Ask
Websites Login
user icon
Scholarships
នៅ 2019-01-10

Brunei Darussalam Scholarship on Enhancing Professional Communication Skills for ASEAN 209


UBD-FPT Global Center

Vietnam

Short Course

Deadline: 2019-01-18

95 0 0
user icon
Scholarships
នៅ 2019-01-10

Teacher training students in Japan 2019


University in Japan

Japan

Exchange Program

Deadline: 2019-01-29

78 0 0
user icon
Scholarships
នៅ 2019-01-03

Scholarship 2019 - 2020 Shaanxi Normal University for International Student


Shaanxi Normal University

China

Master/Doctor or PhD

Deadline: 2019-04-10

74 0 1
user icon
Scholarships
នៅ 2018-12-27

HKBU Full Scholarship for International Scholarship in Hong Kong, 2019


Hong Kong Baptist University

Hong Kong

Master

Deadline: 2019-05-31

58 0 0
user icon
Scholarships
នៅ 2018-12-27

The UCSI University Trust Graduate Scholarship 2019 for International Student


UCSI University

Malaysia

Master/Doctor or PhD

Deadline: 2019-03-22

39 0 0
user icon
ចំណេះដឹងទូទៅ
នៅ 2019-01-18
សួរអំពី៖ អត្តសញ្ញាណ

ដូចម្តេចដែលហៅថា អត្តសញ្ញាណ ?

ចម្លើយពី ចំណេះដឹងទូទៅ

អត្តសញ្ញាណជាតិ = អត្ត + សញ្ញាណ + ជាតិ ។ អត្តមានន័យថា គ្រឿង សម្គាល់ខ្លួន ឬវត្ថុណាមួយ ។ ឯសញ្ញាណ មានន័យ ថាសេចក្តីដឹងជាក់ ការយល់ច្បាស់ ។ រីឯជាតិ មានន័យថាកំណើតនៃមនុស្សដែលមានសញ្ញាណជាតិផ្សេងៗ ។ ដូចនេះអត្តសញ្ញាណជាតិ មានន័យថា លក្ខណៈសម្គាល់ពិសេសរបស់ក្រុមមនុស្សរស់នៅ ដែលមានកំណើតក្នុងសហគមន៍ជាមួយគ្នា ដែលជាទូទៅមានប្រវត្តិភាសា និងវប្បធម៌មួយដូចគ្នារស់នៅលើទឹកដីជាមួយគ្នា មានអតីតកាលដូចគ្នា និងមានសព្ចោតនាឆន្ទៈរួមគ្នាបង្កើតបានជាចរិតមួយដូចគ្នា ។

តើស្រ្តីដែលបានទទួលការអប់រំខ្ពស់មានសមត្ថភាពអ្វីខ្លះ ?

ចម្លើយពី ចំណេះដឹងទូទៅ

ស្រ្តីដែលទទួលបានការអប់រំខ្ពស់មានសមត្ថភាពដូចតទៅ ៖

ក.​ កសាង និងអនុវត្តផែនការគ្រួសារ

 • ផែនការចំណូល ចំណាយក្នុងគ្រួសារមានតុល្យភាព ផែនការរកប្រាក់ចំណូល ផែនការចំណាយសោហ៊ុយលើដំណើរ ធ្វើការងារ ការចំណាយលើឳសថព្យាបាល សម្លៀកបំពាក់ប្រាក់សន្សំ និងការចេះសន្សំសំចៃជាដើម ។
 • ផែនការពន្យាកំណើត និងការកំណត់ចំនួនសមាជិកគ្រួសារតាមបំណងប្រាថ្នា គឺ ការមានកូនតាមផែនការមិនមែនមានកូនដោយចៃដន្យ ។
 • បន្ស៉ី ឬផ្សារភ្ជាប់ផែនការក្នុងគ្រួសារជាមួយសកម្មភាពសង្គម ឬផែនការការងារធានាឱ្យបានភាពរលូនដើម្បីធ្វើឱ្យសម្រេចទាំងផែនការគ្រួសារ​ទាំងផែនការការងារ ទាំងសកម្មភាពសហគមន៍ ឬសកម្មភាពសង្គម ។

