Ask
Websites Login

កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ?

ចម្លើយពី Phon

កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌មានសារៈសំខាន់ដូចជា

  • ទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
  • ទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើគ្នា និងមិនអាចលក់ដូរ ផ្ទេរ ឬដកហូតបាន
  • ធ្វើឱ្យមានសេរីភាព យុត្តិធម៌ និងសន្តិភាព
  • គ្មានការរើសអើងប្រកាន់ពូជសាសន៍
  • ធ្វើឱ្យមានសិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី...។

អ្វីជាកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌?

ចម្លើយពី Phon

កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គឺជាកតិការសញ្ញាដែលធានាឱ្យមនុស្សជាតិទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញលេញតាមដែលអាចធ្វើទៅបានដោយមានការទទួលស្គាល់សេចក្ដីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើគ្នា និងមិនអាចលក់ដូរ ឬផ្ទេរ ឬដកហូតបាន។

user icon
Phon
នៅ 2018/06/11
សួរអំពី៖ធនាគារពិភពលោក តួនាទី

ចូរបរិយាយពីធនាគារពិភពលោក និងតួនាទីរបស់វា។

ចម្លើយពី Phon

បរិយាយពីធនាគារពិភពលោក និងតួនាទីរបស់វា

ក.អំពីធនាគារពិភពលោក

  • ធនាគារពិភពលោក ជាវាក្យសព្ទមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឍ   សម្រាប់កម្មវិធីសំខាន់ៗ។
  • ធនាគារពិភពលោកមានគោលដៅច្បាស់លាស់ក្នុងការកាត់បន្ថយភាពក្រីក្រ។
  • ធនាគារបិភពលោក ខុសពីក្រុមធនាគារពិភពលោកនៅត្រង់ថា ធនាគារពិភពលោកមានតែស្ថាប័នពីរគឺ ធនាគារអន្តរជាតិសម្រាប់ការស្ថាបនាឡើងវិញ និងការអភិវឌ្ឍ និងសហគមន៍អភិវឌ្ឍអន្តរជាតិ ទីភ្នាក់ងារធានារ៉ាប់រងវិនិយោគទុនពហុភាគីនិងមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការដោះស្រាយវិវាទវិនិយោគទុន។
  • ធនាគារពិភពលោកជាស្ថាប័នមួយក្នុងចំណោមស្ថាប័នទាំងប្រាំ ដែលបង្កើតឡើងនៅឯសន្និសីទក្នុងឆ្នាំ ១៩៤៤។
  • ធនាគារនេះបង្កើតឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១៩៤៤ គឺជាអង្គការអន្តរជាតិដ៏ធំមួយដែលបង្កើតឡើងដោយសន្ធិសញ្ញា និងមានប្រទេសជាសមាជិកពី ១៨៤ ទៅ ១៨៦។

ខ. តួនាទីរបស់ធនាគារពិភពលោក

  • មុខងារសំខាន់របស់ធនាគារពិភពលោក គឺផ្ដល់ប្រាក់កម្ចី ឬផ្ដល់ឥណទានដល់គម្រោងសំខាន់ៗ ដើម្បីបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាសមាជិក។
  • បេសកកម្មរបស់ធនាគារពិភពលោក គឺការកាត់បន្ថយភាពក្រីក្រ។
  • ធនាគារពិភពលោក ផ្ដល់ប្រាក់កម្ចី ផ្ដល់ឥណទាន ឬប្រាក់ជំនួយ សម្រាប់គម្រោងកម្មវិធី និងជួយផ្នែកបច្ចេកទេសក្នុងករណីដែលប្រទេស និងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ និងប្រទេសអន្តរកាល។
user icon
Phon
នៅ 2018/06/11
សួរអំពី៖សាកលភាវូបនីយកម្ម តួនាទី

ចូរនិយាយពីសាកលភាវូបនីយកម្មនិងតួនាទីរបស់វា។

ចម្លើយពី Phon

សកលភាវូបនីយកម្ម និងនាទីរបស់វាគឺ

ក. សកលភាវូបនីយកម្ម គឺជាដំណើរមួយដែលសេដ្ឋកិច្ចសង្គម និងវប្បធម៌តំបន់ និងពិភពលោកបានរលាយចូលគ្នា តាមរយៈបណ្ដាញទំនាក់ទំនង និងពាណិជ្ជកម្ម។

