Ask
Websites Login

បច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងជំងឺអេដស៍។ តើកត្តាអ្វីខ្លះដែលជាបុព្វហេតុនាំអោយនូវគ្រោះថ្នាក់ចរាចរណ៍ននេះ? ចូររៀបរាប់ពន្យល់។

566 1 comments:0 0
ចម្លើយពី Khmer Literature

កត្តាដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នេះគឺដោយសារ៖

ក.កត្តាមនុស្ស

  • បើកបរផ្ទុកមនុស្សនិងឥវ៉ាន់ហូសចំណុះ
  • បើកបរក្នុងស្ថានភាពស្រវឹង
  • បើកបរមិនគោរពច្បាប់ចរាចរណ៍
  • បើកបរហួសល្បឿនកំណត់
  • គ្មានប្រុងប្រយ័ត្នក្នុងការបើកបរ
  • បើកបរព្រហើន មានៈ ចចេស ថ្កើន
  • បើកបរមិនគោរពច្បាប់ចរាចរណ៍
  • បើកបរមិនគោរពស្លាកសញ្ញា
  • មិនពាក់មួកឬដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
  • បើកបរក្នុងភាពងោកងងុយដេក
  • បើកបរមិនគោរពគំនូសសញ្ញាគន្លងផ្លូវ
  • ស្លៀកសំពត់ខ្លី ឬខោខ្លីចេញសាច់គូថ
  • ខ្វះសុជីវធម៌ក្នុងពេលបើកបរ
  • បើកប្រមាថអ្នកធ្វើចរាចរដូចគ្នា
  • បើកជែងគេដោយគ្មានបម្រុងប្រយ័ត្ន
  • ប្រឡែងគ្នាក្នុងពេលបើកបរ
  • អ្នកបើកបរមិនទាន់គ្រប់អាយុក្នុងការបើកបរ
  • អ្នកបើកបរមិនទាន់ចេះច្បាប់ចរាចរណ៍។

ខ.កត្តាយានយន្ត

  • យានយន្តខុសលក្ខណៈបច្ចេកទេស
  • អស់សាំងនៅពេលកំពុងបើកបរ
  • ខូចប្រព័ន្ធភ្លើងស៊ីញ៉ូ និងភ្លើងខាងមុខ
  • ធូរខ្ចៅរិតនៅភ្លៅកង់
  • កង់យានយន្តសឹកក្រឡាអស់ឬចាស់ពេក
  • ខូចប្រព័ន្ធចង្កូត និងប្រព័ន្ធហ្វ្រាំង
  • អស់ទឹកពីធុងឬអស់ប្រេងចង្កូត ឬប្រេងហ្វ្រាំង
  • គ្មានកញ្ចក់សម្រាប់មើលក្រោយ
  • គ្មានខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់ពាក់នៅពេលបើកបរ។

គ.កត្តាផ្លូវ              

  • ផ្លូវមានជង្ហុក និងក្រហេងក្រហូង
  • ផ្លូវមានទឹកដក់
  • ផ្លូវមានចំណោតខ្លាំងពេក
  • ផ្លូវមានសភាពកោខ្លាំង
  • ផ្លូវមានសភាពចង្អៀតពេកឬតូចពេក
  • ផ្លូវមានសភាពរអិល
  • ផ្លូវគ្មានស្លាកសញ្ញាចរាចរណ៍
  • ផ្លូវគ្មានចញ្ចើមផ្លូវ.

ឃ.កត្តាបរិស្ថាន

  • ផ្លូវពោរពេញទៅដោយអ័ព្វ ឬមានផ្សែងច្រើន
  • ផ្លូវមានដីហុយខ្លាំងមិនអាចមើលឃើញផ្លូវ...

តើទឹកជាអ្វី? តើគ្រួសារខ្មែរយើងទម្លាប់ប្រើប្រាស់ទឹកមកពីប្រភពណាខ្លះ? ចូររៀបរាប់ពិការផលិតអណ្តូងទឹកស្អាតមួយ។

1195 1 comments:0 0
ចម្លើយពី Khmer Literature

ទឹកគឺជាអង្គធាតុមួយដែលកំណើតដើមរបស់វាគ្មានពណ៌ គ្មានក្លិន និងជារបស់មួយសារៈសំខាន់និងជាតម្រូវការសម្រាប់ពួកមនុស្ស សត្វ ទូទាំងពិភពលោកក្នុងការផឹក និងងួត​ជាដើម។

គ្រួសារខ្មែរយើងចូលចិត្តប្រើប្រាស់ទឹកដែលមានប្រភពមកពី៖

  • ទឹកអណ្តូង
  • ទឹកភ្លៀង
  • ទឹកទន្លេ
  • ទឹកស្ទឹង
  • ទឹកបឹង
  • ទឹកអូរ
  • ទឹកជ្រោះ
  • ទឹកព្រែក
  • ទឹកត្រពាំង
  • ទឹកម៉ាស៊ីន
  • ទឹកធុង
  • ទឹកស្រះ

