតិបញ្ញារបស់ជាតិ
  • គ្រូបង្រៀនជាអ្នកកសាងគ្រឹះជីវិតមនុស្សលោក ។

២. មតិមួយពោលថា “ការសិក្សាវប្បធម៌ អរិធម៌ មានសារសំខាន់ខ្លាំងសម្រាប់មនុស្សខ្មែរគឺ ៖

  • បានស្គាល់ច្បាស់ពីអ្វីដែលខ្លួនមានដែលល្អហើយគេស្រលាញ់និងទទួលស្គាល់តាំងពីបុរាណ
  • ចេះបណ្ដុះមនោសញ្ចេតនា មនសិការ ថែរក្សា និងការពារសម្បត្តិវប្បធម៌ជាតិខ្លួន
  • ស្គាល់ច្បាល់នូវប្រភពលក្ខណៈរបស់ជាតិ ​ដោយចេះប្រៀបធៀបវប្បធម៌ជាតិនិងអរិយធម៌បរទេសដែលល្អឲ្យមកជារបស់ជាតិ ស្របតាមចំណង់ចំណូលចិត្តប្រជាជាតិខ្លួន និងព្រលឹងជាតិខ្លួន
  • ចេញរកវិធានការទប់ស្កាត់ និងវាយបកឲ្យទាន់ពេលវេលានូវឥទ្ធិពលវប្បធម៌បរទេសដែលបំផ្លាញដល់វប្បធម៌ អរិយធម៌ជាតិខ្លួន ។ ដូចនេះការសិក្សាវប្បធម៌ អរិយធម៌ សារសំខាន់ណាស់សម្រាប់មនុស្សដែលគួរគប្បីស្វែងយល់ឲ្យស៊ីជម្រៅបន្ថែមទៀតនូវអត្តសញ្ញាណរបស់ជាតិខ្មែរនិងព្រលឹងរបស់ជាតិខ្មែរ ។

៣. សិទិ្ធគឺជាអ្វីៗដែលជាតម្រូវវការសំខាន់ សម្រាប់រស់នៅក្នុងសេចក្ដីថ្លៃថ្នូរដើម្បីរស់កើតមកម្លេះ ។

  • សេរីភាព គឺជាភាពសេរីរបស់មនុស្សគ្មានព្រំដែនកំណត់ដែលមានតាំងពីកំណើតមកម្លេះ
  • លទ្ធិប្រជាធិបតេយ្យ គឹជារបបគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋ ។​

ក្នុងការអនុវត្តត្រួវចេះប្រើសិទ្ធិរបស់ខ្លួន ដើម្បីកុំឲ្យក្លាយទៅជាការរំលោភសិទ្ធិ ៖

  • ព្រំដែននៃសិទិ្ធ គឺច្បាប់
  • ព្រំដែននៃច្បាប់ គឺសិទិ្ធ
  • ការប្រើសិទ្ធិមិនគោរពច្បាប់នាំឲ្យអនាធិបតេយ្យ
  • ការប្រើសិទ្ទិមិនគោរពសិទិ្ធនាំឲ្យផ្តាច់ការ

