Ask
Websites Login

Answer 1


user icon ចំណេះដឹងទូទៅ 2018-10-20

ការអប់រំចំណេះទូទៅ មានគោលដៅអប់រំសិស្ស ៖

  • មានចំណេះដឹង និងបំណិនក្នុងចំណេះដឹងទូទៅហើយមានសមត្ថភាពអនុវត្តចំណេះដឹង និងបំណិនទៅតាមស្ថានភាពជាក់ស្តែងនៃសង្គម
  • មានទំនុកចិត្តលើខ្លួនឯង ចេះដោះស្រាយបញ្ហាក្នុងគ្រួសារ និងសង្គម ចេះសម្រេចចិត្ត និងលើកផែនការ ដើម្បីជោគជ័យក្នុងការរស់នៅ
  • មានអធ្យាស្រ័យ ទទួលស្គាល់ផលប្រយោជន៍អ្នកដទៃ និងចេះជួយអ្នកដទៃក្នុងស្មារតីសមភាព និងភាតរភាព
  • ចូលចិត្តស្វ័យសិក្សាលើកកម្ពស់សមត្ថភាពរបស់ខ្លួន ពេញមួយជីវិត
  • ស្រឡាញ់ពលកម្ម ចូលចិត្តបច្ចេកវិទ្យាទំនើប ចេះធ្វើការងារជាមួយអ្នកដទៃ យល់ដឹងពីររបៀបគ្រប់គ្រងការងារ ត្រៀមខ្លួនចូលរួមក្នុងមុខរបរណាមួយស្របតាមសមត្ថភាព និងចំណូលចិត្តរបស់ខ្លួន
  • យល់ដឹងពីការវិវឌ្ឍរបស់សង្គម ចេះសម្របសម្រួលខ្លួនទៅតាមការវិវឌ្ឍសង្គមជាតិឱ្យបានជោគជ័យដោយសា្មរតីមោទនភាពជាតិ ស្រលាញ់ជាតិសាសនា ព្រះមហាក្សត្រ និងដោយស្មារតីថែរក្សាបរិស្ថាន សម្បត្តិធម្មជាតិ សម្បត្តិវប្បធម៌ សិល្បៈសហគមន៍ សង្គមជាតិក៏ដូចអន្តរជាតិ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login