Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
Ma Net
2018-09-17 07:38

ឧត្តមគតិជាតិគឺជាទឹកចិត្តដ៏ខ្ពង់ខ្ពស់ដ៏ល្អប្រពៃដែលផុសចេញពីបេះដូងរបស់មនុស្សម្នាក់ៗ។

-អត្តសញ្ញាណជាតិ: សំដៅទៅលើអ្វីៗដែលមានលក្ខណៈសំគាល់ជាតិខ្មែរដូចជា៖ (ឈ្មោះមនុស្ស ទីកន្លែងទឹកដី ភាសាខ្មែរ) [គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក...] សំលៀកបំពាក់ របៀបខ្មែរ ធម្មជាតិ[ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី...] សិល្បៈ[ភ្លេងពិណពាទ ភ្លេងមហោរី ភ្លេងខ្មែរ...] របាំ [របាំបុរាណ របាំប្រពៃណី របាំប្រជាប្រិយ...] ល្បែង [ល្បែងប្រជាប្រិយ...]។ តាមរយៈពាក្យឧត្តមគតិជាតិ និង អត្តសញ្ញាណជាតិនេះ បានឆ្លុះបញ្ចាំងអំពីសារសំខាន់នៃអត្តសញ្ញាណជាតិ ដូចជា៖

-ស្គាល់អំពីតម្លៃនៃអរិយធម៌ជាតិ

-យល់ដឹងស៉ីជម្រៅ និងចេះថែរក្សាការពារព្រលឹងជាតិអោយបានគង់វង្ស

-ស្គាល់ពីអត្តចរិកពិតរបស់ជាតិ

-មានជំហរស្រឡាញ់ពេញចិត្ត និងមានឧត្តមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ

-ចេះថែរក្សាការពារអត្តសញ្ញាណជាតិខ្មែរ

-មានវិធានការទប់ស្កាត់នូវអ្វីដែលអសកម្មមិនល្អ ចំពោះអត្តសញ្ញាណជាតិ

     ដូចនេះមតិខាងលើពិតជាត្រឹមត្រូវហើយមានសារសំខាន់ក្នុងការអប់រំដាស់តឿនកូនខ្មែរអោយស្គាល់វប្បធម៌ អរិយធម៌របស់ខ្លួនច្បាស់លាស់ និងឈានទៅថែរក្សាការពារអោយបានគង់វង្ស។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login