Ask
Websites Login

តើក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ណា? វាផលិតអរម៉ូនអ្វីខ្លះ? តើអរម៉ូនទាំងនោះមាននាទីអ្វីខ្លះ?

1042 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ក្រពេញទីរ៉ូអ៊ីតស្ថិតនៅត្រង់ក ចំពីក្រោមបំពង់សំលេង និងនៅខាងមុខបំពង់ខ្យល់។ វាផលិតអរម៉ូនទីរ៉ូអ៊ីត និងអរម៉ូនកាលស៊ីតូនីន។ ហើយអរម៉ូនទាំងនោះមាននាទីដូចជាៈ

  • អរម៉ូនទីរ៉ូស៊ីនៈ មាននាទីបង្កើតអត្រាមេតាបូលីសប្រូតេអ៊ីនគ្លុយស៊ីតនិងខ្លាញ់។
  • អរម៉ូនកាលស៊ីតូនីន មាននាទីតម្រូវអត្រាកាល់ស្យូមក្នុងឈាមដោយនៅពេលកម្រិត Ca ក្នុងឈាមឡើងវាចាប់យក Ca ទៅស្តុកក្នុងឆ្អឹង។
user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖អាស៊ីតអាមីនេ

គេថាអាស៊ីតអាមីនេមានលក្ខណៈជាអាស៊ីតផង បាសផង វាពិតទេ? ព្រោះអ្វី?

684 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ជាការពិត ពីព្រោះវាជាអ្នកបញ្ជូនព័ត៌មានប្រសាទដោយមានឥទ្ធិពលទៅលើនាទីរបស់កោសិកាគោលដៅ និងកោសិកាសាច់ដុំ។

តើក្នុងសារពាង្គកាយមនុស្ស មានអាស៊ីតអាមីនេប៉ុន្មានប្រភេទ? វាខុសគ្នាពីមួយទៅមួយដូចម្តេច?

513 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ក្នុងសារពាង្គកាយមនុស្សមានអាស៊ីតអាមីនេ ២០ ប្រភេទ។ វាខុសគ្នាពីមួយទៅមួយដោយសារ៉ាធីកាល់ R។

user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖ស្រវឹងស្រា

នៅពេលមនុស្សស្រវឹងខ្លាំង យើងសង្គេតឃើញថាគេមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ តើលក្ខណៈនេះបណ្តាលមកពីអ្វី?

291 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ពេលមនុស្សស្រវឹងខ្លាំង យើងសង្គេតឃើញថាមានដំណើរទ្រេតដៃចាប់កាន់អ្វីមានលក្ខណៈញ័រ លក្ខណៈនេះបណ្តាលមកពីពេលស្រវឹងខ្លាំងខួរក្បាលបាត់បង់នាទីត្រួតពិនិត្យចលនាឆន្ទៈក្នុងការតំហែលំនឹង ដូចនេះវាអាចកែលម្អ និងសម្របសម្រួលចលនារបស់សាច់ដុំក្នុងការធ្វើចលនា។ នៅពេលនោះមនុស្សស្រវឹងមានដំណើរទ្រេត និងមិនអាចបញ្ជាលើខ្លួនឯងបាន។

ក្រពេញលើតម្រង់នោមមានប៉ុន្មានផ្នែក? អ្វីខ្លះ? ផ្នែកនីមួយៗផលិតអរម៉ូនអ្វី?

559 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ក្រពេញលើតម្រង់នោមមាន ២ផ្នែកគឺៈ

  • ផ្នែកខាងក្រៅ ជាក្រពេញករទិចលើតម្រង់នោម
  • ផ្នែកខាងក្នុង ជាក្រពេញខួរលើតម្រង់នោម

ផ្នែកនីមួយៗផលិតអរម៉ូនដូចជាៈ

  • ក្រពេញករទិចលើតម្រង់នោម ផលិតអរម៉ូនករទីលសូល និងអរម៉ូនអាល់ដូស្តេរ៉ូន។
  • ក្រពេញខួរលើតម្រង់នោម ផលិតអរម៉ូនអេឌីណេព្រីនឬអរម៉ូនដាល់ដូស្តេរ៉ូន។

ហេតុអ្វីបានជាពេលមានការប៉ះទង្គិច ឬរបួសមុតដាច់ធ្វើឱ្យយើងមានការឈឺឆាប់?