ខ. អប់រំគ្រួសារ

 • អប់រំប្តីដោយផ្ទាល់ ឬប្រយោលដើម្បីឱ្យប្តីដើរតាមគន្លងសីលធម៌សង្គមបានត្រឹមត្រូវ និងស្របតាមគោលដៅ និងបំណងប្រាថ្នារបស់ខ្លួន ពិសេសចេះការពារខ្លួនកុំឱ្យមានជំងឺអេដស៍ ។
 • អប់រំកូនចៅឱ្យទម្លាប់អនុវត្តវិន័យគ្រួសារ ប្រពៃណីទំនៀមទម្លាប់ ការប្រតិបត្តិផ្នែកសាសនា ច្បាប់សង្គម សីលធម៌សង្គម វិន័យការងារ អប់រំអនាម័យសុខភាពដល់សមាជិកគ្រួសារ ។
 • ជួយសង្ហាត់បង្រៀនកូនចៅ ឬយ៉ាងហោចណាស់ក៏ត្រូវឆ្លៀតពេលពិនិត្យតាមដានការសិក្សារបស់កូនចៅ​ នឹងអាចឈានទៅដល់ការជួយបណ្តុះបណ្តាលវិជ្ជាជីវៈដល់កូនចៅសម្រាប់ទុកជាអាជីពនាពេលអនាគត ។

គ. រក្សាសុភាពគ្រួសារ

 • ចេះថែរក្សាសុខភាពផ្ទាល់ខ្លួនជាប្រចាំ ជាពិសេសត្រូវចេះថែរក្សាសុខភាពមុន និងក្រោយពេលសម្រាលកូន ។
 • ចេះចាត់ចែងចាក់ថ្នាំបង្កាឱ្យកូន ថែរក្សាសុខភាពសមាជិកគ្រួសារឱ្យចេះអនាម័យខ្លួនប្រាណ និងចេះអនុវត្តតាមវេជ្ជបញ្ជា ។
 • ចេះរក្សាអនាម័យសុខភាពក្នុងគ្រួសារដូចជាអនាម័យខ្លួនប្រាណ សម្លៀកបំពាក់ ម្ហូបអាហារ ផ្ទះសម្បែង សហគមន៍ជាដើម ។

ឃ. អនុវត្តសិទ្ធិអំណាច

 • សិទ្ធិស្មើភាពគ្នារវាងប្តីនិងប្រពន្ធក្នុងការចាត់ចែងទុកដាក់ ។
 • ការប្រើប្រាស់ទ្រព្យធន ការគ្រប់គ្រងប្រើប្រាស់ប្រាក់ចំណូលចំណាយ ការចាត់ចែងឱ្យកូនសិក្សារៀនសូត្រ និងការឱ្យកូនបន្តការសិក្សាលើជំនាញឯកទេស ។
 • ការសម្រេចកិច្ចការក្នុងគ្រួសារលើអចលនទ្រព្យ ការទុកដាក់កូនចៅឱ្យមានគ្រួសារ និងការចេករំលែកទ្រព្យសម្បត្តិដល់កូននៅពេលដែលមានគ្រួសារ ។
 • ធ្វើឱ្យសា្វមី និងសង្គមទទួលស្គាល់ពីតម្លៃ និងសិទ្ធិអំណាចរបស់ខ្លួន ព្រមទាំងស្គាល់ពីសមត្ថភាពរបស់ខ្លួនជាភរិយា ។
 • សិទ្ធិអំណាចជ្រើសរើសមុខរបរ ឬការងារ ឬចូលរួមសេវាកម្មសាធារណៈក្នុងការរក​ប្រាក់ ចំណូលបន្ថែមដោយភាពម្ចាស់ការ ដើម្បីផ្គត់ផ្គង់គ្រួសារ ឬដោះស្រាយបញ្ហាចំពោះមុខដែលកើតឡើងជាយថាហេតុ ។
 • ដូចនេះ ស្រ្តីដែលមានការអប់រំខ្ពស់ពិតជាមានសមត្ថភាព និងមានគុណប្រយោជន៍យ៉ាងច្រើនចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ។

តើកូនល្អ មិត្តល្អ និងពលរដ្ឋល្អមានលក្ខណៈសម្បត្តិដូចម្តេចខ្លះ ?

