Ask
Websites Login
user icon
Scholarships
នៅ 2018-12-07

The Royal Golden Jubilee PhD Scholarships for ASEAN Students in Thailand, 2019


University in Thailand (Unknown)

Thailand

Doctor or PhD

Deadline: 2019-01-01

11 0 0
user icon
Scholarships
នៅ 2018-12-07

The CIMB ASEAN Scholarship for Cambodian Students


University in UK (Unknown)

United Kingdom

Bachelor

Deadline: 2019-05-06

8 0 0
user icon
Scholarships
នៅ 2018-12-06

Chinese Government Scholarship-AUN Program for ASEAN Countries 2019


Chongqing University

China

Bachelor/Master

Deadline: 2019-01-01

10 0 0
user icon
Scholarships
នៅ 2018-12-04

Asian Future Leaders Scholarship Program (AFLSP) 2019 in Zhe Jiang University, China


Zhe Jiang University

China

Master

Deadline: 2019-05-20

27 0 0
user icon
Scholarships
នៅ 2018-12-04

ASEAN Undergraduate Scholarship (AUS)


NUS - National University of Singapore

Singapore

Bachelor

Deadline: 2019-06-15

14 0 0
user icon
Help
នៅ 2018-07-13
អត្ថបទអំពី៖ប្តូរលេខសំងាត់ khsearch.com help

Sponsored

របៀប login នៅពេលបាត់លេខសំងាត់


ដើម្បី login យើងត្រូវ៖ ១.ចូលទៅកាន់ http://www.khsearch.com/account-recovery ឬចុចលើ "forget" ដូចរូបខាងក្រោម៖ ២.បញ្ចូល អ៉ីមែលដែលអ្នកធ្លាប់បានចុះឈ្មោះពីមុនដូចរូប បន្ទាប់មកចុចលើ "Confirm Now" បន្ទាប់មក អ្នកនឹងឃើញដូចរូបខាងក្រោម៖
182 0 comments:1 4

អព្ភន្តរញាណញទាយជាអ្វី ? មានលក្ខណៈសំគាល់ដូចម្តេច ?

ចម្លើយពី ចំណេះដឹងទូទៅ

អព្ភន្តរញាណទាយ ជាអព្ភន្តរញាណកើតឡើងយ៉ាងរហ័សក្រោយពីបានផ្អាកការគិតពិចារណាអស់មួយរយៈមកហើយស្រាប់តេរកឃើញដោយមិនបាច់គិត ។ លក្ខណៈសំគាល់អព្ភន្តរញាណទាយ គឹមុនមានអព្ភន្តរញាណទាយបញ្ញា យើងបានខិតខំរកយ៉ាងខ្លាំងក្លា និងយ៉ាងយូរទៀតផងតែរកពុំទាន់ឃើញនោះវិញ ។

ប៉ុន្តែអព្ភឡន្តរញាណទាយអាចមានលក្ខណៈគ្រប់គ្រាន់លុះត្រាតែមានបញ្ហាជួយបណ្តុះបណ្តាល ជួយពង្រីកនិងជួយរៀបចំវាផង ។

តើបញ្ញាមានមុខងារដូចម្តេចខ្លះ ក្នុងការបង្កើតថ្មី ?

ចម្លើយពី ចំណេះដឹងទូទៅ

យើងទទួលស្គាល់ថា ការបង្កើតថ្មីទាំងអស់បឹងផ្អែកសំភារៈដែលមានពីមុន ហើយចាប់កំណើតចេញពីតំរូវការរបស់មនុស្ស ។ ដូចនេះរាល់អំពើនៃការបង្កើតថ្មីជាអំពើរបស់បញ្ញាពោលគឺ ជាអព្ភន្តរញាណ នៃទំនាក់ទំនងនិយាយអោយចំ គឺជាសម្បទាក្នុងការកសាងទំនាក់ទំនងថ្មីៗ ។ មួយវិញទៀតអំពើនៃការបង្កើតថ្មីគឺ ជាអំពើសំយោគ ។ និយាយរួមការបង្កើតថ្មី​ឋិតនៅត្រង់ការបង្ខិតអោយជិតគ្នានូវ គំនិតនានាដែលអាចចង់ភ្ជាប់គ្នាបាន គឺជាអំពើនៃបញ្ញា ។

តើអ្នកបង្កើតថ្មី តែងជួនឧបសគ្គអ្វីខ្លះ ?

