Ask
Websites Login

សំណួរ              

១. តើប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ មានសិទ្ធិ កាតព្វកិច្ច និងស្មារតី យ៉ាងណខ្លះ ? ចូរបង្ហាញ ។

២. ក្នុងនាមអ្នកជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់ តើយុវជនល្អពលរដ្ឋល្អ ត្រូវមានលក្ខណៈសម្បត្តិយ៉ាងណាខ្លះ ?

៣.ដូចម្ដេចដែលហៅថាអត្តសញ្ញាណជាតិ ? តើសារសំខាន់នៃអត្តសញ្ញាណរបស់ប្រទេសកម្ពុជាមានអ្វីខ្លះ ?  ចូរពន្យល់ពីលក្ខណៈពិសេសរបស់អរិយធម៌ខ្មែរ ។

៤. ម្នាក់ៗតែងតែនិយាយថា » ខ្លួនសេ្នហាជាតិ » តើស្នេហាជាតិពិតប្រាកដ ត្រូវប្រកបដោយគុណសម្បត្តិបែបណាខ្លះ ? លើឧទាហរណ៍តាមរយៈអក្សរសិល្ប៍មកនបញ្ជាក់ ។

ចម្លើយ

១.​ ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យត្រូវមាន ៖

សិទ្ធិ

  • បោះឆ្នោតនិងឈរឈ្មោះជាបេក្ខជនឲ្យគេបោះឆ្នោត
  • ចូលរួម ឬ បង្កើតគណបក្សនយោបាយ
  • ចូលរួមេ ឬ បង្កើតសមាគមផ្សេងៗ
  • ទាមទារឲ្យរដ្ឋាភិបាលអធ្វើតាមឆន្ទៈរបស់ខ្លួនកាតព្វកិច្ច
  • គោរពប្រជាធិបតេយ្យតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានា​
  • គោរពសិទិ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • ចូលរួមដឹងលឺ និងចូលរួមចំណែកគ្រប់កិច្ចការរបស់រដ្ឋាភិបាល

ស្មារតី

  • អត់ធ្មត់ អនុគ្រោះ សម្របសម្រួលសហការគ្នា
  • ហ៊ានបញ្ចោញមតិ វែកញែករកខុសត្រូវ

២. ក្នុងនាមជាបេក្ខជនប្រលងជ្រើសរើសគ្រូបង្រៀនម្នាក់យល់ថា លក្ចណៈសម្បត្តិរបស់យុវជនល្អពលរដ្ឋត្រូវមាន ៖

  • កាយសម្បទា សុខភាពល្អ​ រហ័សរហួន ឈ្លានវៃ រឹងមាំ
  • បញ្ញាសម្បទា ចំណេះដឹងទូលំទូលាយ បច្ចេទេស វិទ្យាសាស្រ្ដទំនើប
  • ស័្ចយសិក្សាជាប់ជានិច្ច និងឥរិយាបថល្អត្រឹមត្រូវ
  • សីមធម៌សម្បទា មានសីលធម៌រស់នៅល្អ គុណធម៌ជឿនលឿន
  • គោរពសិទ្ធមនុស្ស និងលទ្ធិប្រជាធិបតេយ្យ
  • មានមនសការជាតិ សាមគ្គី ឯកភាព និងគតិយុត្តិធម៌

     សរុបមក លក្ខណៈសម្បតិ្តទាំងអស់ដូចពោលខាងលើ ជាមធ្យោបាយ ដើម្បីធ្ចើឲ្យយុវជន ពលរដ្ឋល្អ ឆ្ពោះទៅកសាងសង្គមជាតិល្អរុងរឿង ។

៣. អត្តសញ្ញាណជាតិ ៖

អត្ត + សញ្ញាណ + ជាតិ

  • អត្ត គ្រឿងសម្គាល់ខ្លួន ឬវត្ថុណាមួយ
  • សញ្ញាណ សេចក្តីដឹងជាក់ ការយល់ច្បាស់
  • ជាតិ កំណើតនៃមនុស្សដែលមានសញ្ជាតិផ្សេងៗ