ចម្លើយពី ចំណេះដឹងទូទៅ

កូនល្អ មិត្តល្អ និងពលលរដ្ឋមានលក្ខណៈសម្បត្តិដូចតទៅ ៖

ក. កូនល្អ

 • ជាកូនដែលមានអត្តចរិតស្លូតបូត ទន់ភ្លន់សុភាពរាបសារ ស្រគត់ស្រគំ រមទម្យ ។
 • ស្តាប់ដំបូន្មានឪពុកម្តាយ គោរពចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ ចេះជួយកិច្ចការឪពុកម្តាយបង ប្អូន ជីដូនជីតា ចេះថែទាំប្អូនតូចតាចតាមសមត្ថភាព និងលទ្ធភាព ។
 • ស្រលាញ់ពលកម្ម អនាម័យ ការពារបរិស្ថានស្រឡាញ់ការអប់រំកាយ និងកីឡា ។
 • ចេះសន្សំសំចៃថវិកា និងថៃទាំសម្ភារដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារ ។
 • ចេះថែរក្សាការពារកិត្តិយសគ្រួសារ និងមិនធ្វើឱ្យមាតាបិតាក្រុមគ្រួសារ ពិបាកចិត្ត ឬខកចិត្តដោយប្រការណាមួយ ។

ខ. សិស្សល្អ

 • ជាសិស្សដែលមានសេចក្តីឧស្សាហ៍ព្យាយាមរៀនសូត្រ និងរៀនពូកែ ។
 • គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន គោរពលោកគ្រូ អ្នកគ្រូ មករៀនរៀងរាល់ពេលវេលា ។
 • មានស្មារតីស្រាវជ្រាវបំពេញបន្ថែមចំណេះដឹង ។​
 • ចូលរួមសកម្មភាពសង្គមក្លឹបសិក្សាទាំងនៅក្នុងសាលា និងក្នុងសហគមន៍ ។
 • មិនបង្កការលំបាកដល់សាលារៀន ការពារកិត្តិយសសាលា ។

គ. មិត្តល្អ

 • ធ្វើខ្លួនឱ្យល្អទប់នឹងបាតុភាពអសកម្មក្នុងសង្គម ។
 • មានទំនាក់ទំនងល្អជាមួយមិត្ត ជាមួយមិត្តភក្តិទាំងក្នុង និងក្រៅសាលា មានសមានចិត្តស្រលាញ់មិត្តភក្តិ និងជួយគ្នាទៅវិញទៅមក ។
 • ចេះដាស់តឿនមិត្តដែលគេច និងបោះបង់ការសិក្សាឱ្យវិលត្រឡប់មករៀនសូត្រវិញ ។
 • មានស្មារតីឧស្សាហ៍ព្យាយាម មានចិត្តអំណត់អត់ធន់ ពិសេសជួយមិត្តដែក្រីក្រ និងចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងមានវិធានការការពារជំងឺដើម្បីថាមពល និងសុខភាពល្អប្រសើរ ។
 • មិនបង្កការលំបាកដល់មិត្តភក្តិ ។

