Ask
Websites Login
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖ប័ណ្ណបើកបរ

តើប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

ប័ណ្ណបើកបរនៅព្រះរាជាណាចក្រកម្ពុជាមាន៥ប្រភេទ៖

ប្រភេទ កៈ

          សម្រាប់ទោចក្រយានយន្ត និងត្រីចក្រយានយន្តមាន៖

  • ក១៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៤៩ ដល់១២៥សង់ទីម៉ែត្រគូប
  • ក២៖ សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង លើសពី១២៥សង់ទីម៉ែត្រគូប ។

ប្រភេទ ខៈ

          សម្រាប់រថយន្តដឹកអ្នកដំណើរ មិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើកបរ

ប្រភេទ គៈ

          សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី៣,៥តោន និងអាចមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន

ប្រភេទ ឃៈ

        សម្រាប់រថយន្តដឹកអ្នកដំណើរ ៖

  • ឃ១៖ សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី១០នាក់ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន
  • ឃ២៖ សម្រាប់រថយន្ត ដឹកអ្នកដំណើរលើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កដែលមានទម្ងន់សរុបអតិបរមាមិនលើសពី០,៧៥តោន ។

ប្រភេទ ងៈ

          សម្រាប់រថយន្តដឹកអ្នកដំណើរ លើសពី២០នាក់ដោយគិតទាំងអ្នកបើកបរ និងអាចមានសណ្តោងរ៉ឺម៉កកដែលមានទម្ងន់សរុបអតិបរមាលើសពី០,៧៥តោន ត្រូវចែកជាបីប្រភេទគឺ ៖

  • ប្រភេទ ង (​ខ)
  • ប្រភេទ ង ( គ )
  • ប្រភេទ ង ( ឃ) ។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖បើកបរ អនុវត្ត

តើអ្នកបើកបរយានជំនិះ គ្រប់ប្រភេទត្រូវអនុវត្តវិធានការយ៉ាងដូចម្តេចខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

អ្នកបើកបរយានជំនិះប្រភេទ ត្រូវអនុវត្តន៍វិធានការដូចក្រោម៖

  • អ្នកបើកបរយានយន្តដែលមាន​ទំហំស៊ីឡាំងចាប់ពី៤៥សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរតាមប្រភេទយានយន្ត
  • នៅពេលយើងបើកបរយានជំនិះ អ្នកបើកបរត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចហើយស្ថិតក្នុងស្ថានភាព ដែលអាចធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេសលទ្ធភាពនៃការធ្វើចលនាមិនត្រូវឲ្យមានការរំខានឡើយ ។ ហាមផ្ទុកអ្នកដំណើរទំនិញឬវត្ថុផ្សេងៗដែលនាំឲ្យបាំងភ្នែកអ្នកបើកបរ
  • បើកបរនិងអ្នកដំណើរដែលជិះនៅលើកៅអីខាងមុខនៃរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជាដាច់ខាត
  • អ្នកបើកបរទោចក្រយានយន្ត ត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្តោងរ៉ឺ​ម៉កត្រូវពាក់មួកការពារសុវត្ថិភាព
  • ហាមផ្ទុកមនុស្សឬទំនិញពីមុខអ្នកបើកបរ
  • ហាមក្មេង អាយុក្រោម១០ឆ្នាំ អង្គុយនៅកៅអីខាងមុខនៃរថយន្ត ដោយគ្មានមនុស្សចាស់អង្គុយជាមួយឬនឹងគ្មានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
  • ទារកអាយុតិចជាង១០ខែត្រូវដាក់ក្នុងកៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាតសុវត្ថិភាពចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត
  • កុមារមានអាយុចាប់ពី១០ខែ ៤ឆ្នាំត្រូវអង្គុយក្នុងកៅអីសម្រាប់កុមារដែលមានខ្សែរក្រវ៉ាតសុវត្ថិភាព ចងផ្អែកកៅអីនេះឲ្យជាប់ទៅនឹងកៅអីក្រោយនៃរថយន្ត្
  • ហាមធ្វើឲ្យរំខាន ដល់អ្នករស់នៅជាប់តាមដងផ្លូវនឹងអ្នកប្រើប្រាស់ផ្លូវ
  • ហាមពិសាជាតិស្រវឹងដែលមានអត្រាជាតិអាល់កុលចាប់ពី០,២៥ មីលីក្រាមក្នុង១លីត្រឈាមឡើងទៅ
  • ហាមបើកបរយាន ដែលមានកង់ច្រវ៉ាកដែកផ្ទាល់ទ្រូងផ្លូវ ។ យានជំនិះគ្រប់ប្រភេទនេះ ត្រូវដឹកតាមយានដែលមានប្រភេទកងកៅស៊ូ
  • ហាមប្រើប្រាស់ទូរស័ព្ទនៅពេលដែលកំពុងបើកបរយានយន្ត ។ ទូរស័ព្ទអាចប្រើប្រាស់បានបើមានឧបករណ៍ភ្ជាប់ទំនាក់ទំនងឬត្រូវឈប់យានយន្តដើម្បីប្រើទូរស័ព្ទ ។