របៀបផលិតអណ្តូងទឹកស្អាតមួយគឺគេត្រូវ៖

  • ជីកដី ឬប្រើប្រដាប់ខួងដី ដើម្បីរុករកប្រភពដីដែលចេញទឹក
  • ជីកដីហើយដាក់លូនៅត្រង់កន្លែងដែលមានទឹកចេញ
  • ចាក់ាសាបស៊ីម៉ង់នៅជុំវិញអណ្តូងដែលបានដាក់លូរួច
  • ធ្វើគំរបសម្រាប់បិទ និងបើកអណ្តូង
  • ធ្វើបន្ទប់ទឹកឱ្យឆ្ងាយពីអណ្តូងទឹកបន្តិច...

ចូររៀបរាប់ឈ្មោះគ្រឿងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ដែលបញ្ជាក់ថា ជាមរតកដ៏ថ្លៃថ្លាតាំងពីដូនតាខ្មែរយើងបានផលិតឡើងឱ្យបានចំនួន២០។

288 1 comments:0 0
ចម្លើយពី Khmer Literature

ឈ្មោះគ្រឿងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ បញ្ជាក់ថា ជាមតិកដ៏ថ្លៃថ្លាតាំងពីដូនតាខ្មែរយើងមានដូចខាងក្រោម៖

  • ផ្នែកនិមិត្តរូបជាតិ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ហា
  • ផ្នែករូបិវត្ថុ៖ ប្រាក់រៀល
  • ផ្នែកម្ហូបអាហារ៖ សម្លកកូរ សម្លប្រហើរ ប្រហុកដុត អាម៉ុក ជ្រក់ ផ្អក...
  • ផ្នែកបង្អែម៖ នំទ្រាប នំកូរ នំត្នោត នំអន្សម នំគម នំជាល នំអាកោ នំក្រពង នំកន្ត្រាំ
  • ផ្នែកសំលៀកបំពាក់៖ សំពត់ចងក្បិន ហូល ផាមួង អន្លូញ អាវដៃវ៉ែង អាវបំពង់ អាវកត្រង់ ខោរថ្នេរប្រាំ ខោចែវ ក្រមាឬក្រមាសូត្រ អាវផាយ អាវប៉ាក់
  • ផ្នែកកីឡា៖ បោកចំបាប់ ប្រដាល់ គុនដំបង គុនដាវ គុនលំពែង អាវប៉ាក់
  • ផ្នែកលំនៅដ្ឋាន៖ ផ្ទះរោងដោល ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងឌឿង
  • ផ្នែកសម្ភារប្រើប្រាស់ក្នុងផ្ទះ៖ កន្ទេលកក់ កន្ទេលផ្តៅ កន្ទេលរំលេច ផ្តិលត្រឡោក ក្អម ពាង ឆ្នាំង កន្ត្រក ជាល តៅ បង្គី ក្រង់ ជង្រុក ថូ ផើង កន្ត្រៃ...
  • ផ្នែករង្វាស់រង្វាល៖ ធ្នាប់ ចំអាម ហត្ថ ព្យាម លី ហ៊ុន ដំឡើង ល្អី តៅ ចុង ហាប ថាំង ស្នើ ត្របក ដំបរ ផ្លូន ស្លឹក...
  • ផ្នែកគ្រឿងអលង្ការ៖ រចនាបថខ្សែរដៃ ខ្សែក ចិញ្ចៀន ខ្សែក្រវ៉ាត់ សង្វារ កងដៃ កងជើង
  • ផ្នែកល្បែងប្រជាប្រិយ៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត ស្តេចចង់ លាក់កន្សែង ចាប់កូនខ្លែង គោះត្រឡោក លោតអង្រែ
  • សិល្បៈបែបគំនិតនិមយម៖ របាំជូនពរ តុរ្យតន្ត្រី ចម្រៀង ល្ខោន យីកេ ស្បែកធំ ស្បែកតូច អាយ៉ៃ ចាប៉ីដងវែង សូនរូប សំណង់ស្ថាបត្យកម្ម ខ្លែងឯក
  • ព្រៃឈើ៖​ដើមត្នោត បេង នាងនួន ធ្នង់ តាត្រាវ វល្លិ៍គុយ កកោះ គគីរ ផ្ចឹក...

