Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2018/09/14

ការសិក្សាពីវប្បធម៌ទូទៅ ចំណេះដឹងទូទៅរួមមានចំណេះដឹងទូលំទូលាយលើគ្រប់សកម្មភាពសង្គមដែលរួមមានដូចខាងក្រោម :

  • ចំណេះដឹង ជំនឿសាសនា ចំណេះវិជ្ជា វិទ្យាសាស្រ្ត បច្ចេកទេស ភាសា​អក្សរ សញ្ញា អក្សរសាស្រ្ត អក្សរសិល្បិ៍ សិល្បះ​ព័ត៌មាន ទំនៀមទំលាប់ប្រពៃណី ការសិក្សា ការអប់រំ​សីលធម៌ គុណធម៌ ចរិយាធម៌ ច្បាប់ទូន្មានកីឡា ល្បែងកម្សាន្ត មធ្យោបាយបច្ចេកទេស ទំនើបៗ ការបង្កបបង្កើនផល ការដើរហើរ មុខរបរ វិជ្ជាជីវៈ សេដ្ឋកិច្ច សង្គមកិច្ច នយោបាយទាំងក្នុង និងក្រៅប្រទេស ពោលគឺ របៀបរៀបចំសង្គមឲ្យមានសណ្តាប់ធ្នាប់ និងការរីកចម្រើន ។
  • ចំណេះពីអ្វីដែលខ្លួនមាន ដែលល្អហើយត្រូវបានអ្នកផងទាំងពួងស្រឡាញ់ និងទទួលស្គាល់តាំងពីបុរាណកាល ពោលគឺ ការស្គាល់មូលដ្ឋានគ្រឹះរបស់សង្គមជាតិ ព្រលឹងជាតិនិងអត្តសញ្ញាណជាតិ ។
  • ចំណេះអំពីសិទ្វិមនុស្ស លទ្ធិប្រជាធិបតេយ្យ សិទ្ធិ និងច្បាប់ សិទ្ធិនិងករណីកិច្ច ការទទទួខុសត្រូវ វប្បធម៌សន្តិភាព ចំណេះដឹងរស់នៅក្នុងសង្គម ការកសាងនិតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ ននិង ការបោះឆ្នោតក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស សិទ្ធិស្រ្តី សិទ្ធិកុមារ រដ្ឋធម្មនុញ្ញ អនាម័យ និងសុខភាពជាដើម ។
  • ចំណេះដឹងស្តីពីអំពើហឹង្សានៅក្នុង គ្រួសារ កត្តាដែលនាំឲ្យមាននូវអំពើហឹង្សាក្នុងក្រួសារ​ផលវិបាកនៃអំពើហឹង្សាក្នុងគ្រួសារ​​និងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ។
  • ចំណេះដឹងស្តីពីបរិស្ថាន ការថែរក្សានិងការពារបរិស្ថាន ដើម្បីឲ្យយល់ច្បាស់ថាបរិស្ថានជាប្រភព នៃជីវិតនៅលើផែនដី​។​
  • ចំណេះដឹងពីជំងឺអេដស៍ និងកាមរោគដែលជាជំងឺឆ្លងពុំអាចមានថ្នាំអាចនិងព្យាបាល បាននិងយល់ច្បាស់ពីវិធីទប់ស្កាត់ និងការការពារនៃជំងឺទាំងនេះ ។
  • ចំណេះដឹងរឹងមាំលើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ជាពិសេស​ការយល់ដឹងពី​បច្ចេកវិទ្យាទំនើបនៅលើសកលលោកទាំងផ្នែក នយោបាយ សេដ្ឋកិច្ច និងសង្គម ។
  • ចំណេះដឹងស្តីពីគ្រោះថ្នាក់ចរាចណ៍ប្រភព មូលហេតុដែលនាំឲ្យកើតមានគ្រោះថ្នាក់ និងវិធានការមធ្យោបាយទប់ស្កាត់ការពារនូវគ្រោះថ្នាក់នេះ ។