ឃ. ពលរដ្ឋល្អ

 • អត្តចរិត ឫកពារល្អ
 • សីលធម៌រស់នៅល្អ
 • គោរពច្បាប់សង្គម
 • ចូលរួមអភិវឌ្ឍន៍សង្គម
 • មិនបង្កការលំបាកដល់សង្គម
 • មិនបង្កអសន្តិសុខដល់សង្គម
 • មិនបង្កកកង្វល់ដល់អ្នកដទៃ
 • ស្រលាញ់ថែរក្សាការពារសម្បត្តិសាសនា
 • ស្រលាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិមាតុភូមិ
 • សរុបមកកូនល្អសិស្សល្អមិត្តល្អនិងពលរដ្ឋល្អពិតជាប្រកបដោយសម្បតិ្តល្អប្រសើរជាច្រើនគួរឱ្យស្ញប់ស្ញែងមែន ។ ដូច្នេះយើងត្រូវតែខិតខំធ្វើខ្លួនឯងប្រតិបត្តិលក្ខណៈសម្បត្តិទាំងនោះយ៉ាងណាឱ្យខាងតែបាន ដើម្បីបានក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់សង្គមដ៏ផូរផង់នៃយើង ។
user icon
Dara
នៅ 2019-01-18

ចូររៀបរាប់ពីចំនុចខ្លាំងនឹងចំនុចខ្សោយរបស់ទស្សនវិជ្ជានិងវិទ្យាសាស្រ្ត?


សូមជួយបកស្រាយពីចំនុចខ្លាំងនឹងចំនុចខ្សោយទស្សនវិជ្ជានិងវិទ្យាសាស្ត្រ
user icon
ចំណេះដឹងទូទៅ
នៅ 2019-01-17
សួរអំពី៖ទរមៀរ

ដូចម្ដេចដែលហៅថាទរមៀរ ?

ចម្លើយពី ហ៊ូ សម្ផស្ស

ពាក្យថា តរមៀរ មានន័យថា ញ័រ ដែលអាចជា ទូទៅមាន ញ័រដៃ ញ័រជើង ជាដើម ។ អាការៈញ័រនេះ អាចបណ្តាល មកពីប្រព័ន្ធខួរក្បាលមានជំងឺ ជួលកាលមកពីជំងឺផ្លូវកាយមួយចំនួន ដែលមានការប៉ះពាល់ដល់ប្រព័ន្ធខួរក្បាល ។ ករណីមួយចំនួនទៀត វាមានការទាក់ទងនឹងជំងឺផ្លូវចិត្ត

តើយើងត្រូវអប់រំក្មេងជំនាន់ក្រោយយ៉ាង ដូចម្តេច ដើម្បីឱ្យគេចងចាំអំពីរបបខ្មែរក្រហម ?


ដើម្បីចូលរួមសម្រាលនូវវិបត្តិរបស់ជនរងគ្រោះ នៅសម័យខ្មែរក្រហម ដែលបាននៅសល់ជីវិតដល់សព្វថ្ងៃ យើង គួរធ្វើយ៉ាងណា
ចម្លើយពី ហ៊ូ សម្ផស្ស

 យើងត្រូវចាត់ទុកថា រាល់អ្នករងគ្រោះដោយ របបខ្មែរក្រហមសុទ្ធតែជាជនរងគ្រោះ ដែលយើងត្រូវផ្តល់នូវ ព្រហ្មវិហារធម៌ មិនធ្វើការប្រកាន់គ្នាទៅវិញទៅមក ។ ត្រូវស្វែង យល់ឥរិយាបថ អាការៈ កាយវិការខុសឆ្គងរបស់ជនទាំងនោះ បណ្តាលមកពីជំងឺផ្លូវចិត្ត ដែលបានបន្សល់ទុកមកឱ្យដោយរបប ខ្មែរក្រហម ។ ដើម្បីឱ្យក្មេងជំនាន់ក្រោយចងចាំត្រូវបង្រៀនទៅគេនូវ ឯកសារមេរៀន ដែលមជ្ឍមណ្ឌលឯកសារកម្ពុជាបានចែកជូន ដើម្បីបង្រៀន

user icon
ចំណេះដឹងទូទៅ
នៅ 2019-01-17
សួរអំពី៖ពិបាកចិត្ត

តើត្រូវធ្វើយ៉ាងណាកុំឱ្យពិបាកចិត្ត ?

