Ask
Websites Login

ក្នុងអាណត្តិរបស់លោកក សក ប៉ុមពីឌូ តើមានបញ្ហាអ្វីខ្លះកើតឡើង ?

ចម្លើយពី History

ក្នុងអាណត្តិរបស់លោកក សក ប៉ុមពីឌូ មានបញ្ហាកើតឡើងដូចជា ៖

  • ចលនាទាមទារសិទ្ធិ​មួយចនួនដូចជា ចលនាស្រ្តីទាមទារសិទិ្ធសេរីភាព ក្នុងការពន្យាកំណើត និងលែងលះ ។
  • ចលនាតំបន់និយមសុំឲ្យដកចេញតំបន់មួយចំនួន ដើម្បីបង្កើតជាតំបន់ស្វ័យតដោយរក្សាវប្បធម៍ដើមរបស់ខ្លួន ។
  • បារាំងឆ្លងកាត់ នូវវិបត្តិថាមពលពីរ ​លើកទី១ នៅឆ្នាំ១៩៧៣ នៅពេលប្រាំទេស អង្គការអូប៉ិចបានដំឡើងថ្លៃប្រេង ។
  • ការដំឡើងតម្លៃប្រេងនេះធ្វើឲ្យប្បរទេសបារាំងមានវិបត្តិថាមពលនិងនាំមកនូវភាព មិននឹងនរនៃជញ្ចីងពាណិជ្ជកម្ម ។
  • លោក ប៉ុមពីឌូ មានជំងឺរុំារ៉ៃ ទទួលមរណភាពនៅថ្ងៃទី ២ ខែមេសា ឆ្នាំ១៩៧៤ ។ ទោះបីយ៉ាងនេះក្តីក៍គេចាត់ទុក យុគមាសនៃប្រទេស​បារាំងដែរ ​។
user icon
Bio
នៅ 2018-07-13
សួរអំពី៖ស៊ីមណូស្ពែម កំណើត ផែនដី

តើស៊ីមណូស្ពែមមានកំណើតនៅលើផែនដីចាប់ពីពេលណា?

ចម្លើយពី Bio

ស៊ីមណូស្ពែមមានកំណើតនៅលើផែនដីតាំងពីសម័យកាលស៊ីលុយរ្យាង និងដេរ៉ូញាងនៃពាក់កណ្ដាលស័កទី ១ ។

តើលោក សក ប៉ុមពីឌូ បានកាន់ដំណែងជាប្រធានាតិបតីបារាំងពីឆ្នាំណា ដល់ឆ្នាំណា ?

ចម្លើយពី History

លោក សក ប៉ុមពីឌូ ​បានកាន់ដំណែងជាប្រធានាតិបតីបារាំងពីឆ្នាំ១៩៦៨ ដល់ឆ្នាំ១៩៧៤ ។

តើកិច្ចព្រមព្រៀងស្តីអំពីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជាមានអត្តន័យដូចម្តេចខ្លះ ?

ចម្លើយពី History

កិច្ចព្រមព្រៀង អធិបតេយ្យ ភាព បូរណភាពទឹកដី អព្យាក្រឹតភាព និង​ឯកភាពជាតិកម្ពុជា ។ សេចក្តីថ្លែងការស្តីពីការស្តារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។

ចូរពន្យល់ដោយសង្ខេបអំពីខ្លឹមសារមាត្រានៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ។

104 1 comments:0 0
ចម្លើយពី Morality

ខ្លឹមសារសង្ខេប៖

  • មាត្រា១ ជាជាតិទាំងអស់មានសិទ្ធិស្វ័យសម្រេចប្រកបដោយសេរីភាព ក្នុងការប្រកាន់យកគោលជំហរនយោបាយ និងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌របស់ខ្លួនដោយសេរី។
  • មាត្រា២ ប្រើប្រាស់ជាអតិបរមានូវធនធានដែលខ្លួនមាន។
  • មាត្រា៣ បុរសនិងស្រ្តីមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌។
  • មាត្រា៤ រដ្ឋអាចដាក់សិទ្ធិទាំងនេះឲ្យមានព្រំដែនកំណត់និងសម្រាប់តែដើម្បីលើកស្ទួយសុខុមាលភាពទូទៅប៉ុណ្ណោះ ។
  • មាត្រា៥ គ្មានរដ្ឋណាមួយក្រុមណាមួយបុគ្គលណាមួយធ្វើសកម្មភាពបំផ្លិចបំផ្លាញសិទ្ធិ ឬសេរីភាពឬដាក់កម្រិតធំបងកម្រិតដែលមានចែងនៅក្នុងកតិកាសញ្ញានេះ។
  • មាត្រា៦ សិទ្ធិធ្វើការងារ ។
  • មាត្រា៧ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវលក្ខខណ្ឌការងារត្រឹមត្រូវ។
  • មាត្រា៨ សិទ្ធិទទួលបានសន្តិសុខសង្គមព្រមទាំងការធានារ៉ាប់រងសង្គមផង។
  • មាត្រា៩ កិច្ចគាំពារនិងជំនួយដ៏ទូលំទូលាយដែលអាចធ្វើទៅបានដល់គ្រួសារដែលទទួលខុសត្រូវ ចំពោះការថែរក្សានិងអប់រំកូន ។ អាពាហ៍ពិពាហ៍ត្រូវធ្វើឡើងដោយមានការយល់ព្រមដោយសេរីពីអនាគតប្តីប្រពន្ធ។
  • មាត្រា១០ មនុស្សគ្របរូបទទួលបានកម្រិតជីវភាពគ្រប់គ្រាន់សម្រាប់ខ្លួន និងគ្រួសាររួមមានចំណីអាហារសម្លៀកបំពាក់ទីលំនៅ ព្រមទាំងការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌ ។
  • មាត្រា១១ ទទួលស្គាល់សិទ្ធិរបស់បុគ្គលគ្រប់រូបមានកម្រិតសុខភាព ទាំងខាងរាងកាយនិងខាងស្មារតីខ្ពស់បំផុតតាមតែអាចធ្វើទៅបាន ។
  • មាត្រា១២ ទទួលស្គាល់សិទ្ធិបុគ្គលគ្រប់រូបដើម្បីទទួលបានការអប់រំ ។
  • មាត្រា១៣ ទទួលស្គាល់សិទ្ធិនៃបុគ្គលគ្រប់រូបដើម្បីចូលរួមក្នុងជីវភាពវប្បធម៌ទទួលអត្ថប្រយោជន៍ពីវឌ្ឍនភាព ការអនុវត្តវិទ្យាសាស្រ្តការការពារផលប្រយោជន៍ខាងសីលធម៌និងខាងសម្ភារៈដែលពីផលិតកម្មដែលខ្លួនជាអ្នកបង្កើត។

តើកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌មានសារៈសំខាន់អ្វីខ្លះ ?

102 1 comments:0 0
ចម្លើយពី Morality

សារៈសំខាន់នៃកតិកាសញ្ញាស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌ ៖

  • ធ្វើឲ្យមនុស្សគ្រប់រូបទទួល បានចំណីអាហារសម្លៀកបំពាក់ និងទីលំនៅគ្រប់គ្រាន់និងមានការរីកចម្រើនជាលំដាប់នៃលក្ខខណ្ឌនៃការរស់នៅរបស់គេ។
  • ធ្វើឲ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិទទួលការអប់រំនិងការបណ្តុះបណ្តាលជំនាញសិទ្ធិទទួលបាននូវសេវាថែទាំសុខភាព សន្តិសុខនិងសេវាសង្គមផ្សេងៗទៀតធ្វើឲ្យប្រសើរគ្រប់ទិដ្ឋភាព នៃអនាម័យខាងផ្នែកបរិស្ថាននិងឧស្សាហកម្មរបស់មនុស្សជាតិ។

នៅឆ្នាំ១៩៨៩ តើសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចម្តេចខ្លះ ?

111 1 comments:0 0
ចម្លើយពី History

សភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដូចជា :

  • ប្តូរទប់ជាតិ បទភ្លេទជាតិ ឈ្មោះប្រទេស លុបបំបាត់ទោសប្រហារជីវិត
  • បង្កើតសេដ្ឋកិច្ចទីផ្សារសេរី កម្មសិទ្ធិដីធ្លី ។
user icon
Morality
នៅ 2018-07-12
សួរអំពី៖កតិកា សញ្ញា អន្តរជាតិ

ហេតុអ្វីបានជាកើតមានកតិកាសញ្ញាអន្តរជាតិ ?

ចម្លើយពី Morality

បានជាកើតមានកតិកាសញ្ញាអន្តរជាតិព្រោះ ៖

  • ដើម្បីធានាសន្តិភាព និងប្រឆាំងនឹងការរើសអើងនិងការប្រកាន់ពូជសាសន៍
  • ដើម្បីធានាឲ្យមានការអភិវឌ្ឍជានិរន្តរ៍ខាងវិស័យសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌និងការងារពេញលេញដែលមានផលប្រយោជន៍ក្នុងលក្ខខណ្ឌការពារសេរីភាពជាមូលដ្ឋានខាងនយោបាយនិងសេដ្ឋកិច្ចចំពោះបុគ្គលគ្រប់រូប។
  • ដើម្បីឲ្យដើម្បីឲ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរី ។
  • ដោយសារតែមានអតុល្យភាព នៃកម្រិតជីវភាពការអប់រំសុខុមាលភាពរបស់ប្រជាជន ក្នុងពិភពលោកទើបធ្វើឲ្យកើតមានឡើងនូវកតិកាសញ្ញានេះ ដើម្បីធានាឲ្យមនុស្សគ្រប់រូបទទួលបាននូវសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញលេញតាមតែអាចធ្វើទៅបាន។

ក្រោយថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩ ហេតុអ្វីបានជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតជាក្រុមសាមគ្គីបង្កបង្កើនផល ?

434 1 comments:0 0
ចម្លើយពី History

បានជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបង្កើតជាក្រុមសាមគ្គីបង្កបង្កើនផល ដើម្បីជួយដល់ស្រ្តីមេម៉ាយ កុមារកំព្រា ចាស់ជរា ដែលខ្វះមធ្យោបាយសំរាប់ ធ្វើកសិកម្ម ។

អ្វីជាកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ?

160 1 comments:0 0
ចម្លើយពី Morality

កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ ជាកិច្ចព្រមព្រៀងអន្តរជាតិមួយដែលស្ថាប័នអង្គការសហប្រជាជាតិបានចេញសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស ដើម្បីឲ្យប្រជាជាតិទាំងអស់មានសេរីភាពក្នុងការប្រកាន់យកគោលជំហរនយោបាយនិងខិតខំអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌របស់ខ្លួនដោយសេរីនិងទទួលបាននូវសិទ្ធិទាំងអស់នេះក្នុងវិសាលភាពមួយដ៏ពេញលេញតាមតែអាចធ្វើទៅបាន ។

×

×

One more step

Please login to share your idea

Register Login