Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​ គណៈរដ្ឋមន្រ្តីជាអ្វី ? មានសមាសភាពអ្វីខ្លះ ?

២. ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ជាតិ ?

៣. តើធាតុសំខាន់ៗក្នុងរបបប្រជាធិតេយ្យ មានអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថារដ្ឋបាលថ្នាក់ក្រោមជាតិ ?

៥. ដូចម្តេចដែលហៅថារដ្ឋបាលឯកភាព ?  

ចម្លើយ

១. គណៈរដ្ឋមន្រ្តីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (តំណាង​ឱ្យអង្គនីតិបញ្ញាតិ្ត ) សមាសភាពនៃស្ថាប័នកំពូលមួយនេះមាន នាយករដ្ឋមន្រ្តី នាយករដ្ឋមន្ត្រី ឩបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ។

២. រដ្ឋបាលថ្នាក់ជាតិ ជាថ្នាក់រដ្ឋបាលនៅពីថ្នាក់រាជធានី ខេត្ត ក្រុង ចាប់ពីថ្នាក់នាយកដ្ឋាន ក្រសួង ទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នកំពូល ។

៣.​ ធាតុសំខាន់ៗក្នុងរបបប្រជាធិតេយ្យមាន ៖

  • សេរីភាពក្នុងការបញ្ចេញមតិ
  • ការជ្រើសរើសដោយសេរី
  • ការដឹកនាំដោយភាគច្រើន (សម្លេងភាគច្រើន) និងសិទ្ធិតិច (គោរពសម្លេងភាគតិចដែរ)
  • គណបក្សនយោបាយភាគច្រើន ។

៤.​ រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅទៅលើរដ្ឋបាលរាជធានី រដ្ឋបាលខេត្ត រដ្ឋបាលស្រុក រដ្ឋបាលខណ្ឌ រដ្ឋបាលឃុំ រដ្ឋបាលសង្កាត់ និងដែលរដ្ឋបាលនីមួយៗមានក្រុមប្រឹក្សាមួយជាតំណាង ។

៥. រដ្ឋបាលឯកភាព គឺការរៀបចំឱ្យមានក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិមួយ ដែលអាចម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែងមុនងារ និងធនធាន រាប់ទាំងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះមានសម្បត្តិសម្របសម្រួលប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃការផ្តល់សេវាកម្ម និងការអភិវឌ្ឍផ្សេងៗទៀតដែលមាននៅក្នុងដែនសមត្ថកិច្ចខ្លួន រួមទាំងការផ្តល់សេវាកម្ម និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង ស្ថាប័ននានារបស់ រាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login