ចម្លើយពី ហ៊ូ សម្ផស្ស

ការពិបាកចិត្ត ជាប្រតិកម្ម ប្រឈមទៅនឹងការស្មុគស្មាញ ការប្រឈមនឹងឧបសគ្គ ការមិនអាចធ្វើម្ចាស់ការលើបញ្ហាណា មួយបាន ឬ ជាផលប៉ះពាល់នេះការបរាជ័យលើអ្វីមួយ ដោយ ប្រការណាមួយ ។ រាល់ការពិបាកចិត្តមិនសុទ្ធតែជាអាការៈ រាល់ការ ពិបាកចិត្តមិនសុទ្ធតែជាអាការៈនៃជំងឺផ្លូវចិត្តទាំងអស់ទេ ។ ជា ធម្មតា មនុស្សតែងតែមានការពិបាកចិត្តនៅពេលប្រឈមនឹង ការពិបាកណាមួយ ដែលពេលនោះមិនទាន់អាចស្មានថាអាចបន្ធូរ ទៅបាន ឬ មិនទាន់រកបាននូវដំណោះស្រាយ វាក៏ធ្វើអោយពិបាក ចិត្តមួយរយៈ ក្រោយមកក៏រសាយអស់ទៅ ហើយក្រោយមកក៏ មានជួបប្រទះថ្មីម្តងទៀត។ ក្នុងជីវិតមនុស្ស មិនមានអ្នកណាមិន ចេះ ពិបាកចិត្តនោះទេ ដូចដែលព្រះបានសម្តែងថា មានរូប មានទុក្ខ ឬ រូបំ ទុក្ខំ អនត្តា។ តែការដែលចេះតែមានការពិបាកចិត្តជាប្រចាំ អាចបណ្តាលមកពីក្នុងជីវិតរបស់គេ មានការជួបប្រទះ ភាពបរា ជ័យមិនឈប់មិនឈរ ឬ គេមានទុក្ខធំ ដែលមិនអាចដោះស្រាយ បានភ្លាមៗ ហើយដែលត្រូវប្រើពេលច្រើនឆ្នាំទើបដោះរួច។ ក្នុង ប្រការផ្សេងទៀត ការពិបាកចិត្ត ជាអាការៈនៃជំងឺផ្លូវចិត្តផងដែរ ។ គេពិបាករកឱ្យបានមនុស្សមិនចេះពិបាកចិត្តណាស់ ។ ករណីខ្លះមនុស្សមិនចេះពិបាកចិត្ត ពេលគេខ្វាយខ្វល់គ្រប់គ្នា ខ្លួន មិនមានស្មុគអ្វីសោះ នេះក៏ជាករណីមិនធម្មតាដែរ ព្រោះមានជំងឺ ផ្លូវចិត្តខ្លះ ធ្វើឱ្យអ្នកជំងឺមិនចេះពិបាកចិត្ត ហើយសប្បាយខុសគេ ខុសឯងរហូត  ។ ដូចដែលព្រះពុទ្ធបានលើកឡើងថា អវិជ្ជាជាទុក្ខ្ខ ដូចនេះ ការ ខំរៀនឱ្យចេះដឹង ការស្វែងយល់ការពិត យល់បញ្ហា ធ្វើឱ្យរសាយ ការពិបាកចិត្ត ។ លើសពីនេះ ការរកជំនួយ ដូចរកអ្នកណាម្នាក់ឱ្យ ជួយដោះស្រាយការលំបាក ឬ ឱ្យគេយល់អំពីខ្លួន គេព្យាយាមបន្ធូរ បន្ថយភាពតានតឹងនោះឱ្យបាន ។ ជួនកាលគេអាចបន្ធូរអារម្មណ៍ ដោយការសម្រាក ការលេងកីឡា ការធ្វើសមាធិ វិបស្សនា ការតាំង ធម៌ ការដើរកំសាន្ត ការជួបជុំមិត្តភក្តិដើម្បីសួរយោបល់ ឬពិភាក្សា និយាយគ្នាលេង ការធ្វើការហត្ថកម្ម ការងារដែលធ្វើឱ្យយើងជក់ ចិត្ត ការរកគ្នាជួបជុំសើចសប្បាយ ។ ល​ ។​​  បើការពិបាកចិត្តដោយ មានជំងឺផ្លូវចិត្ត ត្រូវរកវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យាជួយព្យាបាល ។

ហេតុអ្វីបានជាមនុស្សឆាប់ខឹងនៅពេលធ្វើអ្វីមួយ មិនបានសម្រេច? តើយើងត្រូវធ្វើដូចម្តេចសម្រាប់ទប់ស្កាត់នូវ អារម្មណ៍បែបនេះ? តើយើងត្រូវធ្វើដូចម្តេចដើម្បីបន្ធូរអារម្មណ៍ ទាំងនោះ?