235 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

បានជាមានការប៉ះទង្គិចឬរបួសដោយមុតដាច់ធ្វើឱ្យមានការឈឺចាប់ព្រោះ ធ្មួលវិញ្ញាណឈឺចាប់លាតសន្ធឹងយ៉ាងច្រើនក្នុងស្រទាប់អេពីឌែម ដែលរួសទៅនឹងការឈឺចាប់។ គ្រប់សរសៃប្រសាទវិញ្ញាណដែលទទួលរំញោចចាប់បញ្ជូនព័ត៌មាននេះទៅកាន់សំបកខួរក្បាលដែលនៅទីនេះត័ត៌មានត្រូវបានវិភាគនិងបកស្រាយ។

ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។

393 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ប្រៀបធៀបលទ្ធផលនៃការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ

ការបង្កាត់ជិត

  • បង្កាត់រវាងកូនដែលកើតពីមេបាតែមួយ ឬរវាងាកូននិងកូនគ្នាវា
  • សណ្តានក្រោយ មានកម្លាំងជីវិតខ្សោយលទ្ធភាពដែលនឹងនាំទៅរកការផុតពូជ។

ការបង្កាត់ឆ្ងាយ

  • បង្តាក់រវាងពូជខុសគ្នា ឬមានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា
  • អ៊ីប្រីត (កូនចៅ) មានលក្ខណៈល្អ លូតលាស់ឆាប់បានផល ទិន្ធផលខ្ពស់ និងធន់នឹងជម្ងឺបានល្អ។
  • អារ មិនអាចបង្កកំណើតបានក្នុងករណីមេបាប្រភេទខុសគ្នា។

ចូរឱ្យនិយមន័យការបង្កាត់ជិត និងការបង្កាត់ឆ្ងាយ។

390 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ការបង្កាត់ជិត គឺជាការបង្កាត់រវាងសត្វចេញពីមេបាមួយគូ ឬមេបានឹងកូនរបស់វា។

ការបង្កាប់ឆ្ងាយ គឺជាការបង្កាត់រវាងពូជខុសគ្នា មានខ្សែស្រឡាយខុសគ្នា ឬប្រភេទខុសគ្នា។

user icon
ជីវៈវិទ្យា
នៅ 2018-06-20
សួរអំពី៖ស្ប៉រ៉ូភីត កាម៉ែ

តើការឆ្លាស់កំណើតនៃស្ប៉រ៉ូភីតនិងកាម៉ែតូភីតឆ្លងកាត់វគ្ញអ្វីខ្លះ? ចូររៀបរាប់វគ្គនីមួយៗ។

315 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ឆ្លងកាត់វគ្គអាប្លូអ៊ីត និងវគ្គឌីប្លូអ៊ីត

  • វគ្គអាប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតបង្កកំណើត
  • វគ្គឌីប្លូអ៊ីតៈ ចាប់ផ្តើមដោយបាតុភូតមេយ៉ូស។

ដូចម្តេចដែលហៅថាស្ប៉រ៉ូភីត? កាម៉ែតភីត?

835 1 comments:0 0
ចម្លើយពី ជីវៈវិទ្យា

ស្ប៉រ៉ូភីតជាទម្រង់នៃរុក្ខជាតិដែលផលិតស្ប៉អាប្លូអ៊ីត។ កាម៉ែតូភីតជាទម្រង់នៃរុក្ខជាតិដែលមាននាទីផលិតកាម៉ែត។

×

×

One more step

Please login to share your idea

Register Login