Ask
Websites Login
user icon
Scholarships
នៅ 2018-12-07

The Royal Golden Jubilee PhD Scholarships for ASEAN Students in Thailand, 2019


University in Thailand (Unknown)

Thailand

Doctor or PhD

Deadline: 2019-01-01

24 0 0
user icon
Scholarships
នៅ 2018-12-07

The CIMB ASEAN Scholarship for Cambodian Students


University in UK (Unknown)

United Kingdom

Bachelor

Deadline: 2019-05-06

12 0 0
user icon
Scholarships
នៅ 2018-12-06

Chinese Government Scholarship-AUN Program for ASEAN Countries 2019


Chongqing University

China

Bachelor/Master

Deadline: 2019-01-01

15 0 0
user icon
Scholarships
នៅ 2018-12-04

Asian Future Leaders Scholarship Program (AFLSP) 2019 in Zhe Jiang University, China


Zhe Jiang University

China

Master

Deadline: 2019-05-20

30 0 0
user icon
Scholarships
នៅ 2018-12-04

ASEAN Undergraduate Scholarship (AUS)


NUS - National University of Singapore

Singapore

Bachelor

Deadline: 2019-06-15

20 0 0
user icon
Geo
នៅ 2017-07-28
សួរអំពី៖គ្រួសារ សង្គម

តើអ្នកយល់យ៉ាងណាចំពោះ​អំពើហិង្សា​ក្នុងគ្រួសារ​? តើត្រូវធ្វើដូចម្ដេចដើម្បីចៀសវាងពីអំពើហិង្សាក្នុងគ្រួសារនេះ?

174 1 comments:0 0
ចម្លើយពី Geo

អំពើហិង្សា​ក្នុងគ្រួសារ​ផ្ដល់ផលប៉ះពាល់ដូចខាងក្រោម៖

  • ផ្លូវកាយ - របួសស្នាម ពិការ បាត់បង់ជីវិត បាត់បង់ធនធានមនុស្ស
  • ផ្លូវចិត្ត​ - ភ័យខ្លាច បាក់ស្បាត អារម្មណ៍មិនហ្នឹងនរ អស់សង្ឃឹម ឡប់សតិ វិកលវរិក អាចធ្វើអត្តឃាត
  • ផ្លូវសេដ្ឋកិច្ច - ខូចខាតទ្រព្យសម្ភារៈ វិបត្តិជីវភាពគ្រួសារ បង់ខាតលើការចំណាយលើការព្យាបាលរបួស ចំណាយលើការជួសជុល ឬ ទិញរបស់ប្រើប្រាស់
  • ផ្លូវភេទ - បង្ករ​ការឈឺចាប់ផ្លូវចិត្ត មានភាពភ័យខ្លាច ភាពតក់ស្លុត រស់នៅមិនស្ងប់ អារម្មណ៍មិនល្អ អាចធ្លាក់ទៅ​ក្នុង​ការជួញដូរ​ផ្លូវភេទ អាចធ្វើអត្តឃាត ឬ ចងគំនុំសងសឹក។
user icon
Geo
នៅ 2017-07-28
សួរអំពី៖សុជីវធម៌

ដូចម្ដេច​ដែលហៅថា សុជីវធម៌? ហេតុអ្វី​បាន​ជា​មនុស្សម្នាក់ៗត្រូវ​មានសុជីវធម៌?

1329 1 comments:0 0
ចម្លើយពី Geo

សុជីវធម៌ គឺជាច្បាប់សម្រាប់ទូន្មាន​មនុស្ស​ឲ្យ​រស់នៅ បាន​សុខស្រួល​នៅ​ក្នុងសង្គម ឬច្បាប់​គួរសមក្នុងជីវិតរស់នៅ។

មនុស្សម្នាក់ៗ ត្រូវ​មាន​សុជីវធម៌ ព្រោះសុជីវធម៌​អាច​ធ្វើឲ្យយើង៖

  • ចេះរៀបចំខ្លួន​កុំឲ្យ​មានការឆ្គាំឆ្គង​ក្នុងឥរិយាបទណាមួយ
  • ចេះរៀបចំចរិយា និងឫកពារឲ្យសមតាមកាលៈទេសៈ
  • ចេះរៀបចំកាយវិការ​ក្នុង​ពេលសន្ទនាជាមួយអ្នកដទៃ និងចក្ខុពេលចូលរួម ក្នុងកម្មវិធីមួយ
  • ចេះប្រើ​សម្លៀកបំពាក់សមរម្យ​ទៅ​តាម​ពេលវេលា
  • ចេះនិយាយ និងសរសេរត្រឹមត្រូវ​តាមក្បួនខ្នាត
  • ចេះទទួលភ្ញៀវ និងគោរពសិទ្ធិគ្នា
user icon
Geo
នៅ 2017-07-27
សួរអំពី៖ការអប់រំ