ចម្លើយពី ចំណេះដឹងទូទៅ

ឧបសគ្គដែលអ្នកបង្កើតថ្មីតែងជួបប្រទះនោះគឺ ៖

  • ការច្រណែនពីសំណាក់អ្នកស្រាវជ្រាវដទៃទៀត ដោយអ្នកប្រាជ្ញាខ្លះមិនព្រមទទួលស្គាល់តំលៃនៃការបង្កើតថ្មី របស់អ្នកជំនាន់ក្រោយ ។
  •   បុរេវិនិច្ឆ័យខុសឆ្គង អ្នកខ្លះទទួលស្គាល់អ្វីដែលខ្លួនធ្លាប់ជឿ បដិសេធការបង្កើតថ្មី
  • ទំនាស់ជាមួយអ្នកកាន់អំណាច អ្នកកាន់អំណាចខ្លះ មានគំនិតអភិរក្សចាត់ទុក អ្នកបង្កើតថ្មី ជាអ្នកបដិវត្តជាសត្រូវ
  • ទំលាប់របស់ប្រជារាស្រ្ត មិនអាចផ្លាស់ប្តូរទម្លាប់ដែលខ្លួនធ្លាប់មានតាំងពីយូររមកហើយ ។

តើលំនាំគំនិតបង្កើតថ្មីត្រូវឆ្លងកាត់ប៉ុន្មានដំនាក់ ?

ចម្លើយពី ចំណេះដឹងទូទៅ

លំនាំគំនិត ដែលនាំទៅដល់ការបង្កើតថ្មីត្រូវឆ្លងកាត់បួនដំនាក់គឺ ៖

  • រយៈកិច្ចការអផល គឺជាដំនាក់ចាប់ផ្តើមដោយមានបំណងច្បាស់លាស់
  • រយៈកិច្ចការអផលគឺជា ដំនាក់បោះបង់កិច្ចការចោលជាបណ្តោះអាសន្នមួយរយៈសិន តែញាណនៅតែបន្តសកម្មភាពខ្លួនដដែល ។
  • រយៈកិច្ចការផុសគំនិត លទ្ធផលនៃកិច្ចការអញាណ លេចចូលមកក្នុងញាណវិញដោយឯង ។
  • រយៈកិច្ចការគិតពិចារណា ជាដំនាក់ដែលត្រូវយកលទ្ធផលទៅអោយវិចារណញាណត្រួតពិនិត្យ ។

តើកត្តានៃការបង្កើតថ្មីមានអ្វីខ្លះ ?

ចម្លើយពី ចំណេះដឹងទូទៅ

កត្តានៃការបង្កើរថ្មីមាន ៖

  • កត្តាចៃដន្យដែលជាកត្តាមិនអាចទាយទុកជាមុនបាន
  •   ភាគនៃទេពកោសល្យ ដែលជានិស្ស័យរបស់ចិត្តពីធម្មជាតិ
  • ពុទ្ធិរបកគំហើញចុងក្រោយទាំងឡាយរបស់ស្យង់
  •  តំរូវការចាំបាច់របស់សមូហៈមួយ ។

តើអ្វីខ្លះ ដែលជាធាតុនៃការបង្កើតថ្មី ?

ចម្លើយពី ចំណេះដឹងទូទៅ

ការបង្កើតអ្វីមូយតែងតែត្រូវការបំនានវប្បធម៌ពីមុនៗ ទាំងអស់ពោលគឺការបង្កើតថ្មីពុំមែនកើតចេញពីអ្វីដែលទទេនោះទេ តែវាជាបាតុភូតនៃអ្វីដេលរួចចាកផុតពីការវិនាស ។ ដូចនេះក្នុងការបង្កើតថ្មី ធាតុទាំងឡាយដែលគេយកមកប្រើសុទ្ធតែជាធាតុចាស់ ហើយមានតែសមាសឬសំយោគទេដែលថ្មី​ ។

ការបង្កើតថ្មី និងការរវើយរវាយខុសគ្នាដូចម្តេចខ្លះ ?