       ចំពោះសារៈសំខាន់នៃការសិក្សា លើវប្បធម៌ទូទៅ ចំណេះដឹងទូទៅមានដូចជា​៖

  • បណ្តុះមនោសញ្ចេតនា ថែរក្សាការពារ នូវអ្វីៗដែលជារបស់ជាតិខ្លួន មរតកវប្បធម៌ជាតិ ពោលគឺ  វប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់បុព្វបុរសដែលបានបន្សល់ទុកឲ្យ ។
  • ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៌ អរិយធម៌របស់ជាតិតាមរយៈឥរិយាបថ ដេក ដើរ ឈរ អង្គុយ និយាយស្តី​ ទំនៀមទំលាប់ ប្រពៃណី ជំនឿសាសនា​ សិល្បៈផ្សេងៗជាច្រើនទៀត ។
  • ចេះយកអ្វីៗដែលមិនមែនជារបស់ជាតិរបស់ខ្លួន​ កែច្នៃឲ្យជារបស់ជាតិខ្លួន ដែលស្របតាមដួងព្រលឹងរបស់ជាតិ ។
  • ចេះរកវិធី វិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៌ អរិយធម៌បរទេសទាំង ឡាយដែលមកបំផ្លាញដល់វប្បធម៌ អរិយធម៌របស់ខ្លួន ។
  • មានទុនក្នុងការពន្យល់ណែនាំមហាជន ទូទៅឲ្យគេយល់ និងមានឆន្ទៈចេះស្រឡាញជាតិ សម្បត្តិវប្បធម៌ដែលមាននៅជុំវិញខ្លួនគេ ដែលជាមរតករបស់បុព្វបុរសរបស់យើងបានបន្សល់ទុកឲ្យមក​។
  • ចេះផ្សារភ្ជាប់ចំណេះដឹងទូទៅស្តីពីវប្បធម៌ជាតិ អន្តរជាតិ រួមជាមួយនិងមុខវិជ្ជាឯកទេសផ្ទាល់របស់ខ្លួនដើម្បីលើកកម្ពស់គុណភាពអប់រំសម្រាប់យើងទាំងអស់គ្នាដែលជាកូនខ្មែរ​ ។
  • ធ្វើការអប់រំឲ្យប្រជាពលរដ្ឋមានការស្វែងយល់កាន់តែស៊ីជម្រៅ ទៅលើអត្តសញ្ញាណជាតិនិងដួងព្រលឹងរបស់ជាតិខ្មែរ​ ។
  • ចេះរស់នៅក្នុងសង្គមជាមួយគ្នា ចេះស្រឡាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណៈ ឋានៈ​ ពណ៌សម្បុរ ភេទ ជំនឿសាសនា​ ។
  • ចេះរស់នៅប្រកបដោយចរិយាធម៌ និងគុណធម៌ដើម្បីរស់នៅបានសមរម្យនៅក្នុងសង្គម
  • ចេះយកទ្រឹស្តី​ ឬ ដំបូន្មានទាំងឡាយណាដែលដឹកនាំមនុស្សឆ្ពោះទៅរកផ្លូវល្អមកអនុវត្តន៍
  • ស្គាល់កាតព្វកិច្ច និងស្វ័យអប់រំ​ ខ្លួនឲ្យក្លាយទៅជាពលរដ្ឋល្អ ពលរដ្ឋគំរូនៅក្នុងសង្គម
  • ​មានមនសិការនៅក្នុងខ្លួន មានមុខរបរវិជ្ជា ជីវៈមិនរំលោភបំ​ពានអ្នកដទៃ
  • ស្គាល់រវាងព្រំដែនសិទ្ធិ និងច្បាប់ករណីកិច្ច និងការទទួលខុសត្រូវ​ដើម្បីចៀសវាងការរំលោភំពានសិទ្ធិ
  • មនុស្សត្រូវមាមកាតព្វកិច្ចការពារ ប្រជាធិបតេយ្យ និងប្រើប្រាស់ប្រធិបតេយ្យដោយត្រឹមត្រូវ
  • មានសាមគ្គីភាពល្អ ស្រឡាញ់យុត្តិធម៌  ស្រឡាញ់មនុស្សជាតិទូទៅ
  • មានទំនាក់ទំនងជាមួយជាតិ និងអន្តរជាតិ​ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌ សម្បុរ ជំនឿសាសនាឡើយ​
  • ដើម្បីរួមចំណែកការពារបរិស្ថាន និងស្តារបរិស្ថាននៅកម្ពុជាឡើងវិញដោយការអប់រំនិង ផ្សព្វផ្សាយចំណេះដឹងបរិស្ថានគឺសំណូមពរចាំបាច់មួយ និងជាបន្ទាន់ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងការពារសកម្មភាពទាំងនេះ
  • កិច្ចការពារបរិស្ថានគឹ ភារកិច្ចរបស់យើងទាំងអស់គ្នា
  • ការលុបបំបាត់ភាបក្រីក្រ ​គឺជាចំណែកមួយដល់ការការពារគុណភាពបរិស្ថានផងដែរ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login