Ask
Websites Login

.តើការបោសសម្អាតមីនមានគោលបំណងអ្វីខ្លះ?

630 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ការបោសសម្អាតមីនមានគោលបំណងដើម្បីការពារប្រជាពលរដ្ឋ ឱ្យជៀសផុតពីការរងគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទះ និងដើម្បីឱ្យមានសុវត្ថិភាពក្នុងការប្រើប្រាស់ដីធ្លីនៅតាមសហគមន៍ ជនបទ ។

ចូររៀបរាប់ឈ្មោះអង្គភាព និងអង្គការបោសសម្អាតមីននៅកម្ពុជា?

995 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ឈ្មោះអង្គភាព និងអង្គការដែលបានបោសសម្អាតមីននៅកម្ពុជា ៖

  • កងកម្លាំងរក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់ UNTAC)មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ស៊ីម៉ាក់ CMAC)
  • អង្គការមិនមែនរដ្ឋាភិបាលបោសសម្អាតមីន ម៉ាក់ MAG)
  • អង្គការជំនួយសកម្មភាពកំចាត់មីនជប៉ុន (ជេម៉ាក់ JMAS)
  •  កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិ

ហេតុអ្វីបានជាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ មានការថយចុះ?

418 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

បានជាគ្រោះថ្នាក់ដោយសារគ្រាប់មីននិងគ្រាប់មីនទាន់ផ្ទះមានការ ថយចុះ ព្រោះតែការខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការរបស់ អ្នកចូលរួមជាច្រើន ក្នុងវិស័យសកម្មភាពមីន ជាពិសេសការលើក ស្ទួយការអប់រំការយល់ដឹងអំពីមីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដល់ ប្រជាពលរដ្ឋតាមសហគមន៍នីមួយៗ ។

តើមីនមានទំនាក់ទំនងទៅ នឹងភាពក្រីក្រប្រជាជនយ៉ាងណាខ្លះ?

383 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

មីនមានទំនាក់ទំនងទៅ នឹងភាពក្រីក្រប្រជាជនដោយសារ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រពួកគាត់ប្រកបមុខរបរកសិកម្ម ប្រសិនបើផ្ទៃដី នោះវត្តមានគ្រាប់មីនមីន និងគ្រាប់មិនទាន់ផ្ទុះវាជាឧបសគ្គដ៏ធំចំពោះផលិតកម្មកសិកម្មរបស់ពួកគាត់ នោះនឹងធ្វើឱ្យកាន់តែមានជីវភាពក្រីក្រ ថែមទៀត ។

តើទីកន្លែងណាខ្លះ ដែលត្រូវជៀសវាង មិនត្រូវចូលទៅដើម្បី បង្ការគ្រោះថ្នាក់ដោយសារគ្រាប់មីន?

456 1 comments:0 1
ចម្លើយពី ប្រវត្តិវិទ្យា

ទីកន្លែងដែលត្រូវជៀសវាង មិនត្រូវចូលទៅ ដើម្បីបង្ការគ្រោះថ្នាក់ ដោយសារមីន ដូចជា ៖

  • មិនចូលទៅក្នុងបន្ទាយចាស់
  •  មិនចូលក្រោមស្ពានបាក់បែក
  • មិនចូលទៅក្នុងភូមិចាស់ដែលគេបោះបង់ចោល
  • មិនចូលក្នុងតំបន់ដែលមានសញ្ញាសម្គាល់មីន
  • មិនប៉ះពាល់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។

តើខេត្តណាខ្លះដែលសំបូរមីន? ហេតុអ្វី?

790 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ខេត្តដែលសំបូរមីន មាននៅតំបន់ពាយ័ព្យ ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប ឧត្តរមានជ័យ ព្រះវិហារ និងខេត្តបន្ទាយមានជ័យ ។ តំបន់ ទាំងនេះ ស្ថិតនៅសមរភូមិមានការប្រយុទ្ធគ្នាក្នុងសម័យសង្គ្រាម ជាទីតាំងឈរជើង ឬបន្ទាយ ចាស់ការពារសន្តិសុខរបស់ទាហាន ។

តើមីនជាអ្វី? ប្រើសម្រាប់ធ្វើអ្វី?