តើប្រទេសកម្ពុជាយើងមានធនធានអ្វីខ្លះ? តើប្រភពធនធានរ៉ែនីមួយៗមាននៅខេត្តណាខ្លះ? តើការធ្វើអាជីកម្មរ៉ែមានផលប៉ះពាល់អ្វីខ្លះទៅបរិស្ថាន? ចូររៀបរាប់ពន្យល់។

2538 1 comments:0 0
ចម្លើយពី Khmer Literature

ក.ប្រទេសកម្ពុជាយើងមានប្រភេទធនធានរ៉ែដូចជា៖

  • មណ្ឌលប៉ៃលិន៖ នៅខេត្តប៉ៃលិន មានត្បូងមានតម្លៃដូចជា ត្បូងទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងៗទៀត។
  • មណ្ឌលរ៉ែកែវ៖ នៅខេត្តរតនៈគិរី មានត្បូងនិងរ៉ែមាស
  • មណ្ឌលរ៉ែថ្មកែវ៖ នៅខេត្តពោសាត់ មានរ៉ែថ្មកែវពណ៌បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬមានឆ្នូត ប្រើប្រាស់រចនាវត្ថុសិល្បៈនានា
  • មណ្ឌលថ្មកំបោរនិងផូស្វាត៖ នៅខេត្តកំពត និងខេត្តបាត់ដំបង

ខ.ការធ្វើអាជីវកម្មរ៉ែមានផលប៉ះពាល់ទៅលើបរិស្ថានដូចជា៖

  • ធ្វើឱ្យរ៉ែត្បូងត្រូវរិចរិលដែលមិនអាចកើតមានឡើងវិញ
  • ធ្វើឱ្យមានការបាត់បង់ផលព្រៃឈើ ដោយសារការរុករក ឈួសឆាតដីដើម្បីជីកកាយ រុករកឱ្យដល់ស្រទាប់ក្រោម។
  • បង្កលំបាកដល់ការប្រើប្រាស់ដីដោយសារដិស្រាទាប់លើមានជីជាតិត្រូវបាត់បង់គឺដីសិលា ត្រូវមកខាងលើវិញដោយសារការឈួសឆាយ
  • ដីគ្មានគម្របព្រៃឈើងាយរងនឹងសំណឹកដោយសារទឹកភ្លៀងហូរច្រោះខ្សោះដីជាតិខូចគុណភាព
  • ការរ៉ែងរ៉ែ លាងរ៉ែនាំឱ្យទឹកស្ទឹង ទន្លេល្អក់ ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន និងជិវីតសត្វរស់នៅក្នុងទឹក
  • ផ្សែងរោងចក្រ ការបាត់បង់ព្រៃឈើ ដែលជាកត្តាបង្កើតនូវឧស្ម័នពុល និងធ្វើឱ្យសត្វព្រៃមានការភ័យខ្លាច ហើយជួនកាលអាចផ្លាស់ទីលំនៅទៅជ្រកនៅក្នុងព្រៃប្រទេសជិតខាង។
user icon
Khmer Literature
នៅ 2018-02-05
សួរអំពី៖ពិធីបុណ្យ

បុណ្យជាតិនិងបុណ្យអត្តរជាតិ


ចូររាប់ឈ្មោះ៖ ក.បុណ្យជាតិ និងបុណ្យអន្តរជាតិឱ្យបាន១០។ ខ.បុណ្យដែលជាប្រពៃណីរបស់ខ្មែរយើងឱ្យបាន១០។
3002 1 comments:0 0
ចម្លើយពី Khmer Literature

ក.បុណ្យជាតិ និងអន្តរជាតិមានដូចជា៖

  • បុណ្យព្រះរាជពិធីច្រតព្រះនង្គ័ល
  • ទិវាសុខភាពមាតាទារក
  • ទិវានយោបាយទឹក
  • ទិវាសេរីភាពសារព័ត៍មានពិភពលោក
  • ទិវាពិភពលោកគ្មានថ្នាំជក់
  • ទិវាពិភពលោកប្រឆាំងនិងពលកម្មកុមារ
  • ទិវាមច្ឆជាតិ
  • ទិវាយុវជនអន្តរជាតិ
  • ទិវាពិភពលោកគ្មានផ្សែងបារី
  • ទិវាមនុស្សចាស់
  • ទិវាបុណ្យឯករាជ្យជាតិ
  • បុណ្យចូលឆ្នាំសកល
  • ទិវាជ័យជំនៈលើរបបប៉ុលពត
  • ទិវាសុខភាពមាត់ធ្មេញ
  • ទិវាពិភពលោកទឹក និងឧតុនិយម
  • ទិវាកំចាត់ជំងឺរបេង
  • ទិវាកាកបាទក្រហមអន្តរជាតិ
  • ទិវាបរិស្ថានជាតិនិងអន្តរជាតិ
  • ទិវាប្រៃឆាំងគ្រឿងញៀន
  • រុក្ខទិវា
  • ទិវាអក្ខរកម្មជាតិ អន្តរជាតិ
  • ទិវាអូស្សូនបរិស្ថានអន្តរជាតិ
  • ទិវាអនាម័យបរិស្ថាន
  • ទិវា​ជនពិការពិភពលោក
  • ទិវាប្រាសាទព្រះវិហារចុះបញ្ជីបេតិកភណ្ឌពិភពលោក២០០៨
  • ទិវាចូលជាសមាជិកអង្គការសហប្រជាជាតិនៃកម្ពុជា
  • ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះមហាក្សត្រ នរោត្តម សីហមុនី
  • ទិវាល្ខោនស្រមោលស្បែកធំចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក១៩៦២
  • ទិគ្រួបង្រៀន
  • ទិវាពន្លត់ទៀនជ័យ
  • ទិវាប្រឆាំងនឹងជំងឺអេដស៍
  • បុណ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល
  • ទិវាទេសចរណ៍
  • ទិវាពលកម្មអន្តរជាតិ
  • ទិវាអន្តរជាតិនៃគ្រួសារ

