Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-09-03 15:41

ចែកចេញជា៣៖

ប្រជាធិបតេយ្យដោយផ្ទាល់

ប្រជាធិបតេយ្យដោយផ្ទាល់មានភាពផ្ទុយគ្នាជាមួយប្រជាធិបតេយ្យដោយតំណាង ដោយប្រព័ន្ធនេះត្រូវចាំបាច់ផ្សារភ្ជាប់ទៅជាមួយន័យដែលស្តីពីអធិបតេយ្យរាស្ត្រ គឺរាស្ត្រចូលរួមសម្រេចកិច្ចការលើសិទ្ធិដែលខ្លួនមានជារបស់ខ្លួនតែម្តងបានសេចក្តីថា ប្រជារាស្ត្រកាន់អំណាចដោយផ្ទាល់។

ប្រព័ន្ធលើកមកនិយាយគ្រាន់តែចង់ដឹងក្នុងវិស័យនីតិរដ្ឋធម្មនុញ្ញតែប៉ុណ្ណោះ ព្រោះគ្មានរដ្ឋណាគេនិយមប្រើកើតទេ។ គេអាចប្រើក្នុងទំហំឃុំតូចៗ ប៉ុន្តែទៅដល់កម្រិតរដ្ឋពុំអាចអោយមនុស្សរាប់លាននាក់កាន់អំណាចដោយផ្ទាល់ ជជែកធ្វើច្បាប់ ឬបោះឆ្នោតអនុម័តច្បាប់ ដូចតំណាងរាស្ត្រក្នុងសភាឡើយ។

ក្នុងរដ្ឋសហព័ន្ធតូចៗខ្លះ​ នៅប្រទេសស្វីសដែលគេហៅថា Cantons Suisse នោះមានប្រើប្រព័ន្ធប្រជាធិបតេយ្យដោយផ្ទាល់នៅសព្វថ្ងៃនេះ ដូចជាមានការប្រជុំ មហាសន្និបាតរាស្រ្តរាល់ចុងខែមេសានៅកណ្តាលវាល ដើម្បីអនុម័តច្បាប់នានា។

ប្រជាធិបតេយ្យដោយតំណាង

          ប្រព័ន្ធប្រជាធិបតេយ្យដោយតំណាង គឺជាប្រព័ន្ធដែលពលរដ្ឋបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន សម្រាប់អនុវត្តអំណាចក្នុងនាមខ្លួន និងជំនួសខ្លួន។ ការអនុវត្តអំណាចត្រូវបានប្រគល់ទៅអោយអ្នកតំណាងជ្រើសតាំងឡើងទទួលបន្ទុកសម្រេចក្នុងនាមប្រជាជាតិ ព្រោះប្រព័ន្ធនេះចេញមកពីទ្រឹស្តីអធិបតេយ្យជាតិ។

-ក្នុងប្រព័ន្ធប្រជាធិបតេយ្យដោយតំណាង ពាក្យតំណាងមិនមែនមានន័យថា ទាល់តែមានការបោះឆ្នោតដោយប្រជារាស្រ្តទើបត្រឹមត្រូវនោះទេ ប៉ុន្តែអោយតែមានច្បាប់ចែងច្បាស់លាស់ដោយមិនចាំបាច់បោះឆ្នោតពីតំណាងនោះ គេអាចចាត់ទុកថា ត្រឹមត្រូវបានដែរ។

-សភាត្រូវបានជ្រើសរើសដោយការបោះឆ្នោតបំពេញនាទីខ្លួនជាស្ថាប័នរដ្ឋ គឺជាអង្គភាពមួយ មិនមានក្នុងនាទីជាបុគ្គលម្នាក់ៗទេ។ ដូច្នេះសភាទាំងមូលជារបស់ប្រជាជាតិ គឺតួនាទីសភាជាអ្នកកាន់អាណត្តិតំណាង សំដែងអ្វីៗក្នុងសភា គឺក្នុងនាមប្រជាជាតិ នៅក្រៅសភាតំណាងរាស្ត្រធ្វើអ្វីៗក្នុងនាមខ្លួនជាបុគ្គល គឺគាត់តំណាងតែខ្លួនគាត់ពុំមែនតំណាងប្រជាជាតិទេ ដោយទ្រឹស្តីអធិបតេយ្យជាតិពុំអាចបំបែកបាន។

-ការធ្វើច្បាប់តាមរយៈប្រជាមតិមិនអាចធ្វើកើតទេ លើកលែងតែក្នុងករណីរដ្ឋធម្មនុញ្ញបានចាត់ចែងយ៉ាងច្បាស់លាស់។ គេអាចធ្វើក្នុងន័យស្រង់យោបល់រាស្ត្រតែប៉ុណ្ណោះ ព្រោះប្រជាជាតិមានតំណាងរបស់ខ្លួនក្នុងសភារួចហើយ ដោយគេមិនត្រូវបំបែកអធិតេយ្យដោយមួយអោយតំណាង និងមួយទៀតអោយទៅរាស្ត្រឡើយ។ប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់

          ប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់ គេមានលាយឡំគ្នានូវអ្នកតំណាងនានា និងនីតិវិធីអន្តរាគមន៍រាស្ត្រផ្ទាល់ គេអាចធ្វើប្រជាមតិ កែប្រែ សើរើរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងៗទៀត ក្រៅពីសមត្ថកិច្ចរបស់សភា ឬទន្ទឹមនឹងសមត្ថកិច្ចរបស់សភាបាន។

ប្រទេសជាច្រើន ក្នុងនោះមានប្រើប្រព័ន្ធប្រជាធិបតេយ្យពាក់កណ្តាលដោយផ្ទាល់នេះដូចជា បារាំង ស្វីស អ៊ីតាលី អង់គ្លេស ប៊ែលហ្ស៊ីក…..តាមរយៈការអនុវត្តប្រជាមតិ។

ប្រភព៖ កិច្ចការស្រាវជ្រាវ លទ្ធប្រជាធិបតេយ្យនិងទ្រឹស្ដីអធិបតេយ្យ និសិ្សតសាក.អាស៊ីអឺរ៉ុប


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login