តើពាក្យ គរុនិស្សិត មានអត្ថន័យ យ៉ាងដូចម្តេច ? តើត្រូវប្រកាន់នូវ អាកប្បកិរិយា បែបណាខ្លះក្នុង ពេលបណ្តុះបណ្តាល នៅវិទ្យាស្ថានជាតិអប់រំ?

234 1 comments:0 0
ចម្លើយពី Geo

ពាក្យ គរុនិស្សិត <គរុ+និស្សិត>

  • គរុ = គ្រូ, គំរូ។
  • និស្សិត = អ្នករៀន ស្ថិតក្នុងការគ្រប់គ្រង នៃគ្រូក្នុងថ្នាក់ មានកម្រិតខ្ពស់។

ដូចនេះ គរុនិស្សិត ជាអ្នករៀនផ្នែកច្បាប់គរុកោសល្យ ជាអ្នក រៀនវិជ្ជាជីវៈ គ្រូបង្រៀន ដើម្បីក្លាយជាគ្រូបង្រៀន នាពេលអនាគត។

ក្នុងពេលបណ្តុះបណ្តាលនៅវិទ្យា ស្ថាន ជាតិ អប់រំត្រូវ ប្រកាន់នូវចរិត ៖

  • យកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងសាលា។
  • តាមដានរិះគិត សង្កេតវិភាគ ប្រៀបធៀបលើមេរៀននីមួយ។ 
  • ស្តាប់ការណែនាំគ្រូ ;គណៈគ្រប់គ្រង ចេះស្តាប់មតិយោបល់។ 
  • ចេះស្វ័យសិក្សា ខំសិក្សាដើម្បីស្រាយបញ្ហា ចេះបញ្ចេញយោបល់។ 
  • ខំត្រងត្រាប់ បំពេញការងារសាលាចេះស្វ័យវាយតម្លៃ និងកែលម្អកំហុសឆ្គងផ្សេងៗ។ 
  • ខំស្រាវជ្រាវដកបទពិសោធល្អៗក្នុងការបង្រៀន និងរៀន (មានកិច្ចតែងការបង្រៀន សម្ភារៈឧបទេស ចេះលើកទឹកចិត្តគ្រប់គ្រង វិន័យសិស្ស )។ 
  • ចេះសាមគ្គីសហការ និងទំនាក់ទំនងល្អជាមួយមិត្តរួមថ្នាក់ ក៏ដូចជាសាស្ត្រាចារ្យ និងគណៈគ្រប់គ្រងសាលា។
user icon
Geo
នៅ 2017-07-27
សួរអំពី៖វិទ្យាសាស្ត្រ សីលធម៌

ចូរបង្ហាញពីសមិទ្ធិផលលទ្ធកម្ម នៃអ្នកវិទ្យាសាស្ត្រនិយម និងអ្នកសីលធម៌និយម?

231 1 comments:0 0
ចម្លើយពី Geo

សមិទ្ធិផលលទ្ធកម្មរបស់ អ្នកវិទ្យាសាស្ត្រនិយម

  • អក្សរសាស្ត្រ ៖ ការបកស្រាយសិលាចារឹក អក្សរសិល្ប៍មានលក្ខណៈសុក្រិត។ 
  • វិទ្យាសាស្ត្រ ៖ ស្ថាបត្យកម្ម; តារាសាស្ត្រ បច្ចេកវិទ្យា ប្រព័ន្ធធារាសាស្ត្រ។ 
  • សិល្បៈ ៖ របាំ ចម្រៀង តន្ត្រី ល្ខោន និង ឧបករណ៍តន្ត្រី។ 
  • កំសាន្ត; កីឡា ៖ ល្បែងប្រជាប្រិយ កីឡា ផ្សេងៗ។ 
  • ជំនឿ ៖ ហោរាសាស្ត្រ; កម្មផល ធម្មជាតិ គុណទោស។ 

