Ask
Websites Login

ក្នុងរដ្ធធម្មនុញ្ញ តើចំណុចណាដែលបញ្ជាក់ពីគោលជំហារនយោបាយរបស់ខ្មែរ ?

416 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា
  • មាត្រាទី ១ជំពូក ១ ត្រង់វាក្យខ័ណ្ឌទី២ បានចែងថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ធឯករាជ្យ អធិបតេយ្យសន្តិភាព  អព្យាក្រឹតអចិន្រៃ្តយ៏ មិនចូលបក្សសម្ព័ន្ធ និងនៅមាត្រាទី៥១ វាក្យខ័ណ្ឌទី១ ជំពូក ៤ ដែលចែងថា “ ព្រះរាជាណាចក្រកម្ពុជាជារដ្ធអនុវត្តរបបនយោបាយសេរីពហុបក្ខ” ។

ក្រៅពីគណៈកម្មការអចិន្រ្តៃយ៏ អង្គសភាមានគណៈកម្មការ ៩ ទៀត តើជាគណៈកម្មការអ្វីខ្លះ ?

147 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា
  • គណៈកម្មការទាំង ៩ នោះគឺៈ
  1. គណៈកម្មការ ការពារសិទ្ធិមនុស្សនិងទទួលពាក្យបណ្តឹង
  2. គណៈកម្មការ ហិរញ្ញវត្ថុ និងធនាគារ
  3. គណៈកម្មការ សេដ្ធកិច្ច ផែនការ វិនិយោគកសិកម្ម អភិវឌ្ឍន៏ជនបទ និងបរិដ្ធាន
  4. គណៈកម្មការ មហាផ្ទៃ ការពារជាតិ អង្កេត និងការបោសសំអាត
  5. គណៈកម្មការ កិច្ចការបេរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងពត៍មាន
  6. គណៈកម្មការ នីតិកម្ម
  7. គណៈកម្មការ  អរំប់ ធម្មការ វប្បធម៏ និងទេសចរណ៏
  8. គណៈកម្មការ  សុខាភិបាល សង្គមកិច្ច និងកិច្ចការនារី
  9. គណៈកម្មការ  សាធារណការដឹកជញ្ជូន ទូរគមនាគមន៏ប្រៃសណីយ៏ ឩស្សាហកម្ម ឋាមពល និងពាណិជ្ជកម្ម

តើសិលាប្រែកំណើតវាយភាពក្រាមបន្ទះ វាយភាពគ្មានក្រាមបន្ទះខុសគ្នាដូចម្ដេច?

350 1 comments:0 0
ចម្លើយពី Geo

លក្ខណះខុសគ្នារវាងសិលាប្រែកមណើតវាយភាពក្រាមបន្ទះ និង វាយភពគ្មានក្រាមបន្ទះគឺ សិលាប្រែកំណើតវាយភាពក្រាមបន្ទះ មានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសឹម្ពាធ។ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះវិញ គ្មានការតម្រៀបជាជួរនៃគ្រាប់រ៉ែទេ។ ជាទូទៅ សិលាកើតឡើងពីរ៉ែមួយពីរ ឬបីប្រភេទ។

user icon
Geo
នៅ 2018-06-13
សួរអំពី៖សិលាប្រែកំណើត វាយភាព

តើសិលាប្រែកំណើតមានវាយភាពប៉ុន្មានប្រភេទ? អ្វីខ្លះ?

297 1 comments:0 0
ចម្លើយពី Geo

សិលាប្រែកំណើតមានវាយភាពពីរប្រភេទ គឺ វាយភាពក្រាមបន្ទះ និងវាយភាពគ្មានក្រាមបន្ទះ។

user icon
Geo
នៅ 2018-06-13
សួរអំពី៖វាយភាពសិលា

តើវាយភាពសិលាមានសារះសំខាន់អ្វីខ្លះ?

136 1 comments:0 0
ចម្លើយពី Geo

វាយភាពសិលាមានសារះសំខាន់ក្នុងការចាត់ថ្នាក់ សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។

user icon
Geo
នៅ 2018-06-13
សួរអំពី៖លំនាំប្រែកំណើត សិលា

តើលំនាំប្រែកំណើតនៃសិលាអាចកើតមាននៅលើសិលាអ្វីខ្លះ?

144 1 comments:0 0
ចម្លើយពី Geo

លំនាំប្រែកំណើតនៃសិលាអាចកើតមាននៅលើប្រភេទសិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសូម្បីតែសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតបានដែរ។

×

×

One more step

Please login to share your idea

Register Login