បើអ្នកបើកបរបានប្រព្រឹត្តល្មើសនិងបទប្បញ្ញត្តិចរាចរណ៍ តតើមន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍យ៉ាងដូចម្តេចខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

មន្រ្តីនគរបាលចរាចរណ៍ ត្រូវឃាត់យានជំនិះមិនឲ្យចរាចរណ៍ឬឃាំងទុកយាយន្តរហូតពេលបង់ប្រាក់ពិន័យ ដើម្បីធ្វើការពិន័យទៅតាមករណី ដែលអ្ន្កកបើកបរបានប្រព្រឹត្តបទល្មើសនឹងបទប្បញ្ញត្តិចរាចរណ៍ដូចខាងក្រោម៖

  • យានជំនិះ ដែលអ្នកបើកបរកំពុងស្ថិតនៅក្នុងភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,២៥មីលីក្រាមក្នុងមួយលីត្រខ្យល់ឬចាប់ពី០,២៥ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ឬស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងញៀន
  • យានជំនិះដែលអ្នកបើកបរប្រកែលមិនព្រម ឲ្យគេត្រួតពិនិត្យអាត្រាជាតិអាល់កុល ឬគ្រឿងញៀន
  • យានជំនិះដែលផ្ទុកទំនិញឬមនុស្សហួសកម្រិតកំណត់
  • យានជំនិះដែលអ្នកបើកបរគ្មានប័ណ្ណបើកបរឬមានប័ណ្ណបើកបរមិនត្រូវតាមប្រភេទយានជំនិះ
  • យានជំនិះ ដែលមានលក្ខណៈបច្ចេកទេសមិនគ្រប់គ្រាន់អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍
  • យានជំនិះដែលបញ្ចេញផ្សែងខ្លាំង ឬសំឡេងខ្លាំងលើសពីស្តង់ដារកំណត់ធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ឬអ្នកដែលរស់នៅជាប់ដងផ្លូវថ្នល់
  • យានជំនិះដែលធ្វើចរាចរណ៍ ដោយគ្មានស្លាកលេខនិងប័ណ្ណសម្គាល់យានយន្តឬលិខិតអនុញ្ញតផ្សេងៗដើម្បីធ្វើចរាចរណ៍
  • យានជំនិះដែលផ្ទុកទំនិញ ឬអ្នកដំណើរនាំឲ្យបាំឬទើសទែងដល់អ្នកបើកបរ
  • យានជំនិះដែលចតធ្វើឲ្យរំខាន ឬនាំឲ្យមានគ្រោះថ្នាក់ដល់យានដទៃ
  • យានជំនិះដែលចតចោលនៅលើទ្រូងផ្លូវក្នុងទីប្រជុំជនលើសពី៧២ម៉ោង
  • ក្នុងករណីយានយន្តមិនបានចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេសតាមពេលកំណត់ឬមិនបានជួសជុលយាន តាមពេលកំណត់របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន ។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖សូរស័ព្ទ

តើការប្រើប្រាស់សូរស័ព្ទយានជំនិះ ត្រូវអនុវត្តយ៉ាងមិច ?

ចម្លើយពី វប្បធម៌ទូទៅ

ការប្រើប្រាស់សូរស័ព្ទយានជំនិះត្រូវអនុវត្តដូចខាងក្រោម៖

  • ការប្រើប្រាស់សញ្ញាសូរស័ព្ទ«ស៊ីផ្លេ » ត្រូវអនុញ្ញតឲ្យប្រើប្រាស់តែនៅពេលថ្ងៃ ដើម្បីឲ្យដំណឹងដល់អ្នកប្រើប្រាស់ផ្លូវ ដទៃៗទៀតដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតមានឡើយជាយថាហេតុ
  • ​នៅក្រៅទីប្រជុំជន​​​ សញ្ញាសូរស័ព្ទនេះត្រូវប្រើផងដែរសម្រាប់ឲ្យដំណឹងនៅពេលសុំជែង
  • សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ
  • ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ​ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា
  • នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាសគ្នាអាចប្រើផងដែរនៅពេលសុំ ជែង
  • សញ្ញាសូរស័ព្ទត្រូវប្រើក្នុងរយៈពេលខ្លីគឺមិនយូរជាងការចាំបាច់ឡើយ
  • ចាប់ពីពេលថ្ងៃលិចរហូតដល់ថ្ងៃរះ ការឲ្យដំណឹងដោយសញ្ញាសូរស័ព្ទត្រូវជំនួសដោយសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា
  • នៅពេលយប់ ក្នុងទីប្រជុំជនសញ្ញាភ្លើងកូតហ្វាឆ្លាស់គ្នា អាចបប្រើផងដែរនៅពេលសុំជែង
  • ចំពោះអ្នកបើកបរយានបម្រើការនគរបាលយោធា អាវុធហត្ថ ពន្លត់អគ្គិភ័យ យានសង្គ្រោះរបស់មន្ទីរពេទ្យ ដែលកំពុងបំពេញភារកិច្ច មានសិទ្ធិប្រើប្រាស់សញ្ញាសូរស័ព្ទពិសេសបានគ្រប់ពេលវេលា