ខ.បុណ្យប្រពៃណីជាតិមានដូចជា៖

  • បុណ្យកោរដក់
  • បុណ្យឡើងផ្ទះថ្មី
  • បុណ្យបច្ច័យបួន
  • បុណ្យក្រុងពាលី
  • បុណ្យមាឃបូជា
  • បុណ្យភ្ជុំបិណ្ឌ
  • បុណ្យកឋិនទាន
  • បុណ្យអុំទូក អកអំបុក សំពះព្រះខែ
  • បុណ្យចូលម្លប់
  • បុណ្យសូត្រមន្តរំដោះគ្រោះលើករាសី
  • បុណ្យសង្ឃទាន
  • បុណ្យបង្សុល
  • បុណ្យចូលឆ្នាំខ្មែរ
  • បុណ្យចូលព្រះវស្សា
  • បុណ្យចេញព្រះវស្សា
  • បុណ្យផ្កា

ដើម្បីអភិវឌ្ឃវិស័យទេសចរណ៍ តើគប្បីរៀបចំបរិស្ថានដូចម្តេចខ្លះ?

1129 1 comments:0 0
ចម្លើយពី Khmer Literature

ដើម្បីអភិវឌ្ឃវិស័យទេសចរណ៍គម្បីរៀបចំបរិស្ថានដូចតទៅ៖

  • រៀបចំតំបន់ទេសភាពឱ្យមានសោភ័ណភាពដើម្បីទាក់ទាញភ្ញៀវទេសចរ៖ ទឹកជ្រោះ ព្រៃ ព្រឹក្សា ទន្លេ កោះ ឆ្នេរសមុទ្រ ប្រាសាទបុរាណ
  • ថែរក្សាការពាររមណីដ្ឋានដែលបានរៀបចំរួចហើយឬមានស្រាប់ឱ្យបានស្អាត មានអនាម័យ មានសោភ័ណភាព៖ សួនសត្វ ឧទ្យានជាតិ តំបន់ការពារជម្រកសត្វ ប្រសាទបុរាណ ទឹកជ្រោះ
  • កែច្នៃបង្កើតមណីដ្ឋាន៖ បង្កើតសួនសត្វ ភូមិបណ្តែតទឹក សួននាគសាគវិទ្យា សូនជីរចម្រុះ រៀបចំស្តារនិងអភិវឌ្ឃរមណីដ្ឋានប្រវត្តិសាស្ត្រ រមណីដ្ឋានវប្បធម៌ ដោយធ្វើឱ្យ តំបន់បៃតងជានិច្ច
  • រៀបចំសេវាកម្មឱ្យបានល្អ៖ ចាត់តាំងមគ្គុទ្ទេសឱ្យមានជំនាញច្បាស់លាស់ រស់រាយរាក់ទាក់ ចំពោះអតិថិជន រៀបចំកន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត មធ្យោបាយធ្វើដំណើរឱ្យបានសមរម្យទំនើប ទាន់សម័យ មានសោភ័ណភាពតម្លៃសមរម្យ
  • រៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ និងស្អាត មានអនាម័យ៖ កែលំអ និងថែក្សាជាប្រចាំផ្លូវ ថ្នល់ ស្ពាន់ សួនលំអ ចំណតរថយន្ត ព្រលានយន្តហោះ ផែ មធ្យោបាយធ្វើដំណើរ កន្លែងហូបចុក កន្លែងស្នាក់នៅ កន្លែងកំសាន្ត
  • គ្រប់គ្រងយានយន្តឱ្យបានម៉ត់ចត់ក្នុងការធ្វើចរាចរណ៍ ពង្រឹងការគោរពច្បាប់ចរណ៍ ត្រួតពិនិត្យស្ថានភាព បច្ចេកទេស យានយន្ត (កង់ ហ្វ្រាំង ភ្លើងចង្កៀង ភ្លើងចង្កៀងសម្រាប់ឱ្យសញ្ញា)។ រួមទាំងអ្នកបើកបរផង សំដៅបង្ការគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ
  • រៀបចំទីតាំងមណ្ឌលឧស្សាហកម្មឱ្យបានត្រឹមត្រូវ បញ្ចៀសការបំពុលខ្យល់ បំពុលទឹក នៅក្បែរតំបន់ទេសចរណ៍ ដើម្បីចៀសវាងការរំខានដល់ដំណើរទេសចរណ៍របស់អ្នកទេសចរ
  • ពង្រឹងសន្តិសុខសាធារណៈ សុវត្ថិភាពសង្គម បំបាត់អំពើលួច ឆក់ប្លន់ ជាប់ជំរិត ឆបោក ក្លែងបន្លំ ដែលនាំប៉ះពាល់កិត្តិយស សេចក្តីថ្លៃរបស់ប្រទេសជាតិ ប៉ះពាល់ដល់វប្បធម៍ ទំនៀមទម្លាប់ប្រពៃណីជាតិ រៀបចំទីក្រុង ទីប្រជុំជនឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ បំបាត់អ្នកសុំទាន
  • រៀបចំប្រព័ន្ធសង្គ្រោះបន្ទាន់ពេលមានគ្រោះថ្នាក់កើតឡើងដោយចៃដន្យដូចជា គ្រោះថ្នាក់ចរាចរណ៍ ជំងឺផ្សេងៗពេលកំពុង ធ្វើទេសចរណ៍ ឬករណីប្រធានស័ក្តិ។

នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងបាននិយមបោះពុម្ធផ្សព្វផ្សាយ និងប្រើប្រាស់មានដាក់ពុទ្ធសករាជផង មហាសករាជផង និងចុល្លសករាជផង។ តើសករាជជាអ្វី?

891 1 comments:0 0
ចម្លើយពី Khmer Literature

នៅក្នុងប្រតិទិនដែលប្រទេសកម្ពុជាយើងនិយមបោះពុម្ពផ្សព្វផ្សាយនិងប្រើប្រាស់មានដាក់ពុទ្ធ សករាជផង គ្រិស្តសករាជផង ចុល្លសករាជផង និងមហាសករាជផង

  • សករាជ គឺរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមក ដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពូកជនានុជនអ្នកគោរពត្រូវការ កត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើតមួយលេខៗរៀងរាល់ឆ្នាំ។
  • ពុទ្ធសករាជ គឺរាប់ថ្ងៃខែឆ្នាំដោយយកពុទ្ធសករាជជាគោល។ ក្នុងការរាប់ចំនួនថ្ងៃខែឆ្នាំនេះគេចាប់ផ្តើមតាំងពីមួយថ្ងៃបន្ទាប់ពីព្រះពុទ្ធសមណគោតមជាបរមគ្រូទ្រង់បរិនិព្វាន។ ព្រះសមណគោរតមថា ព្រះបរមគ្រូទ្រង់បរិនិព្វានថ្ងៃទី ១៥កើត ខែពិសាខ ឆ្នាំ ម្សាញ់ ៥៤៣ មុនគ.ស។ ដូចនេះ ពុទ្ធសករាជត្រូវបានគេបង្កើតឡើងចាប់ពីថ្ងៃពុធ ១រោជ ខែពិសាខ ឆ្នាំម្សាញ់ មុនគ.ស៥៤៣ឆ្នាំ និងត្រូវបានគេប្រើរហូតដល់សព្វថ្ងៃនេះ។
  • គ្រិស្តសករាជត្រូវបានគេប្រើនៅសម័យបារាំងដាកនឹមអាណានិគមមកលើប្រទេសកម្ពុជានាឆ្នាំ ១៨៦៣។ គ្រិស្តសករាជ គឺរាប់ថ្ងៃខែឆ្ន ដោយយកគ្រិស្តសាសនាជាគោល។ ថ្ងៃ ខែ ឆ្នាំ តាមគ្រិស្តសករាជត្រូវបានចាប់ផ្តើមរាប់តាំងពីថ្ងៃដែលព្រះយីស៊ូប្រសូតគឺតាំងពីថ្ងៃទី ២៥ ខែ ធ្នូ ៥៤៣ ឆ្នាំក្រោយពុទ្ធសករាជ។ គ្រិស្តសករាជត្រូវបានគេនិយមប្រើជាសកលរហូតដល់សព្វថ្ងៃនេះ។
  • មហាសករាជ គឺជាសករាជធំ កើតឡើងអំពីជនមួយពួកហៅថាតាតិ រស់នៅតំបន់មួយខាងទិសពាយព្យប្រទេសឥណ្ឌ ដែលបានលុកលុយវាតអំណាចក្នុង​ ប្រទេសឥណ្ឌាប៉ែកខាងលិច កាលពុទ្ធសករាជ ៦២១ ហើយបានតាំងក្សត្រិយ៍ជាតិរបស់ខ្លួនព្រះនាម សកៈ ឬ សាលិវាហនៈ ឱ្យគ្រងរាជ្យនៅទីនោះ។ ស្តេចសកៈ ក៏តាំងការាប់ឆ្នាំពីមួយរៀងមក ហើយដែលចំណេរតមកហៅថា មហាសករាជ។ ក្នុងព្រះរាជពង្សាវតាខ្មែរចាព្រះបាទសម្តេច អរិដ្ឋិពលពានោ(ព្រះកេតុមាលា) បានតំមហាសករាជ ទី១ក្នុងកាលពុទ្ធសករាជ ៦២១ ឬឆ្នាំ ៧៩ នៃគ្រិស្តសករាជជាប់មានមកក្នុងប្រទេសយើងរៀងដល់សព្វថ្ងៃនេះ។
  • ចុល្លសករាជ គឺជាសករាជតូចតាមព្រះរាជពង្សាវតាខ្មែរ ដែលសម្តេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនឹងថ្ងៃ ១២កើត ខែចែត្រ ឆ្នាំកុរ ឯកស័ក ឬឆ្នាំ ៦៤០នៃ គ្រិស្តសករាជ។ ឬសករាជរាប់ថ្ងៃខែឆ្នាំ ឬរាប់ត្រឹមតែឆ្នាំតាមកាលកំណត់ដែលតាំងទុកពីមួយរៀងមកដោយមានបុគ្គលអស្ចារ្យ ឬមានហេតុការណ៍អស្ចារ្យណាមួយដែលពួកជនានុជនអ្នកគោរពត្រូវកាតកត់ត្រាទុកកុំឱ្យបាត់ហើយត្រូវប្រើក្នុងសំបុត្រចុតហ្មាយជាដើមដោយបង្កើនរៀងរាល់ឆ្នាំ។

