Ask
Websites Login
user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា ប៉ះទង្គិច

ចូររៀបរាប់ពីលំនាំប្រែកំណើតដោយប៉ះទង្គិច?

193 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

លំនាំប្រែកំណើតដោយប៉ះទង្គិច កើតមាននៅពេលសម្ពាធដ៏ខ្លាំងសង្កត់លើសិលាដែលកប់យ៉ាងជ្រៅពីក្រោមសិលាផ្សេងទៀត ឬនៅពេលផ្ទាំងសំបកផែនដីប៉ះទង្គិចគ្នា។ សម្ពាធនិងកំណើនសិតុណ្ហភាពដែលកើតឡើងនៅក្រោមលក្ខខណ្ឌនេះបណ្តាលអោយខូចទ្រង់ទ្រាយ និងផ្លាស់ប្តូរសមាសធាតុគីមី។ សិលាប្រែកំណើតប្រភេទនេះភាគច្រើនស្ថិតនៅក្រោមកំណកំណើតសិលាទ្វីប។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

ចូររៀបរាប់លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា។

191 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

លំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា គឺជាវិធីមួយដែលសិលាអាចទទួលរងលំនាំប្រែកំណើតបាន គឺដោយការប៉ះជាមួយម៉ាក់ម៉ា។ នៅពេលម៉ាក់ម៉ាធ្វើចលនាឆ្លងកាត់សំបកផែនដី វាកម្តៅមជ្ឃដ្ឋានជុំវិញសិលា។ លំនាំប្រែកំណើតដោយប៉ះនឹងម៉ាក់ម៉ាកើតឡើងក្បែរសិលាម៉ាក់ម៉ាជ្រៀតប៉ុណ្ណោះ។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើលំនាំប្រែកំណើតរបស់សិលាមានប៉ុន្មាន? អ្វីខ្លះ?

361 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

លំនាំប្រែកំណើតរបស់សិលាមាន ២យ៉ាង គឺលំនាំប្រែកំណើតដោយប៉ះម៉ាក់ម៉ា និងលំនាំប្រែកំណើតដោយប៉ះទង្គិច។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា សីតុណ្ហភាព

តើលំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពប៉ុន្មា? ហើយលាយក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពប៉ុន្មាន?

277 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

លំនាំប្រែកំណើតរបស់សិលាកើតមាននៅសីតុណ្ហភាពចន្លោះពី ៥០អង្សា ទៅ ១០០០អង្សា។ ហើយសិលានឹងក្លាយជាម៉ាក់ម៉ានៅសីតុណ្ហភាពខ្ពស់ជាង១០០០អង្សា។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើសិលាប្រភេទណាខ្លះ ដែលអាចក្លាយទៅជាសិលាប្រែកំណើត?

323 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

សិលាដែលអាចក្លាយទៅជាសិលាប្រែកំណើតមាន សិលាភ្នំភ្លើង សិលាកម្ទេចកំណ និងសិលាប្រែកំណើតខ្លួនឯងក៏អាចក្លាយទៅជាសិលាប្រែកំណើតផ្សេងទៀតដែរ។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើសិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារអ្វី?

172 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

សិលាអាចទទួលរងនូវលំនាំប្រែកំណើតដោយសារកម្តៅ និងសម្ពាធក្នុងសំបកផែនដី។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើសិលាប្រែកំណើតជាអ្វី? ភាគច្រើនស្ថិតនៅឯណា?

2559 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

សិលាប្រែកំណើត គឺជាសិលាដែលផ្លាស់ប្តូរទម្រង់ វាយភាព ឬសមាសធាតុផ្សំរបស់វា។ សិលាប្រែកំណើតភាគច្រើនស្ថិតនៅក្រោមផ្ទៃដីយ៉ាងជ្រៅ។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើស្រទាប់នីមួយៗនៃសិលាកម្ទេចកំណខុសគ្នាអាស្រ័យលើអ្វីខ្លះ?

238 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

ស្រទាប់នីមួយៗនៃសិលាកម្ទេចកំណខុសគ្នាអាស្រ័យលើប្រភេទ ទំហំ និងពណ៍នៃកម្ទេចកំណ

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សិលា

តើលក្ខណៈពិសេសរបស់សិលាកម្ទេចកំណមានអ្វីខ្លះ?

269 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

លក្ខណៈពិសេសរបស់សិលាកម្ទេចកំណមាន ទម្រង់ស្រទាប់ ស្នាមជ្រួញ និងស្នាមប្រេះនៃភក។

user icon
ផែនដីវិទ្យា
នៅ 2017-07-28
សួរអំពី៖សំណល់

តើផូស៊ីល ជាអ្វី? ផូស៊ីលផ្តល់ព័ត៍មានអ្វីខ្លះ?

1531 1 comments:0 0
ចម្លើយពី ផែនដីវិទ្យា

ផូស៊ីល គឺជាសំណល់ ឬស្លាកស្នាមនៃរុក្ខជាតិនិងសត្វដែលកប់ក្នុងសិលាកម្ទេចកំណ។ ផូស៊ីលភាគច្រើនគឺជាសត្វរស់នៅក្នុងបាទសមុទ្រ។ ផូស៊ីលផ្តល់ព័ត៍មានអំពីទម្រង់ជីវិតសម័យដើម និងរបៀបរស់នៅរបស់ពួកវា។

×

×

One more step

Please login to share your idea

Register Login