ចម្លើយពី ចំណេះដឹងទូទៅ

ការរវើយរវាយ ជាអ្នករៀបចំដំបូងរបស់ការបង្កើតថ្មី ។ តែការបង្កើតថ្មីខុសស្រឡះពីការរវើយរវាយ ដោយសារការបង្កើតថ្មីនៅក្រោមការត្រួតពិនិត្យរបស់វិចារណាញាណ និងត្រូវបានទទួលការវិនិច្ឆ័យពីចិត្តទៀតផង ។ ឯការរវើយរវាយគឺគ្មានចង់កែដំនើររបស់រូបភាពឡើយ ។

user icon
ចំណេះដឹងទូទៅ
នៅ 2018-12-07
សួរអំពី៖ការរវើយរវាយ

អ្វីជាការរវើយរវាយ ?

ចម្លើយពី ចំណេះដឹងទូទៅ

ការរវើយរវាយជាសកម្មភាពមួយនៃចិត្ត ដែលរង់ចាំទទួលនូវរូបភាពទាំងឡាយ ដែលកើត​ឡើងតាមរបៀបបណ្តុំគំនិត ។ វាអាចកើតមានឡើងអាស្រ័យលក្ខខណ្ឌបីគឺ លក្ខខណ្ឌសរីរាង្គកាយ លក្ខខណ្ឌរូបរាងកាយ និងលក្ខខណ្ឌចិត្តវិទ្យា ។ ការរវើយរវាយនាំមកនូវគុណវិបត្តិយ៉ាងច្រើន តែវាក៏អាចមានគុណសម្បត្តិខ្លះដែរ គឺវាអាចក្លាយទៅជាប្រភពនៃការបង្កើតថ្មី ។

តើមនុស្សខ្វាក់ពីកំណើតមានយល់សប្តិដែររឺទេ ? ព្រោះអ្វី ?

ចម្លើយពី ចំណេះដឹងទូទៅ

មនុស្សខ្វាក់ពីកំណើត ក៏មានយល់សប្តិដែរព្រោះថាមនុស្សខ្វាក់ពីកំណើតបាត់បង់តែសរីរាង្គឥន្រ្ទិយមួយតែប៉ុណ្ណោះគឺចក្ខុញ្ញាណ ហើយសរីរាង្គឥន្រ្ទិយបួនទៀតនៅដំណើរការធម្មតាធ្លាប់មានឥន្រ្ទិយធម្មតា និងធ្លាប់មានរូបភាពនិងលំនឹកធម្មតាដែរ ។

ពួកមនោនិយមយល់យ៉ាងណាដែរ អំពីការយល់សប្តិនេះ ?

ចម្លើយពី ចំណេះដឹងទូទៅ

ពួកមនោនិយមយល់ថា ការយល់សប្តិកើតឡើងពីព្រលឹងធំរបស់មនុស្ស បានចេញខ្លួនមនុស្សនៅពេលមនុស្សកំពុងដេកលក់ ហើយបានទៅជួបព្រលឹងធំរបស់អ្នកដទៃដែលចេញពីខ្លួនអ្នកដទៃដូចគ្នា ។ ព្រោះថាព្រលឹងធំអាចចេញពីខ្លួនមនុស្សបាន នៅពេលមនុស្សដេកលក់ ។ លុះដល់ព្រលឹងធំនោះវិលចូលមករូបរាងខ្លួនវិញក៏នឹកឃើញពីសកម្មភាពរបស់ខ្លួនកាលនៅពេលលួចចេញពីខ្លួន បង្កើតបានជាយល់សប្តិ ។

×

×

One more step

Please login to share your idea

Register Login