 

ឈ្មោះសករាជ

ប្រភេទសករាជ

ព្រឹត្តិការណ៍

កាលបរិច្ចេទ

ការបង្កើតឬនាំចូលមកកម្ពុជា

ពុទ្ធសករាជ

សាសនាព្រះពុទ្ធ

ពុទ្ធបរិព្វាន

៥៤៣ឆ្នាំមុនគ្រិស្តសករាជ

១ថ្ងៃក្រោយពុទ្ធបរិព្វាន

គ្រិស្តសករាជ

សាសនាគ្រិស្ត

ព្រះយេស៊ូប្រសូត

៥៤៣ឆ្នាំក្រោយពុទ្ធសករាជ

ថ្ងៃព្រះយេស៊ូប្រសូតនាំចូលដោយអាណានិគមបារាំង ឆ្នាំ ១៨៦៣

មហាសករាជ

សករាជធំ

ស្តេចសកៈឬសាលិវាមានៈនៃពួកគាត់ឡើងគ្រងរាជឥណ្ឌាប៉ែកខាងលិខ

ព.ស ៦២១ឬ គ.ស ៧៩

បង្កើតដោយស្តេចសកៈនៃពួកតាតិ (ស្តេចឥណ្ឌា) នាំចូលដោយព្រះកេតុមាលា

ចុល្លសករាជ

សករាជតូច

 

ព.១១៨៣ឬគ.ស ៦៤០

ស្តេចទុមស្រីសុរិយវង្ស

 

ចំពោះបញ្ហាសង្គម រាជរដ្ឋាភិលបានដាក់ចេញគោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ៩ ចំណុច។ គោលនយោបាយភូមិ ឃុំ សង្គាត់មានសុវត្ថិភាពជាអ្វី?

573 1 comments:0 0
ចម្លើយពី Khmer Literature

ចំពោះបញ្ហាសន្តិសុខសង្គមរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៩ចំនុច។

គោរនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពគឺជាគោលនយោបាយរក្សាសន្តិភាពសង្គម របៀបរៀបរយសាធារណៈ ដោយចាប់ផ្តើមពីមនុស្សគ្រប់រូបក្នុងមូលដ្ឋាន។

គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុចរួមមាន៖

  • គ្មានសកម្មភាពលួច ឆក់ ប្លន់ គ្រប់ប្រភេទ
  • គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់
  • គ្មានក្មេងទំនើង(គ្មានក្រុមក្មេងពាល គ្មានក្រុមបងធំ គ្មានក្រុមក្មេងស្ទាវ)
  • គ្មានអំពើអានាចារ្យ ការជួញដូរស្រី កុមារ និងអំពើហិង្សាក្នុងគ្រួសារ
  • គ្មានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទ ល្មើសគ្រប់ប្រភេទ
  • គ្មានគ្រោះថ្នាក់ចរាចរណ៍ (គោរពច្បាប់ចរាចរណ៍ ប្រុងប្រយ័ត្នក្នុងការបើកបរ និងការប្រើប្រាស់ផ្លូវថ្នល់)
  • គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
  • មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធ
  • គ្មានការត្រួតពិនិត្យខុសច្បាប់(គ្មានកុងត្រូលជជុះ)

ចូររាប់ឈ្មោះរមណីដ្ឋានធម្មជាតិដែលមានលក្ខណៈជាអេកូទេសចណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានចំនួន ១០ កន្លែងដោយបញ្ជាក់ឈ្មោះរាជាធានីខេត្តដែលរមណីដ្ឋានធម្មជាតិនោះតាំងនៅផង។

