Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រភេទគ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជាមាន ៤ប្រភេទគឺ

១.​ ប្រភេទ មាតុប្រទេស គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណូបការ ដ៏ឩត្តុង្គឩត្តម ជូនមាតុប្រទេស ដើម្បីជាបុព្វហេតុក្នុងការសាមគ្គីភាពឯករាជ្យជាតិ និងសន្តិភាព ។ មេដាយនេះមាន៣ដូចខាងក្រោម ៖

          ១. មេដាយជាតូបការ

          ២.​​មេដាយព្រះរាជាណាចក្រកម្ពុជា មាន៥គឺ

  • មេដាយ មហាសេរីវឌ្ឍន៍
  • មេដាយ ធិបឌិន្ទ
  • មេដាយ មហាសេនា
  • មេដាយ សេនា
  • មេដាយអស្សឬទ្ធិ

៣. មេដាយ ឯកភាពជាតិ ។

២. ប្រភេទ រាជបល្ល័ង ៖ គឺសម្រាប់ផ្តល់ជូនវរៈជនដែលមានគុណបំណាច់ចំពោះរាជបល្ល័ង ព្រះមហាក្សត្រផ្ទាល់ព្រះរាជវង្សានុវង្ស ព្រះមហាក្សត្រ ជាពិសេស ជូនជាអនុស្សាវរីយ៍ពីព្រះមហាក្សត្រ ។ មេដាយនេះមាន ៣ ដូចខាងក្រោម ៖

          ១. មេដាយរាជសម្បត្តិ

          ២. មេដាយ រជ្ជកាលមាន ៣ គឺ មាស ប្រាក់ និង​សំរិទ្ធ

          ៣. មេដាយអនុស្សារា ។

៣. ប្រភេទ ការពារជាតិ គឺសម្រាប់ផ្តល់ជូនពលទាហាន នាយទាហានរង នាយទាហាន កងកម្លាំងប្រដាប់អាវុធ ឬនគរបាល ក្នុងកិច្ចការពារព្រំដែន​ និងសន្តិសុខជូនប្រទេសជាតិក្នុងពេលសង្រ្គាម ។ មេដាយនេះមាន ២ ដូចខាងក្រោម ៖

          ១. មេដាយសេនាជ័យសិទ្ធ

          ២. មេដាយការពារជាតិ មាន ៣ ថ្នាក់គឺ មាស ប្រាក់ និងសំរិទ្ធ ។

៤. ប្រភេទ ចម្រុះមាន ៧គឺ ៖

          ១. មេដាយ សហមេត្រី គឺសម្រាប់បំពាក់ជូនអង្គ ទូតឬតំណាងប្រទេសជាមិត្ត ។ មេដាយនេះមាន ៣ ប្រភេទដូចខាងក្រោម ៖

  • មេដាយធិបឌិន្ទ
  • មេដាយសេនា
  • មេដាយអស្សឬទ្ធិ

២. មេដាយសុវត្ថារា គឺបំពាក់ជូនអ្នកមានស្នាដៃខាងកសិកម្ម សេដ្ឋកិច្ច ។ មេដាយ នេះមាន ៣ ប្រភេទ គឺ

  • មេដាយធិបឌិន្ទ
  • មេដាយសេនា
  • មេដាយអស្សឬទ្ធិ

៣. មេដាយមុនីសារភ័ណ្ឌ គឺបំពាក់ជូនខាងសិក្សាធិការ វិស័យផ្សេងៗ ។ មេដាយនេះមាន ៣ ប្រភេទ គឺ

  • មេដាយធិបឌិន្ទ
  • មេដាយសេនា
  • មេដាយអស្សឬទ្ធិ

៤. មេដាយការងារ គឺបំពាក់ជូនអ្នកមានស្នាដៃការងារល្អក្នុងការបំពេញភារកិច្ច ។ មេដាយនេះមាន ៣ ប្រភេទគឺ ៖

  • មេដាយ មាស
  • មេដាយ ប្រាក់
  • មេដាយ សំរិទ្ធ

៥. មេដាយស្ថាបនាជាតិ មេដាយនេះមាន ៣ប្រភេទគឹ

  • មេដាយ មាស
  • មេដាយ ប្រាក់
  • មេដាយ សំរិទ្ធ

៦. មេដាយខេមរាកីឡាឬទ្ធិ មេដាយនេះមាន ៣ ប្រភេទ គឺ

  • មេដាយ មាស
  • មេដាយ ប្រាក់
  • មេដាយ សំរិទ្ធ

៧. មេដាយស្រ្តីវឌ្ឍនា មេដាយនេះមាន ៣ ប្រភេទ គឺ

  • មេដាយ មាស
  • មេដាយ ប្រាក់
  • មេដាយ សំរិទ្ធ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login