     អត្តសញ្ញាណជាតិ ជាក្រុមមនុស្សដែលមានកំណើតក្នុងដែនដីជាមួយគ្នាមានប្រវត្តិដូចគ្នា ឬជាមួយគ្នា មានភាសានិយាយតែមួយដូចគ្នា លក្ខណៈវប្បធម៌ ( ទំនៀមទម្លាប់ ប្រពៃណី សាសនា សិល្បៈ ) ដូចគ្នាចិត្តគំនិតនិងឆន្ទៈរួមតែមួយ ។ រូបសម្បត្តិ ចរិយា សម្បត្តិ ( ឧទាហរណ៍ ខ្មែរមានសម្បុរសណ្ដែកបាយ បបូរបាត់ក្រាស ហើយរឹមព័ន្ធជុំវិញ ចម្រុះមិនទាល មិនស្រួច ត្របកភ្នែកមានពីរផ្នក់ ចូលចិត្តធ្វើម្ហប សម្លម្លូរ កកូរ ប្រហើរ ប្រហុក​ ...) ។

  • លក្ខណៈធម៌ជាតិមាន ដើមត្នោត ទន្លេ បឹងបួរ ទន្លេសាប​ ទន្លេបួនមុខ ។
  • សម្បត្តិវប្បធម៌ សម្បូរទៅដោយប្រាជ្ញាប្រាសាទសីលា អង្គរវត្ត បាយ័ន ។
  • សារសំខាន់នៃអ្នកអត្តសញ្ញាណជាតិរបស់ប្រទេសកម្ពុជាមាន ៖
  • ស្គាល់ពីប្រភពលក្ខណៈនិងតម្លៃរបស់ព្រលឹងជាតិនបានច្បាស់លាស់ក៏ដួចឈានទៅស្គាស់ពីអត្ថប្រយោជន៍របស់ជាតិ និងប្រជាជន
  • ស្គាល់ពីតម្លៃអរិយធម៌ជាតិ
  • ស្គាល់ពីអត្តចរិតពិតប្រាកដរបស់ជាតិ
  • ចេះថែរក្សា ការពារ អត្តសញ្ញាណជាតិខ្មែរ
  • ចេះទប់ស្គាត់រាល់អរិយធម៌បរទេសដែលអសកម្ម និងអ្វីដែលជាចំណុចអាក្រក់ ។

លក្ខណៈពិសេសនៃអរិយធម៌ខ្មែរមានពីរយ៉ាងគឺ ៖

  • លក្ខណៈជាតិ  ជាលក្ខណៈស្ថិតស្ថេររបស់ប្រជាជនខ្មែរ មានទំនៀមទម្លាប់ប្រពៃណី ភូមិសាស្រតស្ថេររបស់ប្រជាជនខ្មែរ មានទំនៀមទម្លាប់ប្រពៃណី ភូមិសាស្រ្ត ទឹកដី ។  ឥទ្ធិពលពេលណាដែលមិនសមស្របតាមវប្បធម៌ អរិយធម៌ខ្មែរ យើងមិនអាចទទួលយកបានឡើយ ។
  • លក្ខណៈសំយោគ​ ជាលក្ខណៈបត់បែនទៅតាមប្រទេសរីកចម្រើននានាមានលក្ខណៈវិទ្យាសាស្រ្តទំនើបៗ ។ អ្វីដែលមិនមែនជារបស់ជាតិខ្លួន យកមកកែច្នៃក្រឡៃឲ្យសមស្របទៅតាមចំណង់ចំណួលចិត្តរបស់ប្រជាជនឲ្យមកជារបស់ជាតិខ្លួន “ ជាតូបនីយកម្ម “ ខ្មែរ​ មិនទទួលយកអរិយធម៌បរទេសទាំងស្រុងឡើយ ។