ហាមប្រើស៊ីផ្លេខ្យល់នៅក្នុងទីក្រុង ទីប្រជុំជនឬនៅជិតមន្ទីរពេទ្យ

user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖សិល្បៈ

តើសិល្បៈសូនរូបមានអ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

សិល្បៈសូនរូបមាន១២ ឯកទេស ៖

  • គំនូរបុរាណ
  • គំនូរផ្សាយ
  • គំនូរទំនើប ( វិចិត្រកម្ម )
  • កំអលើក្រណាត់
  • តម្បាញដេប៉ាក់
  • ខ្មុកស្មាច់
  • កុលាភាជន៍
  • ចម្លាក់ឈើ
  • ចម្លាក់ស្ពាន់
  • ចម្លាក់ស្មិត
  • សម្លាក់ស្បែក
  • ចម្លាក់ពុម្ព ។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖សិល្បៈ

តើសិល្បៈ ( ប្អូន ) មានអ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

សិល្បៈ ( ប្អូន ) មាន ៖

  • សិល្បៈដាំស្ល
  • តុបតែងខ្លួន
  • ក្រងផ្កា
  • សិល្បៈគ្រប់គ្រង
  • សិល្បៈបង្រៀន
  • របៀបធ្វើម្ហូប
  • កាត់ដេរ សម្លៀកបំពាក់ ។ល។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖សិល្បៈ

តើសិល្បៈ ( ច្បង ) មានអ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

សិល្បៈ ( ច្បង ) មាន ៖

  • អក្សរសិល្ប៍
  • សិល្បៈគំនូរ
  • សិល្បៈចំលាក់
  • សិល្បៈតន្រ្តី ចម្រៀង
  • សិល្បៈរបាំល្ខោន
  • សិល្បៈសំណង់
  • សិល្បៈរូបភាព ។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖ភាពយន្ត

តើភាពយន្តមានអ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

ភាពយន្តមាន៖

  • ភាពយន្តគំនូជីវចល
  • ភាពយន្តឯកសារ
  • ភាពយន្តរឿង ។
user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖ជនជាតិ របាំ

តើជនជាតិខ្មែរមានរបាំប៉ុន្មានបែប ? អ្វីខ្លះ ?

ចម្លើយពី វប្បធម៌ទូទៅ

ជនជាតិខ្មែរមានរបាំ៣បែប គឺរបាំក្បាច់បុរាណ របាំប្រពៃណី និងរបាំប្រជាប្រិយ ។

user icon
វប្បធម៌ទូទៅ
នៅ 2019-04-24
សួរអំពី៖ភ្លេង មង្គល

តើភ្លេងខ្មែរមានអ្វីខ្លះ ? ភ្លេងណាដែលបង្កពិធីមង្គល ?

ចម្លើយពី វប្បធម៌ទូទៅ

ភ្លេងខ្មែរមាន៖

  • ភ្លេងមហោរី
  • ភ្លេងក្លងខែក
  • ភ្លេងគងស្គរ
  • ភ្លេងអារក្ស
  • ភ្លេងពិណពាទ្យ
  • ភ្លេងឆៃយុំា
  • ភ្លេងស្គរយោល
  • ភ្លេងប៉ីកែវ
  • ភ្លេងខ្មែរ ។​

ភ្លេងខ្មែរៈ ជាភ្លេងមង្គលដែលគេប្រគំក្នុងពិធីមង្គលតាមប្រពៃណីខ្មេរ ។ ភ្លេងខ្មែរសម្រាប់ប្រើក្នុងពិធីផ្សេងៗ ក្នុងមង្គលការឬពិធីបញ្ចេញម្លប់កូនស្រី ពិធីហែរកូនកំលោះ ពិធីហែកំណត់ថង់រង ពិធីកាត់សក់ សែនក្រុងពាលី សំពះផ្ទឹម ចង់ដៃនិងបង្វិលពពិលជាដើម ។

×

×

One more step

Please login to share your idea

Register Login