ចម្លើយពី ហ៊ូ សម្ផស្ស

ករណីដែលធ្វើអោយឆាប់ខឹង គឺមកពីប្រព័ន្ធទប់ សន្ទុះចិត្តត្រូវបានចុះខ្សោយដោយប្រការផ្សេងៗ។ ជាធម្មតា មនុស្សណាក៏ចេះខឹងដែរ តែវាមានហេតុផលសមរម្យរបស់វា ដែលគេឯងគ្រប់គ្នាទទួលយកបាន ហើយការខឹងនេះក៏វាមានការ ផ្សារភ្ជាប់ទៅអាយុ និងរបៀបរបប វប្បធម៌ និងទំនៀមទម្លាប់នៃ ការរស់នៅ។ ការងាយឆាប់ខឹងឆេវឆាវ អាចជាករណីធម្មតា និងមិន ប្រក្រតី។ ករណីធម្មតា មានដូចជា ប្រជាជននៃជនជាតិ ពូជសាសន៍ មួយចំនួនខាងលើមានការខឹង ឆេវឆាវ ជាងជនជាតិ ពូជសាសន៍ មួយចំនួន ដោយការរស់នៅរបស់គេត្រូវប្រឈមនឹងការលំបាក ហើយដែលតម្រូវឱ្យគេប្រឹងរើបម្រះតទល់នឹងស្ថានភាពនោះទើបអាចរស់បាន។ ជាធម្មតា មនុស្សពូជសាសន៍មួយ ជនជាតិមួយ មានចរិត តាមទម្រង់មួយរបស់គេ កាលណាមានការខុសជ្រុលខ្លាំង វាជាការ មិនប្រក្រតី។ ដូចនេះ ការខឹងឆេវឆាវ ក៏ដូចគ្នាដែរ។ ជាការពិត មនុស្សហេវហត់ មនុស្សអត់ងងុយ មនុស្សឆាប់ភ័យ មនុស្សត្រូវ គេគាបសង្កត់ មនុស្សត្រូវគេធ្វើឱ្យមិនទុកចិត្ត ខកចិត្ត។ ប្រការ មួយទៀត ប្រទេសយើងច្រើនលេងញោះមនុស្ស កាលពីនៅវ័យ ក្មេងឱ្យជេរ ឱ្យកាច ឱ្យច្រឡោត ឱ្យខ្លាច ដែលយូរមក ក៏ជាមនុស្ស កាច ឆាប់មួម៉ៅ ឆាប់ខឹង។ តែមានមនុស្សមួយចំនួនទៀត ដែលមិន ធ្លាប់កាច តែក្រោយមកត្រូវទទួលរងគ្រោះប្រការណាមួយ ហើយ បានបណ្តាលអោយកើតជំងឺផ្លូវចិត្ត ក៏បានធ្វើឱ្យប្រព័ន្ធគ្រប់គ្រង ចិត្ត សន្ទុះចិត្តត្រូវចុះខ្សោយក៏ធ្វើឱ្យទៅជាឆាប់ខឹងឆេវឆាវ ជួនកាល រហូតដល់ខឹងមិនសមហេតុផល ឬ នឹងជ្រុលហួសដែលបង្កឱ្យទៅជា បង្កើតបានជាហិង្សា ឬឈានរហូតដល់ធ្វើមនុស្សឃាតទៀតផង ក៏មាន។

តើ ត្រូវធ្វើដូចម្តេចដើម្បីឱ្យសិស្សចូលចិត្តរៀនប្រវត្តិសាស្ត្រ ?

