Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ព្រះពុទ្ធសាសនាមហាយាន គេគោរពព្រះពោធិសត្វជាច្រើនដូចជា៖

១. អវលោកេតិស្វរៈ ឬអវលោកេស្វរៈ ជាអ្នកជួយសង្គ្រោះ អ្នកផ្តល់សេចក្តីសុខ អ្នកថែរក្សាលោក មានរូបក្មេងជានិច្ច មានព្រះពុទ្ធរូបអមិតាភៈតូចនៅលើភ្នួងសក់។

២. មញ្ចុស្រី អ្នកត្រួតត្រាផ្លូវយុត្តិធម៌ គង់លើសត្វសីហៈ កាន់សៀវភៅ១ និងព្រះខ័ន១ ឬផ្កាឈូក១ មានរូបក្មេងជានិច្ចដែរ មានឈ្មោះជាច្រើនទៀតដូចជា មញ្ចុភទ្រ មញ្ចុស្វរៈ...។

៣. សមន្តភទ្រ អ្នកថែរក្សា អ្នកកាន់សាសនា គង់លើសត្វដំរី។

៤. មៃត្រៃ អនាគតព្រះពុទ្ធ នៅចាំថែរក្សាសាសនាដែលព្រះសមណគោត្តមបានផ្សព្វ      ផ្សាយ។

៥. ក្សិតិភគ៌ ជាព្រះពោធិសត្វស្រោចស្រង់សត្វលោកពីឋាននរក។

៦. វជ្របាណ៌ ជាព្រះពោធិសត្វមានវជ្រៈ ឬរន្ទះជាអាវុធ ដើម្បីការពារសាសនា។

៧. ប្រាជ្ញាបារមីតា ជានិមិត្តរូបនៃបញ្ញាដ៏ឧត្តម ជាព្រះនាងទេវីខាងព្រះពុទ្ធសាសនា...។

តាមរយៈព្រះពុទ្ធសាសនាមហាយាន ព្រះពុទ្ធជាអច្ឆរិយៈជាច្រើនអង្គ ហើយបែងភាគទៅពាសពេញគ្រប់ទីកន្លែង អាស្រ័យដោយឈាន មានព្រះពុទ្ធអង្គ ឈ្មោះ អមិតាភៈ អក្សោភ្យៈជាដើម។ ព្រះពុទ្ធសាសនាមហាយាមានគម្ពីរផ្ទាល់ខ្លួនដូចជា គម្ពីរសុវណ៌ប្រភាស សម្ធម្មបិណ្ឌរីកលង្កាវតា ប្រាជ្ញាបារមីតាជាដើម។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login