ខ. តួនាទីសកលភាវូបនីយកម្ម

  • ជាការបង្កើតទំនាក់ទំនងនិងភាពពឹងពាក់គ្នាទៅវិញទៅមកដោយផ្អែកលើផ្នែកសេដ្ឋកិច្ចនៃពិភពលោកទាំងមូល។
  • សកលភាវូបនីយកម្មក្ដោបយកបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្មអន្តរជាតិ វិនិយោគទុនអន្តរជាតិនិងហិរញ្ញវត្ថុអន្តរជាតិ ពោលគឺការជួយបង្កើនទំហំនៃចំណូលសេដ្ឋកិច្ចជាតិ។
  • បច្ចេកវិទ្យាបានធ្វើឱ្យមានការផ្លាស់ប្ដូរនៅក្នុងលក្ខណៈឆ្ពោះទៅរកភាពប្រសើរឡើងនៃទំនាក់ទំនងទាំងនេះ។
  • សកលភាវូបនីយកម្មនិយាយផងដែរពីបញ្ហាបរិស្ថាន ឧក្រិដ្ឋកម្ម អំពើហិង្សា និងភេរវកម្មសកល សក្ដានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងសេដ្ឋកិច្ចដែលជាការងារនាំទៅដលសមាហរណកម្មសេដ្ឋកិច្ចដ៏ប្រសើរ។
  • សកលភាវូបនីយកម្មក៏និយាយផងដែរអំពីការព្រួយបារម្ភខាងវិបត្តិហិរញ្ញវត្ថុនិងការបាត់បង់ការងារ។
user icon
Phon
នៅ 2018/06/11
សួរអំពី៖ទំនាក់ទំនង សេដ្ឋកិច្ច

ដូចម្ដេចដែលហៅថាទំនាក់ទំនងសេដ្ឋកិច្ច?

ចម្លើយពី Phon

ទំនាក់ទំនងសេដ្ឋកិច្ច គឺចាដំណើរនៃការទាក់ទងផ្នែកសេដ្ឋកិច្ចជាតិ ជាមួយសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។

user icon
Phon
នៅ 2018/06/11
សួរអំពី៖ការអភិវឌ្ឍ មនុស្ស

ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្ស។

ចម្លើយពី Phon

ក.សិទ្ធិដើម្បីមានចំណេះវិជ្ជាៈ យោងតាមមាត្រា ២៦ នៃសេចក្ដីថ្លែងការណ៍ជាសកលស្ដីពីសិទ្ធិមនុស្សចែងថា មនុស្សគ្រប់រូបមានសិទ្ទិទទួលការអប់រំ។

ខ.សិទ្ធិនយោបាយ

  • សិទ្ធិបញ្ចេញមតិដោយសេរី
  • សិទ្ធិប្រជុំដោយសេរី
  • សិទ្ធិបង្កើតសមាគមដោយសេរី
  • សិទ្ធិចូលរួមក្នុងឆាកនយោបាយ
  • សិទ្ធិបោះឆ្នោត
  • សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
  • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ។

គ.សិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌

  • សិទ្ធិមានការងារធ្វើ
  • សិទ្ធិជ្រើសរើសការងារ
  • សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
  • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ
  • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
  • សិទ្ធិបង្កើតគ្រួសារ
  • សិទ្ធិមានសន្តិសុខសង្គម
  • សិទ្ធិមានការធានារ៉ាប់រង។
user icon
Phon
នៅ 2018/06/11
សួរអំពី៖សិទ្ធិមនុស្ស

ដូចម្ដេចដែលហៅថា សិទ្ធិមនុស្ស? តើហេតុអ្វីមានជាកើតមានសិទ្ធិមនុស្ស?

