Ask
Websites Login

Answer 1


user icon ប្រវត្តិវិទ្យា 2018-10-04

ផ្តល់លទ្ធផលនៃសង្រ្គាមពីឆ្នាំ ១៩៧០-១៩៧៥ គឺប្រជាជនកម្ពុជាជាង១លាននាក់បានបាត់បង់ជីវិត អ្នករបួស ក្មេងកំព្រា និងជនពិការជាច្រើននាក់ទៀត ។ ប្រជាពលរដ្ឋភៀសខ្លួនរាប់សែននាក់ គ្មានទីពឹង ព្រាត់ប្រាស់គ្រួសារ ។ នៅក្នុងប្រទេសរោងចក្រឩស្សាហកម្ម ៤/៥ បានត្រូវបំផ្លិចបំផ្លាញ ចំការកៅស៊ូ ២/៣ ត្រូវបាត់បង់ ផ្លូវថ្នល់ និងផ្លូវដែក ៧០-៨០% ត្រូវខូចខាត ហើយកំពង់ផែពាណិជ្ជកម្ម ទាំងទឹកសាបនិងទឹកប្រៃទទួលការខូចខាតជាទម្ងន់ ។ ផលិតផលខាងកសិកម្មភាពទាំងស្រុងចំណែកឩស្សាហកម្មបាត់បង់សមត្ថភាពផលិតរបស់ខ្លួន ឬមានសមត្ថភាពតិចតូចបំផុត បើប្រៀបធៀបទៅនឹងស្ថិតិនៃសម័យមុនសង្រ្គាម ។ ទំនិញជាចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃបានឡើងថ្លៃហួសកម្រិត អតិផរណាប្រាក់រៀលចុះថ្លៃ ភាពឥតការងារធ្វើ អំពើពុករលួសក៏មានកម្រិតខ្ពស់ ។ ប្រទេសជាតិទទាំងមូលជួបបញ្ហាច្របូកច្របល់ ខ្វះសណ្តាប់ធ្នាប់ អសិ្ថរភាពនយោបាយ ភាពអនាធិបតេយ្យកើតមានស្ទើរគ្រប់ទីកន្លែង កូនទាហានបាត់បង់វិន័យ នាយទាហានបានរត់ចេញពីជួរកងទ័ព ហើយចុះចូលមកកងកម្លាំងនៃអ្នកស្នេហាជាតិ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login