Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Geo
2017-07-24 02:22

ឯក​សារ​ជា​មូល​ដ្ឋាន​ដែល​អាស៊ាន​បាន​សម្រេច​កន្លង​មក​មាន៖

  1. សេចក្តី​ប្រកាស​ទីក្រុង​បាង​កក ០៨ សីហា១៩៦៧។
  2. សេចក្តី​ប្រកាស​តំបន់​សន្តិភាព សេរីភាព និង​អព្យាក្រឹត ឬ​សេចក្តីប្រកាស​ទី​ក្រុង​កូ​ឡា​ឡាំពួ ២៨ វិច្ឆិកា ១៩៧១។
  3. សេចក្តី​ប្រកាស​ការ​ព្រម​ព្រៀង​អា​ស៊ាន​ទី​ក្រុង​បាលី ឥណ្ឌូ​នេស៊ី ២៤ កុម្ភៈ ១៩៧៦។
  4. សន្ធិ​សញ្ញា​មិត្ត​ភាព និង​សហ​ប្រតិ​បត្តិ​ការ​នៅ​អាស៊ី​អគ្នេយ៍ នៅ​កោះ​បាលី ២៤ កុម្ភៈ ១៩៧៦។
  5. ពិធិ​សារ​វិសោធនកម្ម សន្ធិ​សញ្ញា​មិត្តភាព និង​សហ​ប្រតិ​បត្តិ​ការ​នៅ​អាស៊ី​អគ្នេយ៍​ទីក្រុង​ម៉ានីល (ហ្វី​លី​ពិន) ១៥ ធ្នូ ១៩៨៧។
  6. កិច្ច​ព្រម​ព្រៀង​ស្តី​ពី​គម្រោង​ការ​អនុ​គ្រោះ​ពន្ធ​គយ​រួម​សម្រាប់​តំបន់​ពាណិ​ជ្ជ​កម្ម​សេរី​របស់ អាស៊ាន ទី​ក្រុង​សិង្ហ​បុរី ឆ្នាំ១៩៩២។
  7. ពិធី​សារ​វិសោ​ធនកម្ម​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ស្តី​ពី​ការ​លើក​តម្កើង​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច​អាស៊ាន​ទី​ក្រុង​បាង​កក ឆ្នាំ១៩៩៥។
  8. សន្ធិ​សញ្ញា​ស្តី​ពី​តំបន់​អាស៊ី​អគ្នេយ៍​គ្នាន​អាវុធ​នុយ​ក្លេអែ (បាងកក) ១៥ ធ្នូ ១៩៩៥។
  9. ទស្សន​វិ​ស័យ​អាស៊ាន​ឆ្នាំ២០២០ (កូឡា​ឡាំពួ) ១៥ ធ្នូ ១៩៩៧។
  10. ពិធី​សារ​វិសោធនកម្មទីពីរស្តីពី​សន្ធិ​សញ្ញា​មិត្ត​ភាព​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅអាស៊ី ​អគ្នេយ៍​(ម៉ានីល) ១៥ កក្កដា ១៩៩៨។
  11. ផែន​ការ​សកម្មភាព​ក្រុង​ហាណូយ​ឆ្នាំ១៩៩៨។
  12. សេចក្តី​ប្រកាស​ស្តី​ពីឥរិយាបថ​របស់​ភាគី​នានា​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​(ភ្នំពេញ៤ វិច្ឆិកា ២០០២)។
  13. សេចក្តី​ប្រកាស​ការ​ព្រម​ព្រៀង​ទីពីរ​​របស់អាស៊ាន នៅបាលី ០៧ តុលា ២០០៣។
  14. ផែន​ការ​សកម្មភា​ពទីក្រុងវៀងច័ន្ទឆ្នាំ២០០៤។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login