Ask
Websites Login
user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖គណបក្សនយោបាយ

ដូចម្តេចដែលហៅថា គណបក្សនយោបាយ?

529 1 comments:0 0
ចម្លើយពី Answer King

គណបក្សនយោបាយ គឺជាយន្តការចាត់តាំងមួយ​ដែលរួមប្រមូលផ្តុំបុគ្គលទាំងឡាយ​ឱ្យស្ថិតក្នុង​សកម្មភាពរួមមួយដើម្បីដឹកនាំឆ្ពោះទៅរកការប្រកួតប្រជែង​ ជាមួយក្រុមដទៃទៀត​ដើម្បីដណ្តើមយកដោយយុត្តិធម៌​ក្នុងការគ្រប់គ្រងសាធារណៈ​សម្រាប់ផលប្រយោជន៍ដោយឡែក និងឈានទៅរក​ផលប្រយោជន៍រួមមួយ។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖ប្រព័ន្ធនយោបាយ

ដូចម្តេចដែលហៅថា ប្រព័ន្ធនយោបាយ?

436 1 comments:0 0
ចម្លើយពី Answer King

ប្រព័ន្ធនយោបាយ គឺជាប្រព័ន្ធអង្គការចាត់តាំងនៃអំណាចរបស់រដ្ឋមួយដោយមានការតែងតាំង​អ្នកដឹកនាំដើម្បីទាក់ទងគ្នារវាងអំណាច នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ។

អ្វីទៅដែលហៅថា ឡាសែលសាំងគ្លូ?

537 1 comments:0 0
ចម្លើយពី ប្រវត្តិវិទ្យា

ជាកិច្ចព្រមព្រៀងរវាងអាមេរិក និងយួនខាងជើងដែលបានចុះហត្ថលេខានៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ១៩៧៣ ដើម្បីបញ្ចប់សង្គ្រាមនៅវៀតណាម។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖រាជាធិបតេយ្យ

ដូចម្តេចដែលហៅថា រាជាធិបតតេយ្យ?

245 1 comments:0 0
ចម្លើយពី Answer King

រាជាធិបតេយ្យ គឺជាទម្រង់នៃការដឹកនាំមួយដែលអំណាច​សម្រេចខ្ពស់បំផុត និងអំណាចសម្រេចចុងក្រោយ​នៅក្នុងដៃព្រះរាជាតែមួយអង្គឯងគត់។ អ្នកគ្រប់គ្រងប្រើអំណាចផ្តាច់ការ ហើយអំណាចនេះគ្មានព្រំដែនទេ។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖ជំរឿន

តើជំរឿនត្រូវការព័ត៌មានអ្វីខ្លះពីប្រជាជន?

3437 2 comments:0 0
ចម្លើយពី Answer King

ជំរឿនត្រូវការព័ត៌មានមួយចំនួនពីប្រជាជនដូចជា៖ ចំនួនសមាជិកគ្រួសារ ស្ថានភាពគ្រួសារ កម្រិតវប្បធម៌ ភាពមានការងារធ្វើ ស្ថានភាពអាពាហ៍ពិពាហ៍ ញាតិសន្តាន ភាសាកំណើត...។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖ជំរឿន

ហេតុអ្វីបានជារដ្ឋាភិបាលចាំបាច់ធ្វើជំរឿន?

9558 7 comments:0 0
ចម្លើយពី Answer King

រដ្ឋាភិបាលចាំបាច់ធ្វើជំរឿន ពីព្រោះថារដ្ឋាភិបាលចង់ដឹងពីព័ត៌មានមួយចំនួន​ដើម្បីរៀបចំផែនការសម្រាប់​ធ្វើការអភិវឌ្ឍន៍ប្រទេសជាតិ លើកស្ទួយសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ ម៉្យាងទៀតងាយស្រួលក្នុងការទាក់ទាញ​ក្រុមហ៊ុនវិនិយោគបរទេស និងក្នុងស្រុកមកដាក់ទុនរកស៊ី។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖សង្គម ជំរឿន

តើកម្ពុជាធ្លាប់បានធ្វើជំរឿនប៉ុន្មានលើកហើយ?

2421 2 comments:0 0
ចម្លើយពី Answer King

កម្ពុជាឆ្លងកាត់ជំរឿនចំនួន ៤លើកមកហើយគឺ៖ ឆ្នាំ ១៩២១, ១៩៦២, ១៩៩៨ និងឆ្នាំ ២០០៨ ។

user icon
Chhai Uśâ
នៅ 2018-04-05
សួរអំពី៖ជំរឿន

តើជំរឿនជាអ្វី?

1543 1 comments:0 0
ចម្លើយពី Answer King

ជំរឿន គឺជាការរាប់ចំនួនមនុស្ស ប្រុសស្រី ចាស់ក្មេងដើម្បីប្រមូលរាល់ទិន្នន័យសម្រាប់អភិវឌ្ឍប្រទេសជាតិ។

តើអ្នកមានវិធានការដូចម្តេចខ្លះដើម្បីថែរក្សាការពារធនធានធម្មជាតិក្នុងសហគមន៍របស់អ្នកឱ្យបានគង់វង់?

1178 1 comments:0 0
ចម្លើយពី Answer King

យើងទាំងអស់គ្នាត្រូវ៖

 • ទប់ស្កាត់រាល់សកម្មភាពផ្សេងៗដែលនាំឱ្យបំផ្លាញដល់បរិស្ថាន និងធនធានធម្មជាតិក្នុងសហគមន៍
 • ចូលរួមថែរក្សាការពារអភិរក្សធនធានធម្មជាតិ​ និងជីវៈចម្រុះឱ្យមានចីរភាពក្នុងប្រព័ន្ធអេកូឡូស៊ី
 • ចូលរួមដាំដើមឈើបន្ថែម
 • អប់រំប្រជាពលរដ្ឋឱ្យយល់ពីតម្លៃបរិស្ថាន។

តើការបង្កើតគោលនយោបាយសាធារណៈរបស់រដ្ឋាភិបាលនាំមកនូវផលប្រយោជន៍អ្វីខ្លះដល់សង្គមជាតិ?

660 1 comments:0 0
ចម្លើយពី Answer King

នាំមកនូវផលប្រយោជន៍ជាច្រើនដូចជា៖

 • ពង្រឹងឯកភាពជាតិ
 • កសាង និងការពារប្រទេសជាតិឱ្យស្ថិតក្នុងឯករាជ្យ​ អធិបតេយ្យភាព បូរណភាពទឹកដី សន្តិភាព ប្រជាធិបតេយ្យ...
 • ពង្រឹងសណ្តាប់ធ្នាប់សាធារណៈ
 • ជុំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ
 • បំបាត់រាល់អំពើហិង្សា ការរើសអើង ឧក្រឹដ្ឋកម្ម
 • ពង្រឹងនីតិរដ្ឋ សមធម៌សង្គម ពង្រឹងការគោរពច្បាប់
 • លើកកម្ពស់ការការពារបរិស្ថាន
 • ដំណោះស្រាយបញ្ហាដីធ្លី។ល។
×

×

One more step

Please login to share your idea

Register Login