សមិទ្ធិផលលទ្ធកម្មរបស់ អ្នកសីលធម៌និយម

  • ស្លូតបូត រាបសា ឧស្សាហ៍ព្យាយាម។ 
  • ស្រលាញ់យុត្តិធម៌ សច្ចធម៌ ភក្តីភាព។ 
  • ចិត្តសន្តោស អធ្យាស្រ័យ មិនប្រកាន់ រើសអើង ស្រលាញ់សន្តិភាព។ 
  • មានសាមគ្គីភាព សមភាព សន្តិភាព។ 
  • រាប់មិត្តចេះយកអាសារគ្នា មិនរំលោភ ឈ្លានពានគេ។ 
  • ដោះស្រាយបញ្ហាដោយសន្តិវិធីស្រប ពុទ្ធសាសនា។
user icon
Geo
នៅ 2017-07-27
សួរអំពី៖ចរាចរណ៍

តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានប្រភេទ?អ្វីខ្លះ?

968 1 comments:0 0
ចម្លើយពី Geo

ផ្លាក​សញ្ញា​ចរាចរណ៍​មាន ១០ប្រភេទគឺ៖

  • សញ្ញាគ្រោះថ្នាក់ 
  • សញ្ញាបំរាម 
  • សញ្ញាបញ្ជា 
  • សញ្ញាប្រាប់សិទ្ធិអាទិភាព 
  • សញ្ញាដាក់បន្ថែមពីក្រោម 
  • សញ្ញាបណ្តោះអាសន្ន 
  • សញ្ញាប្រាប់ដំណឹង 
  • សញ្ញាបង្ហាញទិសដៅ 
  • សញ្ញាប្រាប់ឈ្មោះតំបន់ 
  • សញ្ញាប្រាប់ឈ្មោះផ្លូវ
user icon
Geo
នៅ 2017-07-27
សួរអំពី៖ចរាចរណ៍

ចូរបង្ហាញភាពខុសគ្នានៃពាក្យ ឈប់ និង ចត?

266 1 comments:0 0
ចម្លើយពី Geo
  • ឈប់ ៖ ជាការនៅស្ងៀមមួយកន្លែងនៃយានជំនិះលើទ្រូងផ្លូវក្នុងរយះពេលចំាបាច់ សំរាប់អោយអ្នកថ្មើរជើងរឺយានជំនិះផ្សេងឆ្លងកាត់រឺដើម្បីដាក់ទំនិញរឺអ្នកដំណើរ។
  • ចត ៖ ជាការទុកយានជំនិះនៅស្ងៀមមួយកន្លែងក្នុងពេលឆាប់ រឺយូរដែលករណីនេះ អ្នកបើកបរអាចដើរចោលយានជំនិះបាន។
user icon
Geo
នៅ 2017-07-27
សួរអំពី៖ចរាចរណ៍

តើកត្តាអ្វីខ្លះដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជា?

1952 1 comments:0 0
ចម្លើយពី Geo

កត្តាដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកញឹកញាប់ នៅកម្ពុជាមាន ៣ គឺ៖

  1. កត្តាមនុស្ស៖ បើកបរគ្មានការប្រុងប្រយ័ត្ន ស្រវឹងស្រា ងងុយគេង
  2. កត្តាផ្លូវ៖ ផ្លូវខូច ពិបាកធ្វើចរាចរណ៍
  3. កត្តាយានយន្ត៖ ខូចហ្វ្រាំង ខូចចង្កួត បែកកង់
  4. កត្តាអាកាសធាតុ៖ អាកាសធាតុមិនល្អ មានភ្លៀង

ដើម្បីទប់ស្កាត់ ឬកាត់បន្ថយ គ្រោះថ្នាក់ចរារណ៍​អ្នក​បើកបរ​ត្រូវ​គោរពច្បាប់ចរាចរណ៍ និង​ចេះយល់អធ្យាស្រ័យគ្នា។ បន្ថែមពីនេះ អ្នក​បើកបរ​ត្រូវ​យល់ដឹងពី​សញ្ញាចរាចរណ៍​ដែល​អាច​មាន​ដូចជា ស្លាក​សញ្ញាតាមចិញ្ចើមផ្លូវ គំនូសសញ្ញានៅលើទ្រូងថ្នល់ ភ្លើងសញ្ញាចរាចរណ៍ សញ្ញា​ដោយដៃ ភ្នាក់ងារនគរបាលចរាចរណ៍ តំរុយមែកឈើ ក្រណាត់ ឬ ថង់ប្លាស្ទិច។

user icon
Geo
នៅ 2017-07-27
សួរអំពី៖យានយន្ត

តើចំណុចសុវត្ថិភាពយានយន្តមានប៉ុន្មាន?អ្វីខ្លះ?