1900 1 comments:0 1
ចម្លើយពី Khmer Literature

ឈ្មោះរមណីដ្ឋានធម្មជាតិដែលមានលក្ខណៈជាអេកូទេសចរណ៍នៅក្នុងព្រះរាជាណាចកចក្រកម្ពុជាចំនួន១០ កន្លែង និងឈ្មោះខេត្តដែលរមណីដ្ឋានធម្មជាតិនោះតាំងនៅ៖

ខេត្តកណ្តាល

  • រមណីដ្ឋានធម្មជាតិស្អាងភ្នំ

ខេត្តកំពង់ចាម

  • រមណីដ្ឋានទឹកឆា
  • រមណីដ្ឋានទឹកធ្លាក់ហោង
  • រមណីដ្ឋានជ្រោយចេក

ខេត្តកំពង់ឆ្នាំង

  • រមណីយដ្ឋានធម្មជាតិភ្នំស្រះខ្ចៅ

ខេត្តកំពង់ស្ពឺ

  • រមណីដ្ឋានធម្មជាតិឧទ្យានជាតិគីរីរម្យ
  • រមណីដ្ឋានធម្មជាតិល្អាងភ្នំចាស់
  • រមណីដ្ឋានធម្មជាតិទេរទឹកពុះ
  • រមណីដ្ឋានធម្មជាតិភ្នំព្រៃខ្មែរ
  • រមណីដ្ឋានធម្មជាតិចំបក់

ខេត្តកែប

  • រមណីដ្ឋានភ្នំសរសៀ
  • រមណីដ្ឋានកោះទន្សាយ
  • រមណីដ្ឋានធម្មជាតិភ្នំកំពង់ត្រាច
  • រមណីដ្ឋានធម្មជាតិព្រែកអំពិល

ខេត្តកោះកុង

  • រមណីដ្ឋានធម្មជាតិ ចាំយាម
  • រមណីដ្ឋានធម្មជាតិ តាតៃ
  • រមណីដ្ឋានធម្មជាតិ ក្បាលឆាយ ឬកោះប៉ោ
  • រមណីដ្ឋានធម្មជាតិ ជីផាត
  • រមណីដ្ឋានធម្មជាតិ ឧទ្យានបុទមសាគរ
  • រមណីដ្ឋានធម្មជាតិ កោះមូល (កោះកុងក្រៅ)
  • រមណីដ្ឋានធម្មជាតិ កោះស្តេច

ខេត្តក្រចេះ

  • រមណីដ្ឋានធម្មជាតិ អន្លង់ផ្សោត
  • រមណីដ្ឋានធម្មជាតិ កោះទ្រង់
  • រមណីដ្ឋានធម្មជាតិ ភ្នំសុពណ៌កាឡី
  • រមណីដ្ឋានធម្មជាតិ កាំពី

ខេត្តតាកែវ

  • រមណីដ្ឋានប្រវត្តិសាស្រ្ត វប្បធម៌ និងធម៌ជាតិ ភ្នំតាម៉ៅ

ខេត្តបន្ទាយមានជ័យ

  • រមណីដ្ឋានធម្មជាតិ ភ្នំបាក់ និងភ្នំជញ្ជាំង
  • រមណីដ្ឋានធម្មជាតិ ល្អាងតូច
  • រមណីដ្ឋានកែច្នៃអាតទឹកកងវ៉ា
  • រមណីដ្ឋានកែច្នៃអាតទឹកត្រពាំងថ្ម

ខេត្តបាត់ដំបង

  • រមណីដ្ឋានធម្មជាតិ រប្បធម៌ និងធម្មជាតិភ្នំសំពៅ
  • រមណីដ្ឋានធម្មជាតិ សេកសក
  • រមណីដ្ឋានធម្មជាតិ ពពុះពេជចិន្តា
  • រមណីដ្ឋានធម្មជាតិ កែច្នៃ អាងកំពីងពួយ
  • រមណីដ្ឋានធម្មជាតិ តំបន់ធម្មជាតិនៃជំរកសត្វស្លាបព្រែកទ័ល

ខេត្តប៉ៃលិន

  • រមណីដ្ឋានធម្មជាតិ អូរដំបង
  • រមណីដ្ឋានធម្មជាតិ ទឹកធា្លក់ភ្នំខៀវ
  • រមណីដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិភ្នភយ៉ាត
  • រមណីដ្ឋានធម្មជាតិ ភ្នំកុយ
  • រមណីដ្ឋានធម្មជាតិ អូរអែប
  • រមណីដ្ឋានធម្មជាតិ អូរតាវ៉ៅ

