Ask
Websites Login
user icon
Scholarships
នៅ 2019-01-10

Brunei Darussalam Scholarship on Enhancing Professional Communication Skills for ASEAN 209


UBD-FPT Global Center

Vietnam

Short Course

Deadline: 2019-01-18

95 0 0
user icon
Scholarships
នៅ 2019-01-10

Teacher training students in Japan 2019


University in Japan

Japan

Exchange Program

Deadline: 2019-01-29

78 0 0
user icon
Scholarships
នៅ 2019-01-03

Scholarship 2019 - 2020 Shaanxi Normal University for International Student


Shaanxi Normal University

China

Master/Doctor or PhD

Deadline: 2019-04-10

74 0 1
user icon
Scholarships
នៅ 2018-12-27

HKBU Full Scholarship for International Scholarship in Hong Kong, 2019


Hong Kong Baptist University

Hong Kong

Master

Deadline: 2019-05-31

58 0 0
user icon
Scholarships
នៅ 2018-12-27

The UCSI University Trust Graduate Scholarship 2019 for International Student


UCSI University

Malaysia

Master/Doctor or PhD

Deadline: 2019-03-22

39 0 0
user icon
Morality
នៅ 2018-05-15
សួរអំពី៖អនុសញ្ញា សិទ្ធិកុមារ

មូលហេតុអ្វីខ្លះដែលនាំឱ្យកើតមានអនុសញ្ញាស្តីពីសិទ្ធិកុមារ?

570 1 comments:0 0
ចម្លើយពី Morality

មូលហេតុដែលនាំឱ្យកើតមានអនុសញ្ញា ស្តីពីសិទ្ធិកុមារគឺ៖

  • ក្នុងសង្គមភាគច្រើនពុំទាន់មានច្បាប់សម្រាប់ធានាសិទ្ធិកុមារ
  • ការអភិវឌ្ឃរបស់កុមារជាផ្នែកមួយដ៏សំខាន់សម្រាប់សង្គមជាតិ
  • តម្រូវការជាច្រើនរបស់កុមារពុំទាន់បានចែងក្នុងសិទ្ធិមនុស្ស
  • ផលប្រយោជន៍កុមារមិនដូចគ្នានឹងផលប្រយោជន៍មនុស្សដែលជាអាណាព្យាបាលរបស់កុមារឡើយ
  • កុមារងាយរងគ្រោះជាងមនុស្សចាស់
  • កុមារជាមនុស្សងាយទទួលការរងគ្រោះបំផុត
  • សំឡេងរបស់កុមារពុំត្រូវបានគេយកចិត្តទុកដាក់ឡើយ។

តើការបង្កើតឱ្យមានសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិកុមារមានបំណងដូចម្តេចខ្លះ?

ចម្លើយពី Morality

ការបង្កើតឱ្យមានសេចក្តីថ្លែងការណ៍ជាសកល ស្តពីសិទ្ធិកុមារ គឺមានគោលបំណងសំខាន់ ដើម្បីឱ្យមនុស្សទាំងអស់ទទួលស្គាល់សិទ្ធិកុមានិងខិតខំប្រឹងប្រែងគោរពសិទ្ធិកុមារដូចតទៅ៖

  • អំពាវនាវដល់មាតា បិតាឱ្យទទួលស្គាល់ និងគោរព
  • អំពាវនាវដល់រដ្ឋាភិបាលឱ្យទទួលស្គាល់ និងគោរព
  • អំពាវនាវដល់អន្តរជាតិឱ្យទទួលស្គាល់ និងគោរព។
user icon
Morality
នៅ 2018-05-15
សួរអំពី៖កុមារ

កុមារទាំងអស់ត្រូវបានការពារដោយអ្វី?

101 1 comments:0 0
ចម្លើយពី Morality

កុមារទាំងអស់ត្រូវបានការពារដោយច្បាប់ (អនុសញ្ញាស្តីពីសិទ្ធិកុមារ)។

user icon
Morality
នៅ 2018-05-15
សួរអំពី៖សិទ្ធិកុមារ

ការរំលោភសិទ្ធិកុមារមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

1225 1 comments:0 0
ចម្លើយពី Morality
  • ការរំលោភដោយអំពើ៖ វាយដំជេរ កេងប្រវ័ញ្ចលើកម្លាំងពលកម្ម
  • ការរំលោភដោយពុំបានបំពេញកាតព្វកិច្ច មិនឱ្យកូនទៅរៀន បញ្ឈប់កូនមិនឱ្យទៅតទៅទៀត មិនបង្រៀនសិស្ស។
user icon
Morality
នៅ 2018-05-15
សួរអំពី៖សិទ្ធិកុមារ

ដូចម្តេចដែលហៅថាកុមារ? សិទ្ធិកុមារ?

562 1 comments:0 0
ចម្លើយពី Morality

កុមារៈ ជាក្មេងដែលមានអាយុតិចជាង១៨ឆ្នាំ (លើកលែងប្រទេសខ្លះយកអាយុតិចជាងនេះ)។

សិទ្ធិកុមារ ជាអ្វីៗដែលកុមារត្រូវការជាចាំបាច់ ដើម្បីរស់នៅថ្លៃថ្នូរ។

user icon
Morality
នៅ 2018-05-15
សួរអំពី៖មាតា មនុស្សជាតិ

ហេតុអ្វីបានជាគេថា ស្ត្រីជាមាតានៃមនុស្សជាតិ?