ចម្លើយពី Phon

ក. សិទ្ធិមនុស្ស គឹជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ ការធ្វើការ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់។

ខ. បុព្វហេតុចម្បងដែលនាំឱ្យកើតមានសិទ្ធិមនុស្ស គឺដោយភាពមហន្តរាយដ៏គួរឱ្យតក់ស្លុត ដែលបង្កឡើងដោយសង្គ្រាមលោកលើកទី២ មកលើមនុស្សដែលមានទំហំធំក្រៃលែង។ ភាពខ្លោចផ្សាដែលកើតមកពីមហន្តរាយនេះ បានជំរុញទឹកចិត្តអ្នកប្រាជ្ញដែលមានទឹកចិត្តស្រឡាញ់ជាតិ និងសន្តិភាព ធ្វើការតស៊ូយ៉ាងស្វិតស្វាញក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើង សំដៅទប់ស្កាត់សង្គ្រាមលោកនាពេលអនាគត។ ក្នុងន័យនេះ សេចក្ដីថ្លេងការណ៍ស្ដីពីសិទ្ធិមនុស្ស ជាឧបករណ៍មួយដើម្បីប្រឆាំងនឹងអំពើសង្កត់សង្កិនគ្រប់រូបភាព លុបបំបាត់ចោលនូវមូលហេតុដែលបង្កឱ្យមានជម្លោះ និងសង្គ្រាម និងដើម្បីស្ដាឡើងវិញនូវពិភពលោកមួយដែលមានសន្តិភាព សេរីភាព ឥស្សរភាព និងការគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្សគ្រប់រូប។ ម៉្យាងទៀត សិទ្ធិមនុស្សជាចាំបាច់ត្រូបានការពារនីតិរដ្ឋដើម្បីកុំឱ្យមានអរិភាពនៅក្នុងសង្គម។

user icon
Phon
នៅ 2018/06/11
សួរអំពី៖ច្បាប់

ដូចម្ដេចដែលហៅថាច្បាប់? ច្បាប់ធម្មជាតិ? ច្បាប់អមតៈ? ច្បាប់វិជ្ជមាន?

ចម្លើយពី Phon

ក. ច្បាប់ត្រូវបានគេឱ្យនិយមន័យដូចតទៅ

  • ន័យទូទៅៈ ​ច្បាប់  គឺជាទំនាក់ទំនងចាំបាច់ទាំងឡាយ ដែលចេញមកពីអ្វីដែលកើតមានឡើង។
  • ឡីបនិចៈ ច្បាប់ជាសីលអំណាច។
  • ន័យទូទៅៈ ច្បាប់ជានិយាម ជាកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្ស សម្រាប់ការពារសិទ្ធិ និងសេរីភាព ដែលធម្មជាតិបានសំអិតសំអាងឡើងដើម្បីជីវិតរស់នៅក្នុងសង្គម។

. ច្បាប់ធម្មជាតិ គឺជាច្បាប់មួយដែលគេប្រកាសឱ្យប្រើ តាមរយៈពន្លឺនៃវិចារណញាណ។

គ. ច្បាប់អមតៈ គឺជាច្បាប់ដែលគេប្រកាសឱ្យប្រើជាអមតៈ។

ឃ. ច្បាប់វិជ្ជមាន គឺជាច្បាប់មួយដែលគេប្រកាសឱ្យប្រើតាមរយៈហេតុការណ៍ (ស្ថានភាព ឬព្រឹត្តិការណ៍ដែលមានសុភវិនិច្ឆ័យ)។ ឧទាហរណ៍ ការបង់ពន្ធ ការបម្រើកងទ័ព កិច្ចសន្យា ។ល។

user icon
Phon
នៅ 2018/06/11
សួរអំពី៖សិទ្ធិ

តើសិទ្ធិចែកចេញជាប៉ុន្មាន? អ្វីខ្លះ?

ចម្លើយពី Phon

សិទ្ធិចែកចេញជាពីរ គឺ

  • សិទ្ធិស្របច្បាប់នៃពលរដ្ឋ
  • សិទ្ធិធម្មជាតិរបស់មនុស្ស។
user icon
Phon
នៅ 2018/06/11
សួរអំពី៖សីលធម៌ សិទ្ធិ

ចូរនិយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌។

ចម្លើយពី Phon

មនុស្សកើតមកតែងភ្ជាប់មកជាមួយនូវសិទ្ធិពីធម្មជាតិរបស់ខ្លួនមកជានិច្ច សិទ្ធិទាំងនោះមានសិទ្ធិមានជីវិតរស់នៅ សិទ្ធិចិញ្ចឹមជីវិត សិទ្ធិទទួលការអប់រំជាដើម។ ហើយច្បាប់រដ្ឋត្រូវការពារសិទ្ធរបស់គេ       ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់រំលោភទៅលើសិទ្ធិបុគ្គលដទៃឡើយ។

×

×

One more step

Please login to share your idea

Register Login