177 1 comments:0 0
ចម្លើយពី Geo

ចំណុចសុវត្ថិភាពយានយន្តមាន៤ ចំណុចគឺ ៖

  1. កង់ 
  2. ចង្កូត 
  3. ហ្វ្រាំង 
  4. ចង្កៀង
user icon
Geo
នៅ 2017-07-27
សួរអំពី៖សាលារៀន

តើគ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពដូចម្តេចខ្លះក្នុងមុខរបរ គ្រួសារនិងសង្គមជាតិ ?

168 1 comments:0 0
ចម្លើយពី Geo

គ្រូបង្រៀនត្រូវអនុវត្តសិទ្ធិសេរីភាពក្នុង៖

  • មុខរបរ ៖ គោរពច្បាប់ គោរពពេលវេលា គោរពការចាត់តាំងរបស់អង្គភាព; បំពេញភារកិច្ចឲ្យាបាន ល្អ គោរពបុគ្គលិកលក្ខណៈ សិស្សទុកសេរីភាពឲ្យសិស្សបញ្ចេញមតិយោបល់។ 
  • គ្រួសារ៖ មិនផ្តាច់ការ មិនប្រើអំពើហិង្សា ជួយទំនុកបម្រុង គ្រួសារគំរូ គោរពសេរីភាពប្រពន្ធកូន ។ 
  • សង្គម ៖ គោរពច្បាប់ធ្វើអ្វីជាប្រយោជន៍រួម បំពេញភារកិច្ចជាពលរដ្ឋល្អ ។
user icon
Geo
នៅ 2017-07-27
សួរអំពី៖សាលារៀន

តើសាលារៀនត្រូវធ្វើដូចម្តេចខ្លះ ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ?

279 1 comments:0 0
ចម្លើយពី Geo

ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដ ទាមទារឲ្យអ្នកដឹកនាំ គឺនាយកសាលា ចេះរៀបចំ សាលារៀនឲ្យក្លាយ ជាបរិស្ថានអប់រំ ឬជាមជ្ឈមណ្ឌល ដែលបណ្តុះបណ្តាល ធនធានមនុស្ស ពេញលេញ ដើម្បីសម្រេចគោលដៅអប់រំ ដូចជា ៖ 

  • រៀបចំបរិស្ថានសាលារៀនឲ្យក្លាយជាបរិស្ថានកុមារមេត្រីរៀបចំការតុបតែងទាំងក្នុងថ្នាក់ ទាំងក្រៅថ្នាក់ ឲ្យក្លាយជាចំណាប់អារម្មណ៍សិស្សានុសិស្ស។ 
  • រៀបចំសម្ភារៈបរិក្ខារទាក់ទងការសិក្សា(អគារ បណ្ណាល័យ ថ្នាក់រៀន តុ កៅអី ក្តារខៀន សៀវភៅសិក្សា…) ឲ្យបានគ្រប់គ្រាន់និងមានសុវត្ថិភាពល្អ។
  • រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឲ្យបានល្អប្រសើរ។ 
  • ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ។ 
  • យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្ស ការផលិតសម្ភារៈឧបទេស ការធ្វើកិច្ចតែងការបង្រៀន ដើម្បីគុណភាពការបង្រៀននិងរៀន។ 
  • បង្កើតទំនាក់ទំនងសហគមន៍អង្គការក្រៅរដ្ឋាភិបាល និងសប្បុរសជន ដើម្បី រៀបចំផែនការ អភិវឌ្ឍសាលា រៀន និងដោះស្រាយបញ្ហាចំពោះមុខ ក្នុងស្មារតីសាមគ្គីយោគយល់គ្នា។ 
  • លើកទឹកចិត្តគ្រូនិងសិស្ស ឲ្យអនុវត្តភារកិច្ចឲ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរ ចំពោះអ្នកមានស្នាដៃ។ 
  • ទទួលផែនការថ្នាក់លើនិងបន្តផ្សព្វផ្សាយ អនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់។
×

×

One more step

Please login to share your idea

Register Login