176 1 comments:0 0
ចម្លើយពី Morality

បានជាគេថា ស្ត្រីជាមាតានៃមនុស្សជាតិ ពីព្រោះថា

  • ស្រ្តីមានតួនាទីសំខាន់ៗជាច្រើននៅក្នុងសង្គមជាតិ
  • ស្ត្រីជាអ្នកផ្តល់កម្លាំងចិត្តដល់បុរស
  • ស្ត្រីជាដៃគូយ៉ាងសំខាន់នៅក្នុងកិច្ចការផ្សេងៗ។
user icon
Morality
នៅ 2018-05-15
សួរអំពី៖ករណីកិច្ច ស្វាមី

តើស្ត្រីត្រូវមានករណីកិច្ចដូចម្តេចខ្លះចំពោះស្វាមី?

117 1 comments:0 0
ចម្លើយពី Morality

ស្ត្រីត្រូវមានករណីកិច្ចចំពោះស្វាមីដូចជា៖

  • មានចិត្តស្មោះត្រង់ចំពោះប្តី
  • គោរព និងស្តាប់បង្គាប់
  • សម្របសម្រួល និងយោគយល់
  • ពិគ្រោះយោបល់ ជាទីប្រឹក្សារបស់ស្វាមី
  • មិនប្រច័ណ្ឌខុសរឿង
  • រៀបចំសំលៀបបំពាក់ និងម្ហូបអាហារ
  • រៀបចំខ្លួនឱ្យស្រស់ប្រិមប្រិយ
  • ទោះបីមានរឿងបន្តិចបន្តួចអាចស្ងប់អារម្មណ៍បាន (ការរួមរក្ស)។
user icon
Morality
នៅ 2018-05-15
សួរអំពី៖កាតព្វកិច្ច នារី

តើយើងត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះនារី?

129 1 comments:0 0
ចម្លើយពី Morality

យើងត្រូវមានកាតព្វកិច្ចរួមមាន៖

  • ជ្រើសរើសមុខការណាដែលប្រើកម្លាំងប្រាជ្ញាច្រើនជាងកម្លាំងកាយសម្រាប់ស្ត្រី
  • ជួយសម្រាលបន្ទុកការងាររបស់ស្ត្រីនៅក្នុងគ្រួសារ
  • មិនត្រូវប្រើពាក្យសំដីគំរាមកំហែង គំរោះគំរើយចំពោះស្រ្តីឡើយ
  • ត្រូវប្រើអាកប្បកិរិយាសុភាពរាបសាថ្លៃថ្នូរ និងមានសីលធម៌ចំពោះនារី។
user icon
Morality
នៅ 2018-05-15
សួរអំពី៖សង្គមជាតិ សកម្មភាព នារី

តើនារីបានចូលរួមសកម្មភាពអ្វីខ្លះនៅក្នុងសង្គមជាតិយើងសព្វថ្ងៃនេះ?

232 1 comments:0 0
ចម្លើយពី Morality

នារីបានចូលរួមសកម្មភាពជាច្រើនក្នុងសង្គមដូចជា៖

  • វិស័យកសិកម្ម ឧស្សាហកម្ម នារីជាកសិករ និងកម្មករ
  • វិស័យនយោបាយ (ស្ត្រីជាតំណាងរាស្ត្រ ជារដ្ឋមន្ត្រី)
  • វិស័យយោធា ស្ត្រីជាទាហាន
  • វិស័យសេដ្ឋកិច្ច ស្ត្រីជាម្ចាស់ក្រុមហ៊ុន សហគ្រាស រោងចក្រ
  • វិស័យសង្គមកិច្ច ស្ត្រីជាអ្នកដឹងនាំកិច្ចការងារផ្សេងៗក្នុងសង្គម
  • វិស័យវប្បធម៌ ស្ត្រីបានចូលរួមសម្តែង ផលិកភាពយន្ត
  • វិស័យអប់រំ ស្ត្រីជាសាស្ត្រចារ្យ។
user icon
Morality
នៅ 2018-05-15
សួរអំពី៖សិទ្ធិមនុស្ស អន្តរជាតិ

ចូររៀបរាប់សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារី។

250 2 comments:0 0
ចម្លើយពី Morality

សិទ្ធិមនុស្សអន្តរជាតិទាក់ទងនឹងនារីដូចជា៖

  • សិទ្ធិរស់រានមានជីវិត
  • សិទ្ធិរៀបអាពាហ៍ពិពាហ៍
  • សិទ្ធិមានការងារដោយសេរី
  • សិទ្ធិស្មើគ្នាចំពោះមុខច្បាប់
  • សិទ្ធទទួលការអប់រំ
  • សិទ្ធិបង្កើតសហជីព
  • សិទ្ធិចូលរួមដឹងនាំកិច្ចការសាធារណៈនៃប្រទេសរបស់ខ្លួន
  • សិទ្ធិទទួលបៀវត្សស្មើគ្នាចំពោះការងារដូចគ្នា
  • សិទ្ធិទទួលបានការគាំពារ
  • សិទ្ធិឈប់សម្រាកនៅពេលសម្រាលកូនដោយទទួលបានបៀវត្ស។
×

×

One more step

Please login to share your idea

Register Login