Ask
Websites Login

Answer 1


user icon ប្រវត្តិវិទ្យា 2018-10-24

បានជាផ្ទុះសង្រ្គាមលោកលើកទី១ ព្រោះ

ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច

  • សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអេស៉្បាញ ដើម្បីគ្រប់គ្រង់កោះគុយបា (១៨៩៥-១៨៩៨)
  • សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ួរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រងតំបន់ភាគខាងត្បូងនៃទ្វីបអាព្រិច
  • សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។

ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤

នៅថ្ងៃទី៣២ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រី បានដាក់កំហិតឱ្យស៊ែប៊ីប ប្រគល់ឃាតករធ្វើគុតរជ្ជទាយានឱ្យអូទ្រីស ហុងគ្រីឱ្យបាន ហើយបានដាក់ឱសានវាទដោយថោកទាបជាទី បំផុត ។ រូស៊ីបានឱ្យដំបូន្មានដល់រដ្ឋាភិបាលស៊ែប៊ីឱ្យធ្វើការដកថយដល់កម្រិតអតិបរមានូវអ្វីដែលអាចធ្វើបាន ។ ចំណែកអូទ្រីស ហុងគ្រី និងអាឡឺម៉ង់មិនចង់បានដំណោះស្រាយទំនាស់ដោយសន្តិវិធីនោះទេ ។ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រីបានប្រកាសសង្រ្គាមនឹងស៊ែប៊ី ។

សរុបមក កត្តាទាំងពីរខាងលើនេះ ជាមូលហេតុដែលនាំឱ្យកើតនូវសង្រ្គាមលោកលើកទី១ ។

ផលវិបាកនៃសង្គ្រាមលោកលើកទី១ គឺ

  • បាត់បង់ជីវិតមនុស្សអស់ ១០ លាននាក់ និងរបួសលាននាក់
  • បាត់បង់ផ្នែកធនធានសម្ភារៈសន្ធឹកសន្ធាប់ និងប្រជាជនស៊ីវិលជាច្រើនលាននាក់ទៀត
  • សង្រ្គាមបានកំទេចអស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមានលំនៅដ្ឋាន ផ្លូវដែក ស្ពាន រោងចក្រ ទីក្រុង
  • ពន្ធដារឡើងខ្ពស់
  • ភាពអត់ការងារធ្វើបានធា្លក់លើស្មាកម្មករ
  • សង្គ្រាមបង្កឱ្យមានបដិវត្តន៍ និងចលនាប្រជាធិបតេយ្យនិយមដែលមានទិសដៅកែទម្រង់សង្គមដល់ឫសគល់ ។


Comments

Login or Register to Share Login
×

×

One more step

Please login to share your idea

Register Login