តាមគោលការណ៍ល្អៗនៃរបបប្រជាធិបតេយ្យមានដូចជា ៖

  • មានសមត្ថភាព មិនរើសអើង មិនប្រកាន់វណ្ណៈពណ៌សម្បុរ
  • មានភាតរភាព និងការអនុគ្រោះ អធ្យាស្រ័យគ្នា
  • ការទទួលខុសត្រួវខ្ពស់ ដោយបំពេញភារកិច្ចតាមតួបនាទី ឋានៈនិងយុត្តិធម៌
  • ផ្ដល់សិទិ្ធសេរីភាពគ្រប់បែបយ៉ាង និងតម្លាភាព
  • មានសិទិ្ទនិយាយស្ដី បញ្ចេញមតិ វែកញែករកខុសត្រួវ
  • ទាមទារឲ្យរដ្ឋាភិបាល ធ្វើតាមឆន្ទៈរបស់ខ្លួន
  • មានសិទ្ទិចូលរួមប្រជុំ និងអប់រំ​ ឬ ការបង្កើនសមគម
  • មានសិទ្ធិក្នុងជំនឿសាសនាផ្សេងៗ
  • មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌
  • គោរពតាមលទ្ធផលនៃការបោះឆ្នោត​
  • សេរីភាពលើវិស័យសេដ្ឋកិច្ច​ដោយរាស្រ្តជាម្ចាស់កម្មសិទ្ធិលើធនធានរបស់ខ្លួន និងជំនួញផ្សេងៗ
  • មិនរំលោភបំពានលើសិទ្ធអ្នកដទៃដោយមានតុលាការឯករាជ្យ ដើម្បីកាត់ទោសលើជនលើ្មស
  • មានប្រព័ន្ធពហុបក្ស ដូចជាបក្សជំទាស់ក្នុងសភា ដើម្បីរក្សាតុល្យភាពក្នុងការគ្រប់គ្រងឲ្យបានល្អ
  • មាននិតិអាជ្ញា​ជាការគ្រប់គ្រងច្បាប់
  • មន្រី្ដរាជាការ ទាហាន​ នគរបាល ប្រកាន់ជំហរអព្យាក្រីត ។ ដូចនេះសិទិ្ធសេរីភាព លទិ្ធប្រជាធិតេយ្យរបស់បាននាំមកនូវសេចក្ដីថ្លៃថ្នូរ សុភមង្គល សមត្ថភាព យុត្តិធម៌ សាមគ្គីភាព និងអភិវឌ្ឃសង្គមយ៉ាងពិតប្រាកដ ។

៤. កិច្ចការពារបរិស្ថានជាភារកិច្ចរបស់ ៖

  • បេសកកម្មក្រសួង​ បរិស្ថាន
  • គ្រប់គ្រងបរិស្ថាន តាមដានត្រួតពិនិត្យ និងណែនាំអនុវត្តកម្មវិធីបរិស្ថានជាតិ
  • ជាសេនាធិការឲ្យរដ្ឋាភិបាល ក្នុងការការពារធនធានធម្មជាតិ
  • យុទ្ធសាស្រ្ដក្រសួងបរិស្ថាឈរលើការប្រកាន់ដោយផ្ទាល់ និងសហការណ៍ជាមួយស្ថាប័នផ្សេងៗ ព្រមទាំងការចូលរួមរបស់ប្រជាជន
  • យើងទាំងអស់គ្នា និងមនុស្សជាតិលើពិភពលោកទាំងមូល ដោយឡែកនៅកម្ពុជា ជាភារកិច្ចរបស់មនុស្សគ្រប់រូប ដែលរស់នៅលើទឹកដីនប្រទេសនេះ ។

      បើនិយាយណពីបរិស្ថានគ្មានក្របខណ្ឌបែងចែករវាងប្រទេសមួយ តំបន់មួយ ស្រុកមួយ ឃុំមួយ ឬមូលដ្ឋានជាក់លាក់ណាមួយឡើយ​ ។

      បរិស្ថានមិនចាំបាច់ធ្វើលិខិតឆ្លងដែនទេ ម្នាក់ៗត្រូវមានជំហរ និងទស្សនៈកិច្ចការពារបរិស្ថានគឺជាភារកិច្ចរកស់មនុស្សគ្រប់ជាតិសាសន៍​ គ្រប់ពណ៌សម្បុរគ្រប់និន្នាការនយោបាយ និងគ្រប់សាសនាទាំងអស់ វាមិនមែនជាភារកិច្ចដោយឡែកតែបុគ្គលណាមួយ ឬស្ថាប័នណាមួយដោយឡែកឡើយ ។

Comments

×

×

One more step

Please login to share your idea

Register Login