ខេត្តព្រៃវែង

  • រមណីដ្ឋានបារាយណ៍អណ្តែត
  • រមណីដ្ឋានបាភ្នំ
  • រមណីដ្ឋានប្រាសាទចុងស្រុក

ខេត្តព្រះសីហនុ

  • រមណីដ្ឋានធម្មជាតិ ក្បាលឆាយ
  • រមណីដ្ឋានធម្មជាតិ ថ្មរួង
  • រមណីដ្ឋានធម្មជាតិ ឆ្នេរអូរឈើទាល
  • រមណីដ្ឋានធម្មជាតិ ឆ្នេរកោះពស់
  • រមណីដ្ឋានធម្មជាតិ ឆ្នេរអូរត្រេះ
  • រមណីដ្ឋានធម្មជាតិ ឧស្យានជាតិរាម
  • រមណីដ្ឋានធម្មជាតិ ឆ្នេរដើមជ្រៃ
  • រមណីដ្ឋានធម្មជាតិ ភ្នំលើ

ខេត្តមណ្ឌលគិរី

  • រមណីដ្ឋានធម្មជាតិ ព្រៃដើមស្រល់
  • រមណីដ្ឋានធម្មជាតិ ទឹកជ្រោះសែនមនោរម្យ
  • រមណីដ្ឋានធម្មជាតិ ទឹកជ្រោះរមនា
  • រមណីដ្ឋានធម្មជាតិ ទឹកជ្រោះប៊ូស្រា
  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ដំណាក់ស្តេច

ខេត្តរតនគិរី

  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់កាចាញ
  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់អូរសិនលែរ
  • រមណីដ្ឋានធម្មជាតិ បឹងយក្សឡោម
  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ការទៀង
  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ចាអុង
  • រមណីដ្ឋានធម្មជាតិ វាលរំប្លង់

ខេត្តសៀមរាប

  • រមណីដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ ភ្នំគូលែន
  • រមណីដ្ឋានប្រវត្តិសាស្ត្រ និងធម្មជាតិភ្នំបូក
  • រមណីដ្ឋានប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិភ្នំក្រោម
  • រមណីដ្ឋានធម្មជាតិភូមិបណ្តែតទឹកបឹងទន្លេសាប

ខេត្តស្វាយរៀង

  • រមណីដ្ឋានព្រៃបាសាក់

ខេត្តស្ទឹងត្រែង

  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ សុភមិត្ត
  • រមណីដ្ឋានធម្មជាតិ អូរពងមាន់
  • រមណីដ្ឋានធម្មជាតិ កោះខ្សាច់

ខេត្តឧត្តរមានជ័យ

  • រមណីដ្ឋានធម្មជាតិ ទឹកធ្លាក់ចំប៉ី (ទឹកធ្លាក់ល្អាងតាថង)
  • តំបន់ទន្លេស
  • តំបន់អូរអង្គ្រង
user icon
Khmer Literature
នៅ 2018-02-05
សួរអំពី៖ព្រះមហាក្សត្រ

ចូរសរសេរព្រះនាមអតីតព្រះមហាវីរក្សត្រខ្មែរដែលមានព្រះបរមនាមភ្ជាប់នឹងពាក “វរ័្មន” ខាងចុងឱ្យបាន ២០ព្រះអង្គ

457 1 comments:0 0
ចម្លើយពី Khmer Literature

ព្រះនាមអតីតព្រះមហាវីរក្សត្រខ្មែរដែលមានព្រះបរមនាមភ្ជាប់នឹងពាក្យ “វរ័្មន” ខាងចុងគឺ៖

  • ព្រះបាទជ័យវរ័្មនទី១
  • ព្រះបាទជ័យវរ័្មនទី២
  • ព្រះបាទជ័យវរ័្មនទី៤
  • ព្រះបាទជ័យវរ័្មនទី៥
  • ព្រះបាទជ័យវរ័្មនទី៦
  • ព្រះបាទជ័យវរ័្មនទី៧
  • ព្រះបាទជ័យវរ័្មនទី៨
  • ព្រះបាទយសោវរ័្មនទី១
  • ព្រះបាទយសោវរ័្មនទី២
  • ព្រះបាទឥន្រ្ទវរ័្មន
  • ព្រះបាទឦសានវរ័្មន
  • ព្រះបាទហសិវរ័្មន
  • ព្រះបាទភវរ័្មន
  • ព្រះបាទរាជិន្រ្ទាវរ័្មន
  • ព្រះបាទសូរ្យវរ័្មនទី២
  • ព្រះបាទកៅណ្ឌិន្យជ័យវរ័្មន
  • ព្រះបាទស្រីន្ទ្រវរ័្មន
  • ព្រះបាទធរណ៌ន្ទ្រវរ័្មនទី១
  • ព្រះបាទធរណ៌ន្ទ្រវរ័្មនទី២
  • ព្រះបាទរាជេន្ទ្រវរ័្មនទី១
  • ព្រះបាទរាជាន្ទ្រវរ័្មនទី២។
×

×

One more step

Please login to share your idea

Register Login