1518 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

មីនជាគ្រឿងផ្ទះម្យ៉ាងសម្រាប់យកទៅប្រើប្រាស់នៅក្នុងពេល សង្គ្រាម ដើម្បីកម្ទេចវត្ថុផ្សេង ។

តើវិស័យទេសចរណ៍នៅកម្ពុជាចែកចេញជាប៉ុន្មានផ្នែក ?

1082 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

វិស័យទេសចរណ៍នៅកម្ពុជាចែកចេញជា ៥ផ្នែក ដូចជា ៖

  1. ទេសចរណ៍ធម្មជាតិ ជាការធ្វើដំណើរកំសាន្តតាមតំបន់ផ្សេងៗ ដែលមានលក្ខណៈធម្មជាតិទូទៅ តំបន់ដែលមានការអភិរក្សសត្វព្រៃ មច្ឆជាតិ និងរបៀបគ្រប់គ្រង ការរស់នៅតាមរបៀបជំនឿ ប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិភាគតិច ។
  2. ទេសចរណ៍វប្បធម៌: ជាការធ្វើដំណើរកំសាន្តតាមតំបន់ផ្សេងៗ ដែលមានប្រាសាទបុរាណ ទីកន្លែងបុរាណ (វត្តអារាម ទីសក្ការៈ បូជា ល្បែងប្រជាប្រិយ ប្រពៃណីទំនៀមទម្លាប់ របាំប្រជាប្រិយ និងសម្លៀកបំពាក់ ។ល។
  3.  ទេសចរណ៍កែច្នេះ ជាការធ្វើដំណើរតាមតំបន់ផ្សេងៗដែលមាន ការកែច្នៃទៅជារមណីយដ្ឋាន កន្លែងលេងកំសាន្ត កីឡា តាមឆ្នេរ សមុទ្រជាដើម ។
  4.  ទេសចរណ៍អរូបិយៈ ជាការធ្វើដំណើរកំសាន្តទៅកាន់តំបន់ដែល មានការទាក់ទងទៅនឹងសាសនា ជំនឿផ្សេងៗ ។
  5. ទេសចរណ៍ជំនួញ ជាការធ្វើដំណើរកំសាន្តលំហែរបស់អ្នកជំ នួញ ឬអ្នកបណ្តាក់ទុន ដើម្បីស្វែងរកទីតាំងសម្រាប់ធ្វើវិនិយោគ

 

តើត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃវិស័យទេសចរណ៍?

1047 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ដើម្បីទប់ស្កាត់ផលអវិជ្ជមាននៃវិស័យទេសចរណ៍ ក្រសួងទេសចរណ៍បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាក់ព័ន្ធ ជាមួយ ក្រសួងពាក់ព័ន្ធ ពិសេស ក្រសួងមហាផ្ទៃ អង្គការ អន្តរជាតិ និងផ្នែកឯកជន ធ្វើការបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយជូនដល់ក្រុមគោលដៅ និងអ្នកពាក់ព័ន្ធ ទាំងអស់ឱ្យមានការយល់ដឹង និងចេះពីវិធានការ ការពារនូវរាល់ផល  អវិជ្ជមានក្នុងវិស័យទេសចរណ៍ ។

កត្តាសំខាន់ៗអ្វីខ្លះដែលជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនបាន?

2103 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

កត្តាសំខាន់ៗដែលជំរុញឱ្យវិស័យទេសចរណ៍រីកចម្រើនបានមាន៖

  • ពង្រឹងស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គម
  • ពង្រឹងសន្តិសុខឱ្យបានល្អ ជូនភ្ញៀវទេសចរណ៍
  •  ការពារ និងថែរក្សាមរតក៏ប្រវត្តិសាស្ត្រ វប្បធម៌ ធម្មជាតិ ឱ្យបាន ល្អប្រសើរ
  •  ពង្រឹងសុវត្តិភាពចំណីអាហារ និងសេវាកម្ម
  • រក្សាបាននូវបរិស្ថានល្អប្រសើរ ។
×

×

One more step

Please login to share your idea

Register Login