Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចលនាមនុស្សរីកលូតលាស់ក្នុងសង្គមទំនើបយ៉ាងដូចម្ដេច ?

២. តើមានទម្រង់លំហចលភាពនៅក្នុងបណ្ដាប្រទេសលោកខាងត្បូងដែរឬទេ ?

៣. តើបំលាស់នៅដ៏ធំធេងនៃពលករជនភៀសខ្លួន និងជនដែលត្រូវបណ្ដេញចេញពីស្រុក ?

៤. តើប្រទេសសំខាន់ៗណាខ្លះមានចំណាតស្រុតនិងចំណូលស្រុកច្រើន ?

៥. តើតំបន់សំខាន់ៗមានភាពតានតឹងខាងយោធានៅឯណា ? តើមានផលវិបាកអ្វីខ្លះ ?

៦. ប៉ូលទេសចរណ៍ពិភពលោកសំខាន់ៗមាននៅកន្លែងណាខ្លះ ?

៧. តើភ្លុចទេសចរណ៍មានតួនាទីសេដ្ឋកិច្ច​និងសង្គមអ្វីខ្លះ ក្នុងប្រព័ន្ធពិភពលោកបច្ចុប្បន្ន ?

ចម្លើយ

១. ចលនាភាពមនុស្សក្នុងសង្គមទំនើប មានការលូតលាស់យ៉ាងខ្លាំង ដោយសារកម្រិតអភិវឌ្ឍសេដ្ឋកិច្ច និងនគរនីយកម្មរបស់ប្រទេសមួយៗ។ តែចលនាបំណល់ទីទាំងអស់មិនដូចៗគ្នា នោះទេ ។ នៅចំណាច់សតវត្សទី ២០ បន្លាស់ទីប្រព្រឹត្តទៅតាមគញរប់រូបភាព និងគ្រប់ទំហំ ពីកម្រិតក្នុងស្រុកដល់ថ្នាក់ពិភពលោក មានចំណោលស្រុកស្រែ ចលនាទៅមកប្រចាំថ្ងៃរបស់អ្នកក្រុងបន្លាស់រវាងតំបន់ឬទ្វីប ។

២. មានទម្រង់លំហចលភាពនៅក្នុងបណ្ដាលប្រទេសលោកខាងត្បូង ដោយសារមានប្រជាជនចិនរាប់លាននាក់ បានធ្វើបន្លាស់លំនៅទៅកាន់ប្រទេសដទៃទៀតនៃលោកខាងត្បូង ។
 បំលាស់នៅដ៏ធំធេងនៃពលករជនភៀសខ្លួន និងជនដែលត្រូវបណ្ដេញចេញពីស្រុក គឺបំលាស់ទៅដោយទីដោយបង្ខំដែលបណ្ដាលមកពីទំនាស់នយោបាយ ឬ យោធា កើតមានឡើងក្នុងកម្រិតមួយធំធេង ។ មនុស្សជាង ១០ លាននាក់មានការព្រួយបារម្ភ ពីជីវិតរបស់ខ្លួន បានរបស់ខ្លួន បានរត់គេចពីប្រទេស ដើម្បីស្វែងរកជម្រកបណ្ដោះអាសន្ននិងមិនទៀតទាត់នៅក្នុងប្រទេសជីតខាង ។ ជនជាតិប៉ាកេស្ទីនរត់គេចពីប្រទេស ដើម្បីស្វែងរកជម្រកបណ្ដោះអាស្នននិងមិនទៀតទាត់ក្នុងប្រទេសជិតខាង ។ ជនជាតិប៉ាលេស្ទីនរត់គេចទៅមជ្ឈិមបូព៌ាជនជាតិគុយបារត់គេចទៅរដ្ឋផ្លូវរីត ជនជាតិកម្ពុជារត់គេចទៅរស់នៅព្រំដែនប្រទេសថៃជនជាតិអាប់កានីស្ថានគេចទៅប្រទេសប៉ាគីស្ថាន... ។

 ៤. ប្រទេសសំខាន់ៗ ដែលមានចំណាតស្រុក និងចំណូលស្រុកច្រើន គឺសហភាពអឺរ៉ុបសហរដ្ឋកិច្ច​និងប្រទេសទាំងឡាយនៅមជ្ឈបូព៌ា ។

៥. តំបន់សំខាន់ៗមានភាពតានតឹងខាងយោធាគឺនៅទ្វីបអាព្រិច ។ មានផលវិបាកដូចជា ខ្វះទីជម្រក ខ្វះស្បៀងអាហារ ព្រាត់ប្រាស់សាច់ញាតិ គ្រួសារ ស្រុកកំណើតនិងបាត់បងទ្រព្យសម្បត្តិ ។

៦. ប៉ូលទេសចរណ៍ពិភពលោកសំខាន់ៗ មាននៅ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិច កាណាដា ម៉ិចស៊ិច ចិន ។ ល ។

៧. ភ្លុចទេសចរណ៍មានតួនាទីសេដ្ឋកិច្ច​និងសង្គមក្នុងពិភពលោកបច្ចុប្បន្ន គឺ ៖

  • ផ្ដល់នូវរូបិយវត្ថុ
  • ផ្ដល់ការងារដល់ប្រជាពលរដ្ឋ
  • ផ្ដល់នូវសោភ័ណភាពទីក្រុង ដូចជាមានការបំពាក់គ្រឿងបរិក្ខារថ្លៃៗ ប្រព័ន្ធដឹកជញ្ជូន សណ្ឋាគារថ្នាក់ផ្ដាយប្រាំ ការស៊ីណូ ធនាគារ និងភ្នាក់ងារគ្រប់លំដាប់
  • បង្កើតបានជាជំរំប្រមូលផ្ដុំទេសចរដែលបង្ហាញឪ្យឃើញពីភាពខុសគ្នានៃលក្ខខណ្ខរស់នៅ រវាងប្រជាជនប្រទេសអភិវឌ្ឍនិងប្រជាជនប្រទេសកំពុងអភិវឌ្ឍ
  • កាត់បន្ថយតម្លៃវប្បធម៌របស់ជនជាតិដើម ...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login