ចម្លើយពី ហ៊ូ សម្ផស្ស

កាលបរិច្ឆេទ ដែលជាហេតុធ្វើឱ្យពិបាកទន្ទេញឱ្យចាំ ។ មួយវិញ ទៀត ជាទូទៅការបង្រៀនមុខវិជ្ជានេះច្រើនតែនិយាយបរិយាយ ដោយមិនមានការពន្យល់ ឱ្យយល់ហើយចងចាំ ដូចវិជ្ជាផ្សេងៗ ទៀត មានដូចជាគណិតវិទ្យា រូបវិទ្យា ជីវវិទ្យា៘  ប៉ុន្តែ មានមុខ វិជ្ជាខ្លះទៀតក៏សិស្សពិបាករៀនហើយមិនចូលចិត្តរៀនដែរ ព្រោះ ការរៀនតម្រូវឱ្យទន្ទេញចាំមាត់ ក្នុងនោះមាន គីមី សីលធម៌ រូបមន្ត នានា ។ តែរាល់ការបង្រៀនដែលមានគរុកោសល្យខ្ពស់ ហើយ ដែលគ្រូអាចធ្វើឱ្យសិស្សជក់ចិត្ត ងាយស្តាប់ ងាយយល់ ងាយ ចងចាំ ឃ្លោងឃ្លាមេរៀនងាយយល់ នោះសិស្សពិតជាចង់រៀន ដែរហើយ។ ទាំងនេះអាស្រ័យ ការឈ្លាសវៃរបស់គ្រូក្នុងការ ប្រើប្រាស់គរុកោសល្យអោយត្រឹមត្រូវទៅតាមសាច់មេរៀន នីមួយៗ។

តើវាអាចបណ្តាលឱ្យប៉ះពាល់ផ្លូវចិត្តដែរ ឬទេ? តើប៉ះពាល់ដល់កម្រិតណា?


តម្រូវការមនុស្សគ្មានដែនកំណត់ទេ។ ការឱ្យ កម្រៃទឹកប្រាក់តិចតួចក្នុងការមករៀនវគ្គបំប៉ននេះត្រឹមតែ ១០ ដុល្លារក្នុងមួយថ្ងៃ
ចម្លើយពី ហ៊ូ សម្ផស្ស

ការពិតនេះ ជាគោលការណ៍របស់ក្រសួងអប់រំ ដែលបានកំណត់រួចមកហើយ ហើយដែលមិនអាចអ្នកណាធ្វើឱ្យ ខុសពីការកំណត់បានឡើយ។ ធម្មតា ការសិក្សានេះ ជាការសិក្សា បន្តដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពដល់សិក្ខាកាម ដែលមក ចូលរួមសម្រាប់បំពេញការងារទៅមុខបាន់កានតែប្រសើរឡើងៗជាលំដាប់។ អ្នកប្រកបវិជ្ជាជីវៈណាក៏ត្រូវការវគ្គបណ្តុះបណ្តាល បន្តនេះដែរ។ ជាទូទៅអ្នកចូលរួម ត្រូវបង់ថវិកាដែលជាសិទ្ធិ សម្រាប់ចូលរួមសិក្ខាសាលានេះ ព្រោះវាមិនបាននាំយកមកនូវ ចំណេះដឹងថ្មីសម្រាប់សិក្ខាកាម មានសមត្ថភាពធ្វើការងារទៅមុខ ទៀត ដែលមិននៅដដែលនោះទេ ហើយដើម្បីឱ្យសិក្ខាកាមពង្រីក ចំណេះដឹង ចំណេះធ្វើរបស់ខ្លួនជាបន្តបន្ទាប់។ នេះជាភារកិច្ចរបស់ សិក្ខាកាមទៅវិញទេ។ ទឹកប្រាក់មានចំនួនតិចតួចមែនពិត តែ ចំណេះដឹងសម្រាប់យកទៅពង្រីកគុណភាពគរុកោសល្យមានតម្លៃមិនអាចគិតបានទេ។

×

×

One more step

Please login to share your idea

Register Login