៤.​ ម្នាក់ៗតែងតែនិយាយថា “ ខ្លួនស្នេហាជាតិ “ ដំបូងយើងត្រូវុល់​  ៖

  • ជាតិ កំណើត ការកកើត
  • ជាតិ មានលក្ខណៈទឹកដី ប្រជាជន ភូមិសាស្រ្ដ សេដ្ឋកិច្ច នយោបាយ វប្បធម៌ ។
  • ស្នេហាជាតិ ជាសកម្មភាពផ្នែករូបរាង និងខួរក្បាលរបស់មនុស្ស ប្រកបដោយសុឆន្ទៈ ដើម្បីជាតិបុព្វហេតុជាតិ ដែលស្ដែងឡើងតាមរយៈសមត្ថភាព គុណធម៌របស់មនុស្ស ។​
  • ផ្ទុយទៅវិញបើសកម្មភាពនាំឲ្យជាតិលិចលង់ អសកម្មភាពពុំអាចហៅថាជាអ្នកសេ្នហាជាតិបានឡើង ។​

គុណសម្បត្តិរបស់អ្នកសេ្នហាជាតិ

១. ត្រូវបំពេញវីរសកម្មភាពដើម្បីជាតិ

  • ហ៊ានលះបង់ជីវិត និងអ្វីៗទាំងអស់ដើម្បីជាតិផលប្រយោជន៍ជាតិនិងប្រជាជន
  • ទង្វើទាំងឡាយប្រកបដោយសីលធម៌ខ្ពស់ស្រលាញ់កេរិ៍ឈ្មោះកិត្តិយស និងសេចក្ដីថ្លៃថ្នូរ ជាជាងទ្រព្យសម្បត្តិរបស់ខ្លួន ។

២. មានវិចារណញ្ញាណ

មានអត្តសញ្ញាណជាតិ ស្រលាញ់ជាតិ ។

ឧទាហរណ៍ រឿងរាមកេរិ៍ខ្មែរ

.​ តូអង្គក្បត់ជាតិ

សុគ្រិព ( ប្អូនបង្កើតរបស់ពាលី )

  • ចុះចូលជាមួយព្រះឯង ដាក់ជាតិឲ្យសិ្ថតនៅក្រោមអាណានិគមព្រះរាម
  • ស្នើព្រះរាមឲ្យសម្លាប់ពាលីជាបង
  • ព្រះរាមព្រមជូយសុគ្រីព ហើយលើកសុគ្រិពឲ្យសោយរាជ្យនៅខាស់ខិនបុរី ដើម្បីតែប្រយោជន៍ខ្លួន ។

ពិភេក ( ប្អូនបង្កើតក្រុងរាពណ៍ )

  • រត់ចូលជាមួយព្រះរាម ជួយច្បាំងព្រះរាម
  • មានកំហឹងសងសឹកបងឯង ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនពោលគឺចង់បាន កិត្តិយស កេរី៍ឈ្មោះសេចក្ដីថ្លៃថ្នូរផ្ទាល់ខ្លួន

ខ. តួអង្គស្នេហាជាតិ

  • ពាលី
  • សុខចិត្តស្លាប់ពុំព្រមឲ្យជាតិ និងប្រជាជន ស្ថិតនៅក្រោមអំណាចចក្រពត្តិព្រះរាមទេ ព្រោះមើលឃើញថាព្រះរាមជាមនុស្សអាក្រក់ញុះញង់បំបែកបំកាក់ផ្ទៃក្នុងខ្លួន ។
  • កុម្ភការណ៍
  • ពុំព្រមចុះចូលជាមួយព្រះរាម តាមការបញ្ចុះបញ្ចូលរបស់ពិភេក
  • ដឹងថាក្រុងរាពណ៍ខុស តែសុខចិត្តចេញច្បាំងដើម្បីការពារនគររហូតដល់ស្លាប់ខ្លួន ទោះដឹងមុនថាខ្លួនមិនឈ្នះព្រះរាមក៏ដោយ ។

     សរុមមករឿងទាំងអស់ដែលបានលើកឧទាហរណ៍ ខាងលើស្ដែងចេញជាសកម្មភាពរបស់តួអង្គដែលមានសកម្មភាពសុឆន្ទៈដើម្បីជាតិ មាន​មនសិការ​និងឧត្តមគតិជាតិ ។

Comments

×

×

One more step

Please login to share your idea

Register Login