Ask
Websites Login
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖សំយោគ

តើសំយោគមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

165 1 comments:0 0
ចម្លើយពី សីលធម៌

សំយោគមាន២ប្រភេទ៖

  • សំយោគពិតៈ ការធ្វើសំយោគជាក់ស្តែងក្នុងទីពិសោធន៍
  • សំយោគក្នុងគំនិតៈ ការធ្វើសំយោគអរូបីនៅតែក្នុងគំនិត ព្រោះវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖វិភាគ

តើវិភាគមានប៉ុន្មានប្រភេទ? អ្វីខ្លះ?

227 1 comments:0 0
ចម្លើយពី សីលធម៌

វិភាគមាន២ប្រភេទ៖

  • វិភាគពិតៈ ការធ្វើវិភាគជាក់ស្តែង ទៅលើវត្ថុដែលមានអត្ថិភាពផ្នែករូបធាតុពិតៗ។
  • វិភាគក្នុងគំនិតៈ ជាការវិភាគអរូបីដែលធ្វើឡើងក្នុងគំនិតសុទ្ធសាធ។
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖វិភាគ សំយោគ

ដូចម្តេចហៅវា វិភាគ? សំយោគ?

286 1 comments:0 0
ចម្លើយពី សីលធម៌
  • វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ
  • សំយោគ គឺជាការផ្សំអ្វីដែលងាយទៅសាំញាំ ផ្តុំវត្ថុទៅជាអង្គធាតុ។
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖អនុមានរួម អនុមានញែក

តើអនុមានរួម និងអនុមានញែកមានទំនាក់ទំងគ្នាដូចម្តេច?

141 1 comments:0 0
ចម្លើយពី សីលធម៌

អនុមានរួម និងអនុមានញែក ជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នាតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួមជាអ្នកផ្តល់ ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួម គឺយកច្បាប់ទូទៅមកអនុវត្ត។

user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖អនុមាន

អនុមានរួមចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

113 1 comments:0 0
ចម្លើយពី សីលធម៌

អនុមានរួមចែកជា២ប្រភេទគឺ៖

  • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។
  • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖វិចារ

វិចារអនុមានញែកចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?

397 1 comments:0 0
ចម្លើយពី សីលធម៌

វិចារអនុមានញែកចែកជា ២ប្រភេទគឺ៖

  • អនុមានញែកសារូបៈ គឺជាការសន្និដ្ឋានតែលើទំរង់ដោយមិនគិតខ្លឹមសារ
  • អនុមានញែកគណិតវិទ្យាៈ ការសន្និដ្ឋានស្ថិតលើគោលការណ៍
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖គំនិត

តើអំពើទាំងបីនៃគំនិតមានអ្វីខ្លះ?

484 1 comments:0 0
ចម្លើយពី សីលធម៌

អំពើទាំងបីនៃគំនិតមានៈ

  • បញ្ញតិ្ត ជាបណ្តុំគំនិតដែលបង្កើតសម្រាប់សម្គាល់លក្ខណៈអ្វីមួយ
  • ការវិនិច្ឆ័យ ជាការបញ្ជាក់លក្ខណៈបញ្ញត្តិ ឬការចងបញ្ញាត្តិ២​ឬច្រើន
  • វិចារ ជាការផ្តុំវិនិច្ឆ័យ២ ឬច្រើន។
user icon
សីលធម៌
នៅ 2018-05-07
សួរអំពី៖វិចារ

ដូចម្តេចដែលហៅថា វិចារ? វិចារមានប៉ុន្មាន? អ្វីខ្លះ?

472 1 comments:0 0
ចម្លើយពី សីលធម៌
  • វិចារគឺជាតំណភ្ជាប់ឥតដាច់នៃគំនិតដើម្បីទៅដល់សេចក្តីសន្និដ្ឋានមួយ។
  • វិចារមាន៤បែបគឺ៖

         ១.វិចារតូតតាចៈ ការផ្តុំគិនិត ឬយោបល់ មនុស្សស្លាប់គឺបណ្តាលមកពីមនុស្សឈឺ។
         ២.វិចារដំណូចៈ សន្និដ្ឋានវត្ថុ ឬបាតុភូតមានផ្នែកខ្លះដូចគ្នា។
         ៣.វិចារអនុមានញែកៈ ការសន្និដ្ឋាន ទាញចេញពីគោលការណ៍ទូទៅ ដើម្បីរកវិបាក។
         ៤.វិចារអនុមានរួមៈ ការសន្និដ្ឋានទាញចេញពីករណីពិសេសផ្សេងៗជាច្រើន។

user icon
Chhai Uśâ
នៅ 2018-05-07
សួរអំពី៖ផូស៊ីល

ដូចម្តេចដែលហៅថាផូស៊ីល?

836 1 comments:0 0
ចម្លើយពី Answer King

ផូស៊ីល គឺជាភស្តុតាងមួយដ៏សំខាន់​ដើម្បីដឹងពីការកកើត និងផុតពូជទៅវិញនៃរុក្ខជាតិ និងសត្វ​ដែលរស់នៅពីអតីតកាល។​ ជាទូទៅផូស៊ីលភាគច្រើន​កើតឡើងពីភាវរស់ (សត្វ និងរុក្ខជាតិ) ដែលស្លាប់​នឹងកប់​ដោយកម្ទេចកំណ។

user icon
Chhai Uśâ
នៅ 2018-05-07
សួរអំពី៖ឧតុភូតវិទ្យា

តើឧតុភូតវិទ្យាសិក្សាអំពីអ្វី?

627 1 comments:0 0
ចម្លើយពី Answer King

ឧតុភូតវិទ្យា សិក្សាពីចលនាបរិយាកាស អាកាសធាតុ ធាតុអាកាស​ ប្រភេទខ្យល់ ប្រភេទព្យុះ... ដែលកើតឡើងនៅលើផែនដី។

×

×

One more step

Please login to share your idea

Register Login